**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក**គំនិតអភិវឌ្ឍន៍ថ្មី​ដែលជា​​​”កូនសោថ្មី”សម្រាប់ការធ្វើទំនើបកម្ម**បច្ចុប្បន្នភាពគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ឆ្នាំង និង​ស្វាយរៀង៖ ក្រសួងការងារថា អ្នកសះស្បើយ​ត្រឡ​ប់​ទៅផ្ទះវិញចំនួនជិត ១០០នាក់ ខណៈ​មន្រ្តី​ជំនាញ​បន្ត​យកចិត្តទុកដាក់​ផ្ទាល់ដល់​មន្ទីរពេទ្យ**ពីផលិតផលតូចដល់ទីផ្សារធំ៖ «បទពិសោធអភិវឌ្ឍន៍Yiwu»ជាគំរូដ៏ជោគជ័យនៃការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានរបស់ចិន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការអចិន្ត្រៃយ៍សម្របសម្រួលការអនុវត្តគម្រោង ធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា**សភាតំណាងរាស្ត្រអាមេរិក អនុម័តសេចក្ដីព្រាងច្បាប់មួយដើម្បីផ្ដល់ជំនួយឱ្យអ៊ុយក្រែន និងដាក់ទណ្ឌកម្មថ្មីលើរុស្ស៉ី**អាម៉េរិកបញ្ជាក់ជាថ្មីថា ខ្លួននៅតែបន្តបើកចំហទ្វារចរចាដោយគ្មានលក្ខខណ្ឌជាមួយកូរ៉េខាងជើង លើការរំសាយអាវុធនុយក្លេអ៊ែរ**លោក ស៊ី ជីនពីង នឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង នៅសប្ដាហ៍ក្រោយ**លោក ហ្សេលេនស្គី ចេញផ្សាយលិខិតចំហមួយទៅកាន់លោក ពូទីន ស្នើជួបចរចាគ្នាដើម្បីស្វែងរកកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង ៤ឆ្នាំនេះ**ជំនាញក្រើនរំលឹកដល់សារធារណជន សូមមានការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយល្បែងផ្សងសំណាង និងល្បែងភ្នាល់អនឡាញខុសច្បាប់គ្រប់ប្រភេទ**អាល្លឺម៉ង់ ប្តេជ្ញាបន្តការគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន

៤ខែ មន្រ្តីបរិស្ថានបានចុះល្បាតពង្រឹងការអនុវត្តច្បាប់ទប់ស្កាត់និង បង្រ្កាបបទល្មើសធនធនធានធម្មជាតិ ចំនួន ១៧៨ ករណី នៅក្នុងតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់

ភ្នំពេញ៖ មន្ត្រីជំនាញនៃក្រសួងបរិស្ថាន និងមន្ត្រីឧទ្យានុរក្សនិងមន្ទីរបរិស្ថាន ក្នុងភូមិសាស្ត្រខេត្តទាំង៤ (កំពង់ធំ, ព្រះវិហារ, ស្ទឹងត្រែង, និងក្រចេះ) រួមជាមួយសមត្ថកិច្ច អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ និងសមាជិកនៃសហគមន៍តំបន់ការពារធម្មជាតិ នៅក្នុងភូមិសាស្ត្រខេត្តទាំង៤ រួមមាន កំពង់ធំ, ព្រះវិហារ, ស្ទឹងត្រែង, និងក្រចេះ បានបន្តចុះល្បាតទប់ស្កាត់ និងបង្ក្រាបបទល្មើស ដើម្បីការពារនិងអភិរក្សធនធានធម្មជាតិ នៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់។

