**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ**សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន៤៧ គ្រួសារ នៅស្រុកភ្នំព្រឹក**កម្លាំងសមត្ថកិច្ចចម្រុះខេត្តប៉ៃលិន ឡោមព័ទ្ធទីតាំង នៅតំបន់ដាច់ស្រយ៉ាលភ្នំក្បែរព្រំដែន សង្ស័យពាក់ព័ន្ធបទល្មើស Online Scam**វិចារណកថា៖ ការបំពុលទឹក កាកសំណល់រាវដែលមិនបានធ្វើប្រព្រឹត្តិកម្ម និងការកើនឡើងនៃហានិភ័យជំងឺមហារីក**អភិបាល ខេត្ត បន្ទាយមានជ័យ នាំយកអំណោយ ជាសម្ភារៈសិក្សា ផ្តល់ជូនកុមារភៀសសឹកនៅស្រុកស្វាយចេក**កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ប្រតិភូមកពីជុំវិញពិភពលោក ក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក WAGGGS លើកទី៣៩!**កម្ពុជា និងចិន ចុះពិធីសារបើកផ្លូវនាំចេញមៀនសម្ងួត ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន**រយៈពេល៥ខែដើមឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចុះល្បាត និងបង្រ្កាបបទល្មើសធនធានធម្មជាតិបានចំនួន ៨៩៦ករណី និងឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការចំនួន៤៣នាក់**ឯកឧត្តម ស សុខា លើកទឹកចិត្តលោកគ្រូ អ្នកគ្រូ បន្តយកចិត្តទុកដាក់អប់រំកុមារតូចៗឱ្យស្រឡាញ់ការសិក្សា ដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគត**កម្ពុជាប្តេជ្ញាចិត្តក្នុងការធ្វើការជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាម៉េរិក ក្នុងការលេីកកម្ពស់ភាពជាដៃគូដើម្បីផលប្រយោជន៍រួម**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ**អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឈានទៅរកការចុះ MoU**ឯកឧត្តម គង់ ភោគ ជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមមន្ត្រីសហរដ្ឋអាម៉េរិក

ក្រុមប្រឹក្សាវិទ្យាសាស្ត្រស្រាវជ្រាវនិងកិច្ចការសង្គម ប្រជុំបូកសរុបការងារប្រចាំឆមាសទី១ និងលើកទិសដៅប្រចាំឆមាសទី២

ភ្នំពេញ៖ ដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោកសាស្ត្រាចារ្យ ហិរិធម្មរក្សបណ្ឌិត ឈិន សីហា ទីប្រឹក្សាជាន់ខ្ពស់សមាគម ស.យ.ញ.ក. ទទួលបន្ទុកជាអគ្គាភិបាលនៃក្រុមប្រឹក្សា ក.វ.ស.ក.ស. លោក លីម អាស៊ីគីន ប្រធានក្រុមប្រឹក្សាវិទ្យាសាស្ត្រស្រាវជ្រាវនិងកិច្ចការសង្គម នាកាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំរបស់ក្រុមប្រឹក្សាស្ដីពី “ការបូកសរុបការងារប្រចាំឆមាសទី១ និងលើកទិសដៅប្រចាំឆមាសទី២“ ព្រមទាំងពិនិត្យអំពីគម្រោងការងារសប្បុរសធម៌ ដែលមានការ ចូលរួមពីប្រធានលេខាធិកាដ្ឋាន លោកអនុប្រធានលេខាធិការដ្ឋាន និងសមាជិកមួយចំនួនផងដែរ។

ក្នុងកិច្ចប្រជុំនេះដែរបន្ទាប់ពីកញ្ញាប្រធានលេខាធិការដ្ឋាន បានអានរបាយការណ៍សកម្មភាពរួចមក លោក សារឿន សារី និងលោក វន់ ពិសី បានឡើងធ្វើបទបង្ហាញស្ដីពីគម្រោងកម្មវិធីសប្បុរសធម៌ជូនអង្គប្រជុំ។

