**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់

សភានៃប្រទេសអ៉ីតាលី បានផ្តល់ការគាំទ្រចំពោះផែនការរដ្ឋាភិបាល ដែលសំដៅបរិច្ចាគនាវាផ្ទុកយន្តហោះចម្បាំងចាស់១គ្រឿង ឱ្យទៅប្រទេសឥណ្ឌូណេស៉ី

បរទេស៖ កាលពីថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២៦ សភានៃប្រទេសអ៉ីតាលី បានផ្តល់ការគាំទ្រចំពោះផែនការរដ្ឋាភិបាល ដែលសំដៅបរិច្ចាគនាវាផ្ទុកយន្តហោះចម្បាំងចាស់១គ្រឿង ឱ្យទៅប្រទេសឥណ្ឌូណេស៉ី ខណៈវាជាចំណាត់ការមួយ ដែលរដ្ឋាភិបាលទីក្រុងរ៉ូមនិយាយថា នឹងពង្រឹងទំនាក់ទំនងជាមួយទីក្រុងហ្សាការតា ហើយទន្ទឹមគ្នានោះ នឹងជួយសន្សំសំចៃថវិការាប់លានដុល្លារ ដែល​ត្រូវចំណាយទៅលើការរុះរើចោលនាវាដែលចូលនិវត្តន៍។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

នាវាផ្ទុកយន្តហោះចម្បាំង Garibaldi ដែលសព្វថ្ងៃមានតម្លៃខ្ទង់៥៤លានអឺរ៉ូ ឬ៦៣លានដុល្លារ ត្រូវបានដាក់ឱ្យដំណើរការផ្លូវការ ជាលើកដំបូង តាំងតែពីឆ្នាំ១៩៨៥។ នាវានេះបានចូលរួមធ្វើប្រតិបត្តិការចម្រុះជាច្រើន នៅតំបន់មេឌីទែរ៉ាណេ និងអាហ្រ្វិក ក្នុងនោះរួមមានទាំងបេសកកម្មនៅលីបង់ លីប៊ី និងស៉ូម៉ាលី។

ក្រោយមក វាត្រូវបានដាក់ឱ្យស្ថិតក្នុងស្ថានភាពបម្រុង កាលពីឆ្នាំ២០២៤។ រដ្ឋាភិបាលអ៉ីតាលី បាននិយាយថា អាយុកាលចំណាស់របស់នាវា Garibaldi គឺនាំឱ្យវាហួសសម័យ ដែលលែងស្របតាមលក្ខខណ្ឌស្តង់ដាបច្ចុប្បន្នទៀ​តហើយ។

របាយការណ៍សភាអ៉ីតាលី បាននិយាយថា ការផ្ទេរនាវាផ្ទុកយន្តហោះចម្បាំងខាងលើ ឱ្យទៅឥណ្ឌូណេស៉ី នឹងជួយអ៉ីតាលីសន្សំសំចៃ​ថ្លៃចំណាយលើការថែទាំ បានប្រមាណ៥លានអឺរ៉ូ ដែលគិតត្រឹមសម្រាប់តែឆ្នាំមុនប៉ុណ្ណោះ ឬជិត១៩លានអឺរ៉ូ ដែលចាំបាច់សម្រាប់ការរុះរើវាចោលទាំងស្រុង។ រីឯឥណ្ឌូណេស៉ីវិញ បាននិយាយថា ការទទួលយកនាវាផ្ទុកយន្តហោះចម្បាំង Garibaldi គឺចំណេញទាំងពេលនិងថវិកា ធៀបជាមួយការទិញនាវាថ្មី ហើយវាអាចប្រើប្រាស់មានប្រយោជន៍ ក្នុងកិច្ចប្រឹងប្រែងចែកចាយ​ជំនួយ នៅពេលមានគ្រោះមហន្តរាយ។ ទីក្រុងរ៉ូមគ្រោងសម្រេចឱ្យបានជាផ្លូវការ នូវការបរិច្ចាគនាវាផ្ទុកយន្តហោះចម្បាំងខាងលើ នៅត្រឹមខែធ្នូ ចុងឆ្នាំនេះ។

គួរបញ្ជាក់ថា វាគឺជាផ្នែកមួយ​នៃយុទ្ធសាស្រ្តរបស់អ៉ីតាលី ដើម្បីពង្រីកការធ្វើអាជីវកម្មជាមួយឥណ្ឌូណេស៉ី។ រដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តីអ៉ីតាលី លោកស្រី Giorgia Meloni កំពុងព្យាយាមឈានឱ្យដល់កិច្ចព្រមព្រៀងលក់នាវាមុជទឹក និងយន្តហោះចម្បាំងឱ្យឥណ្ឌូណេស៉ី ដែលមានទំហំ​ទឹកប្រាក់១.៥ពាន់លានអឺរ៉ូ។ កាលពីឆ្នាំ២០២៥ ក្រុមហ៊ុនផលិតនាវាអ៉ីតាលី Fincantieri បានប្រគល់នាវាចម្បាំង២គ្រឿង ដល់កងទ័ពជើងទឹកឥណ្ឌូណេស៉ី ក្រោមកិច្ចព្រមព្រៀងតម្លៃ១.២ពាន់លានដុល្លារ៕

អត្ថបទដែលជាប់ទាក់ទង