**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត នាំយកថវិកា និងសម្ភារៈរបស់ សម្តេចមហាបវរធិបតី និងលោកជំទាវ ព្រមទាំងសប្បុរសជន ទៅឧបត្ថម្ភកងកម្លាំងជួរមុខ ដែលកំពុងឈរជើងការពារព្រំដែន នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ**អភិបាលខេត្តកណ្ដាល ណែនាំដល់សិស្សនិស្សិតវិទ្យាស្ថានជាតិពហុបច្ចេកទេស តេជោសែន ក្រុងតាខ្មៅ ដែលទទួលបានការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ត្រូវ«រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ»**ឯកឧត្តម សុខ លូ៖ ប្រសិនបើពលករខ្មែរធ្វើការនៅថៃជួបការលំបាក ហើយចង់វិលត្រឡប់មកស្រុកខ្មែរវិញ គឺរាជរដ្ឋាភិបាលនឹងខិតខំស្វែងរកការងារជូន**កម្ពុជាបដិសេធយ៉ាងដាច់ខាត មិនទទួលស្គាល់ផែនទីដែលថៃគូសជាឯកតោភាគី​​ យកមកជាសំអាងរឿងព្រំដែន ដែលជាប្រភពចម្បងនាំមកនូវជម្លោះព្រំដែនដ៏រ៉ាំរ៉ៃ**កម្ពុជា-ថៃ ឯកភាពគ្នាលើរបៀបវារៈ ៤ចំណុច ក្រោយបញ្ចប់កិច្ចប្រជុំ JBC**ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន៖ ការអប់រំបណ្ដុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ គឺជាស្ពានចម្លងទន់ភ្លន់ មានភាពបត់បែន ស្របតាមស្ថានភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋ**លទ្ធផលផ្លូវការ នៃកិច្ចប្រជុំ JBC កម្ពុជា-ថៃ**កិច្ចប្រជុំ JBC កម្ពុជា-ថៃ ត្រូវបានបិទបញ្ចប់**សម្ដេចតេជោ អបអរសាទរខួប៦៣ឆ្នាំ ដែលតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ សម្រេចឱ្យកម្ពុជាជាម្ចាស់កម្មសិទ្ធិលើប្រាសាទព្រះវិហារ**សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាសអបអរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥**ថ្ងៃទី២នៃកិច្ចប្រជុំ JBC គឺមានកិច្ចប្រជុំចង្អៀតមួយ មុនឈានដល់កិច្ចប្រជុំផ្លូវការ**លិខិតរយលានអត្ថន័យ បញ្ជាក់ពីស្មារតីមហាសាមគ្គីជាតិខ្មែរដ៏រឹងមាំ!**កម្ពុជាឈ្នះក្តីលើថៃ ចំនួន២លើក នៅទីក្រុងឡាអេ ទាក់ទងសំណុំរឿងប្រាសាទព្រះវិហារ**ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវ: លើកទី៨ ២០២៥ បើកជាផ្លូវការក្រោមប្រធានបទ «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន»**សម្តេចធិបតី អបអរសាទរខួប៦៣ឆ្នាំ នៃសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ទីក្រុងឡាអេ ដែលបានប្រគល់អធិបតេយ្យភាពលើ ប្រាសាទព្រះវិហារ ដល់កម្ពុជា**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៥ ខែមិថុនា**កម្ពុជាបានបញ្ជូនលិខិតជាផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីជួយស្វែងរកដំណោះស្រាយពាក់ព័ន្ធនឹងបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី**ឯកឧត្តម ចាយ បូរិន តំណាងដ៏ខ្ពង់ខ្ពង់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសួរសុខទុក្ខ ឯកឧត្តម ម៉ែន កួន ដល់គេហដ្ឋាន**បណ្ឌិត​ ជា​ មុនីឫទ្ធិ​ ៖​ វចនានុក្រម​វប្បធម៌​ចិនជាមូលដ្ឋានគ្រឹះរបស់ជនបរទេសយល់ដល់ជម្រៅនៃអរិយធម៌៥០០០ឆ្នាំ​របស់ចិន**ក្រសួងការងារ៖ សូមកុំបារម្ភ ឱកាសការងារនៅកម្ពុជារាប់សិបម៉ឺនកន្លែងកំពុងរង់ចាំបងប្អូនខ្មែរមកពីថៃ