ជាកិច្ចបន្ត លោកប្រធានអង្គប្រជុំបានផ្តល់ជូននូវអនុសាសន៍ណែនាំបន្ថែមដូចតទៅ ៖
– បន្តទំនាក់ទំនងសមាជិកក្នុងក្រុមឲ្យមានភាតរភាព
– លើកទឹកចិត្តដល់សមាជិក សមាជិកាទាំងអស់ឱ្យចូលរួមសហការគ្នានិងខិតខំធ្វើការងារឱ្យមានភាពរីកចម្រើន
– ត្រូវចេះយល់យោគអធ្យាស្រ័យឱ្យគ្នាក្នុងការងារប្រចាំថ្ងៃ
– រួបរួមសាមគ្គីគ្នាក្នុងកិច្ចការងារមនុស្សធម៌និងចូលរួមផ្សព្វផ្សាយឱ្យបានផុសផុលដល់សប្បុរសជន
– ត្រូវរក្សាចិត្តខន្តីនិងអំណត់អត់ធន់ក្នុងការងារ
– ការប្រើប្រាស់ឯកសណ្ឋានក្រុមប្រឹក្សាឱ្យបានត្រឹមត្រូវ
– លើកកម្ពស់ការបង្កើតស្នាដៃនានា
– ណែនាំអំពីការផ្សព្វផ្សាយរបស់ក្រុមប្រឹក្សាទៅលើបណ្តាញសង្គម
– ណែនាំឱ្យសមាជិករៀបចំបាឋកថាមួយខែម្ដង
– បង្កើតឱ្យមានការបណ្តុះបណ្តាលនានាតាមលទ្ធភាពដែលអាចធ្វើទៅបាន។

ជាចុងបញ្ចប់ លោក លីម អាស៊ីគីន ប្រធានក្រុមប្រឹក្សាវិទ្យាសាស្រ្តស្រាវជ្រាវនិងកិច្ចការសង្គមបាន កោតសរសើរខ្ពស់ពីសកម្មភាពគម្រោងការងារមនុស្សធម៌និងការងារដែលសម្រេចបានកន្លងមកដែលជួយយុវជនឲ្យទទួលបាននូវចំណេះដឹងផ្សេង គឺពិតជាសកម្មភាពល្អ និងជាធនធានល្អសម្រាប់សង្គម ជាពិសេសលោកប្រធានបានផ្តល់ជាអនុសាសន៍ល្អៗដល់ប្រធាន-អនុប្រធានផ្នែកព្រមទាំងសមាជិក សមាជិកាឱ្យបន្តសកម្មភាពការកសាងអំពើល្អនៅក្នុងសង្គម ការចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម គ្រប់ទីកន្លែងបន្តទៀត និងធ្វើយ៉ាងណាខិតខំជួយអភិវឌ្ឍសង្គមជាតិតាមរយៈការអប់រំឱ្យអស់ពីលទ្ធភាព ដែលអាចធ្វើទៅបាន។

លើសពីនេះលោកប្រធានក្រុមប្រឹក្សាបានឱ្យសមាជិកក្នុងអង្គប្រជុំមានមតិយោបល់បន្ថែមក៏ដូចជាសំណូមពរនានានិងណែនាំឲ្យសមាជិកអង្គប្រជុំគោរពជានិច្ចនូវវិធាន “៣កុំ ៣ការពារ” របស់រាជរដ្ឋាភិបាលកម្ពុជា និងត្រូវទៅទទួលវ៉ាក់សាំងឱ្យបានគ្រប់គ្នា ជាពិសេសដូសជំរុញ ហើយត្រូវថែរក្សាសុខភាពឲ្យបាន ល្អប្រសើរជានិច្ចនិងជូនពរដល់សមាជិកអង្គប្រជុំប្រកបដោយសុខភាពល្អ ជោគជ័យគ្រប់កិច្ចការ និងជួបតែពុទ្ធពរ៤ប្រការកុំបីខាន៕

អត្ថបទដែលជាប់ទាក់ទង