សម្តេចតេជោ និងសម្តេចធិបតី អបអរសាទរ ខួបលើកទី២៧ឆ្នាំ កម្ពុជាចូលជាសមាជិកអាស៊ាន

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦នេះ បានបានបង្ហោះសារអបអរសាទរ ខួបលើកទី២៧ឆ្នាំ(៣០ មេសា ១៩៩៩ – ៣០ មេសា ២០២៦) កម្ពុជាចូលជាសមាជិកអាស៊ាន។
សូមរំលឹកថា កម្ពុជា ដែលបានចូលជាសមាជិកនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ ក្នុងពេលកិច្ចប្រជុំនៅក្នុងប្រទេសវៀតណាម។
សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន គឺជាអង្គការថ្នាក់តំបន់មួយ រួមមានប្រទេសនៅអាស៊ីអាគ្នេយ៍ ដែលមានសមាជិក១១ រួមមាន៖ ថៃ ម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន ឥណ្ឌូនេស៊ី ព្រុយណេ វៀតណាម មីយ៉ាន់ម៉ា ឡាវ កម្ពុជា និងទីម័រឡេស្តេ៕

