ឯកឧត្តម ស៊ូ សុជាតិ បានអញ្ជើញបើកវគ្គបណ្តុះបណ្តាលនិងការប្រឡង និងកម្មវិធីអប់រំវិជ្ជាជីវៈបន្តក្នុងវិស័យមូលបត្រ លើកទី៣១

ភ្នំពេញ៖នាព្រឹកថ្ងៃអង្គារ ១២កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានបើកវគ្គបណ្តុះបណ្តាលនិងការប្រឡង និងកម្មវិធីអប់រំវិជ្ជាជីវៈបន្តក្នុងវិស័យមូលបត្រ លើកទី៣១ សម្រាប់ក្រុមហ៊ុនធ្វើអាជីវកម្មមូលបត្រ ក្រុមហ៊ុនធ្វើអាជីវកម្មគម្រោងវិនិយោគរួម ក្រុមហ៊ុនធ្វើអាជីវកម្មឧបករណ៍និស្សន្ទ ក្រុមហ៊ុនបោះផ្សាយ និងក្រុមហ៊ុនផ្តល់សេវាក្នុងវិស័យមូលបត្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក.។
វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងដើម្បីពង្រឹងបន្ថែមនូវវិជ្ជាជីវៈជំនាញរបស់អ្នកចូលរួមក្នុងទីផ្សារ ជាពិសេសថ្នាក់ដឹកនាំ និងបុគ្គលិកជាន់ខ្ពស់របស់ក្រុមហ៊ុន ដែលទទួលបានអាជ្ញាបណ្ណ ការអនុញ្ញាត និង/ឬការទទួលស្គាល់ពី ន.ម.ក. ដើម្បីធ្វើអាជីវកម្មមូលបត្រ អាជីវកម្មគម្រោងវិនិយោគរួម អាជីវកម្មឧបករណ៍និស្សន្ទ ក្រុមហ៊ុនបោះផ្សាយ និងក្រុមហ៊ុនផ្តល់សេវាក្នុងវិស័យមូលបត្រ។