ក្នុងរយៈ ពេល៤ខែ ខែឆ្នាំ២០២៦ គឺពីខែមករា ដល់ខែមេសា ឆ្នាំ២០២៦ ក្រុមការងារបានចុះល្បាតនិងអនុវត្តច្បាប់បានចំនួន ៨៥៣ លើក ដែលក្នុងនោះ បានបង្រ្កាបបានបទល្មើសធនធានធម្មជាតិ សរុបចំនួន១៧៨ករណី ក្នុងមានបទល្មើសកាប់គាស់ រុករាន ដីព្រៃធ្វើជាកម្មសិទ្ធិ ចំនួន ១៣២ករណី បទល្មើសកាប់ឈើ ចំនួន២៥ករណី បទល្មើសចាប់សត្វព្រៃចំនួន ១៨ករណី បទល្មើសរ៉ែខុសច្បាប់ចំនួន២ករណី និងបទល្មើសនេសាទ ចំនួន១ករណី។ ក្នុងរយៈពេលដូចគ្នានេះដែរ សមត្ថកិច្ចបានចាត់ការកសាង និងបញ្ជូនសំណុំរឿងចំនួន ៨៣ ករណីទៅតុលាការ ក្នុងនោះមានជនសង្ស័យចំនួន១៣នាក់។ ជាមួយគ្នានេះ មន្រ្តីឧទ្យានុរក្ស បានដកហូតវត្ថុតាងចាប់យក មួយចំនួនច្រើនផ្សេងទៀតបាន មករក្សាទុកនៅតាមស្នាក់ការល្បាត ដើម្បីបន្តនីតិវិធីច្បាប់។

សូមបញ្ជាក់ថា នៅក្នុងរយៈពេល៤ ខែដើមឆ្នាំ២០២៦ នៅតាមតំបន់ការពារធម្មជាតិ នៃប្រទេសកម្ពុជា មមន្ត្រីឧទ្យានុរក្សបានចុះឡ្បាតអនុវត្តច្បាប់ បានចំនួន ៤ ០៤៨ លើក និងបានបង្ក្រាបបទល្មើសធនធានធម្មជាតិសរុបចំនួន ៧១៨ ករណី ក្នុងមានបទល្មើសកាប់គាស់ រុករាន ដីព្រៃធ្វើជាកម្មសិទ្ធិ ចំនួន ១៩៨ករណី បទល្មើសព្រៃឈើ ចំនួន២២៨ករណី បទល្មើសចាប់សត្វព្រៃចំនួន ១៨២ ករណី បទល្មើសរ៉ែខុសច្បាប់ចំនួន៨ករណី និងបទល្មើសនេសាទ ចំនួន១០២ ករណី។

ជាមួយគ្នានេះសមត្ថកិច្ចក្រសួអបរិស្ថាន រឹបអូសរណាយន្ត រថយន្ត គោយន្ត និងម៉ូតូ ដោះអន្ទាក់ និងដកហូតនិងរឹបអូសកាំភ្លើងកែច្នៃបានមួយចំនួន។ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានគូសបញ្ជាក់ថានេះគឺជាកិច្ចខិតខំប្រឹង ប្រែងរបស់មន្ត្រីឧទ្យានុរក្ស និងការចូលរួមសហការពីអ្នកពាក់ព័ន្ធ ក្នុងការការពារនិងអភិរក្សធនធានធម្មជាតិនៅតាមតំបន់ការពារធម្មជាតិ ឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត។

ទោះយ៉ាងណា មន្រ្តីឧទ្យានុរក្សបន្តមានការតាំងចិត្តខ្ពស់ក្នុងការទប់ស្កាត់និងបង្ក្រាបយ៉ាងហ្មឺងម៉ាត់ប្រឆាំងនឹងបទល្មើសធនធានធម្មជាតិ ស្របតាមក្រមបរិស្ថាននិងធនធានធម្មជាតិ ជាមួយការគាំទ្រ លើកទឹកចិត្ត និងពង្រឹងសមត្ថភាពក្នុងការប្រើប្រាស់ជំនាញ បច្ចេកវិទ្យា បំពាក់សម្ភារៈ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងបរិស្ថាន និងដៃគូអភិវឌ្ឍនានា។ ក្នុងពេលជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្ដទុកដាក់ខ្ពស់លើការរៀបចំ និងពង្រឹងយន្ដការគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ តាមរយៈការជួយលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋ នៅតាមសហគមន៍មូលដ្ឋានបន្ថែមទៀត ដោយបានបង្កើតមុខរបរថ្មី បង្កើតសេដ្ឋកិច្ចនៅមូលដ្ឋាន បង្កើនចំណូល ពីគម្រោងអភិវឌ្ឍន៍គោលដៅលម្ហែបៃតង៕

អត្ថបទដែលជាប់ទាក់ទង