**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

សហជីពថា កម្ពុជាមានលក្ខខណ្ឌការងារល្អប្រសើរ មានសុវត្ថិភាព ប្រាក់ឈ្នួលកាន់តែខ្ពស់ និងមានការគាំពារសង្គមសម្បូរបែប

(ភ្នំពេញ)៖ សហជីពនៅកម្ពុជា បានបង្ហាញការវាយតម្លៃជាវិជ្ជមាន ចំពោះការកែលម្អលក្ខខណ្ឌការងារ ដោយអះអាងថា បរិយាកាសការងារកាន់តែមានភាពល្អប្រសើរឡើង មានសុវត្ថិភាពខ្ពស់ និងមានការផ្តល់អត្ថប្រយោជន៍ច្រើនសម្បូរបែបសម្រាប់បងប្អូនកម្មករនិយោជិត។

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា មើលឃើញថា បច្ចុប្បន្នេះ ប្រាក់ឈ្នួលរបស់បងប្អូនកម្មករនិយោជិតមានការកើនឡើងជាបន្តបន្ទាប់ ពីមួយឆ្នាំទៅមួយឆ្នាំទោះបីមានវិបត្តិសាកលកើងឡើងក៏ដោយ។ ស្របពេលជាមួយគ្នានេះ ការផ្តល់ការពារសង្គមក៏ត្រូវបានពង្រឹង និងពង្រីកវិសាលភាពគ្របដណ្តប់កាន់តែទូលំទូលាយ ដែលជាកត្តារួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពរស់នៅ និងសុខុមាលភាពរបស់បងប្អូនកម្មករនិយោជិត។

លោកថ្លែងថា៖ «ខ្ញុំមើលឃើញថា លក្ខខណ្ឌការងារនៅកម្ពុជាបច្ចុប្បន្ន កំពុងមានភាពល្អប្រសើរឡើងជាបន្តបន្ទាប់ ដោយមានបរិយាកាសការងារល្អប្រសើរ មានសុវត្ថិភាព ប្រាក់ឈ្នួលកាន់តែខ្ពស់ និងមានការគាំពារសង្គមសម្បូរបែប ដែលជួយលើកកម្ពស់ជីវភាព និងសុខុមាលភាពរបស់កម្មករនិយោជិត»។

ចំណែក លោក គង់ អាទិត្យ ប្រធានសហភាពការងារកម្ពុជា ទួលស្គាល់ថា បច្ចុប្បន្នកម្ពុជាពិតជាមានភាពល្អប្រសើរឡើងនូវលក្ខខណ្ឌការងារ សុវត្ថិភាពការងារ ប្រាក់ឈ្នួលមានលទ្ធភាពខ្ពស់ និងឡើងរាល់ឆ្នាំ ខណៈការគាំពារសង្គមក៏មានភាពល្អប្រសើរផងដែរ ប៉ុន្តែត្រូវបន្តធ្វើយ៉ាងណាឱ្យមាននិរន្តរភាព។ បើតាមលោក គង់ អាទិត្យ ដើម្បីធានាបាននិរន្តរភាពនៃភាពល្អប្រសើរទាំងនេះ ត្រូវមានការពង្រឹងប្រព័ន្ធភាពធន់ជាចាំបាច់។

លោកថ្លែងថា៖«ការពង្រឹងប្រព័ន្ធភាពធន់ជារឿងសំខាន់បន្តទៀត ដើម្បីយើងធានាឱ្យបន្តប្រសើរ និងមាននិរន្តរភាព»។

យ៉ាងណាក៏ដោយ សហជីពខាងលើក៏បានលើកឡើងដែរថា ទន្ទឹមការធានាបាននូវលក្ខខណ្ឌការងារល្អប្រសើរ មានសុវត្ថិភាព ប្រាក់ឈ្នួលកាន់តែខ្ពស់ និងមានការគាំពារសង្គមសម្បូរបែបមិនចេះរីងស្ងួត ក៏ត្រូវបន្តពង្រឹងការអនុវត្តច្បាប់ និងការត្រួតពិនិត្យលើលក្ខខណ្ឌការងារឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីធានាថា ការកែលម្អទាំងនេះមានភាពចីរភាព និងអាចឆ្លើយតបទៅនឹងតម្រូវការពិតប្រាកដរបស់បងប្អូនកម្មករនិយោជិត៕

អត្ថបទដែលជាប់ទាក់ទង