សៀវភៅកំណត់ត្រាសាររំលែកទុក្ខចំពោះមរណភាព របស់អតីតនាយករដ្ឋមន្រ្តីជប៉ុន ឯកឧត្តម ស៊ីនហ្សូ អាបេ

ភ្នំពេញ៖ យោងតាមទូរទស្សន៍ជាតិកម្ពុជា (ទទក) បានអោយដឹងថា សា្ថនទូតជប៉ុននៅភ្នំពេញ និងការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប នឹងបើកទទួលសាធារណជនចូលរួមសរសេរ សាររំលែកទុក្ខចំពោះមរណភាពរបស់អតីតនាយករដ្ឋមន្រ្តីជប៉ុន ឯកឧត្តម ស៊ីនហ្សូ អាបេ នៅតាមទីតាំងនិងកាលបរិច្ឆេទដូចខាងក្រោម៖

១. សា្ថនទូតជប៉ុននៅភ្នំពេញ
១) កាលបរិច្ឆេទ៖ ថ្ងៃពុធ ទី១៣ ខែកក្កដា រហូតដល់ថ្ងៃសៅរ៍ ទី១៦ ខែកក្កដា (ចាប់ពីម៉ោង១០ព្រឹក-ថ្ងៃត្រង់ និងចាប់ពីម៉ោង២-៤ល្ងាច)
២) ទីតាំង៖ ស្ថានទូតជប៉ុន (បន្ទប់ក្បែរផ្នែកធ្វើទិដ្ឋាការ)
៣) កំណត់សម្គាល់៖
– នៅពេលមកដល់ទីតាំងកំណត់ខាងលើ សូមបញ្ជាក់ជាមួយសន្តិសុខស្ថានទូតថា មកក្នុងគោលបំណងដើម្បីសរសរសាររំលែកទុក្ខ
– សូមយកមកជាមួយនូវអត្តសញ្ញាណប័ណ្ណ ឬប័ណ្ណសម្គាល់ខ្លួនណាមួយ ដូចជាលិខិតឆ្លងដែនជាដើម
– សូមពាក់ម៉ាសជានិច្ចនៅក្នុងបរិវេណស្ថានទូត

២. ការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប
១) កាលបរិច្ឆេទ៖ ថ្ងៃចន្ទ ទី១១ ខែកក្កដា រហូតដល់ថ្ងៃអង្គារ ទី១២ ខែកក្កដា (ចាប់ពីម៉ោង១០ព្រឹក-ថ្ងៃត្រង់ និងចាប់ពីម៉ោង២-៤ល្ងាច)
២) ទីតាំង៖ ការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប (សាលពហុប្រយោជន៍)

៣) កំណត់សម្គាល់៖
– នៅពេលមកដល់ទីតាំងកំណត់ខាងលើ សូមបញ្ជាក់ជាមួយសន្តិសុខការិយាល័យកុងស៊ុលជប៉ុនថា មកក្នុងគោលបំណងដើម្បីសរសរសាររំលែកទុក្ខ
– សូមយកមកជាមួយនូវអត្តសញ្ញាណប័ណ្ណ ឬប័ណ្ណសម្គាល់ខ្លួនណាមួយ ដូចជាលិខិតឆ្លងដែនជាដើម
– សូមពាក់ម៉ាសជានិច្ចនៅក្នុងបរិវេណការិយាល័យកុងស៊ុលជប៉ុន

ខ្ញុំនឹងទៅចូលរួមសរសេរក្នុងសៀវភៅកំណត់ត្រាសាររំលែកទុក្ខជូនលោក Shinzo Abe នៅឯស្ថានទូតជប៉ុនក្នុងក្រុងភ្នំពេញ។ ចុះអ្នកវិញ?

ដោយ៖ ស្ទីវិន សាន់អគ្គនាយករង NHA News

 

អត្ថបទដែលជាប់ទាក់ទង