**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់

បទវិភាគ៖ហេតុអ្វីបានជារថយន្តរបស់ចិនអាចនាំមុខគេនៅលើពិភពលោកទាំងមូល ?

សាកថ្មគ្រាន់​តែ​៥នាទី អាច​បើកបរបន្ថែម​៤រយ​គីឡូម៉ែត្រ ហើយអាច​បន្ថយល្បឿន​ដោ​យ​ស្វ័យប្រវត្តិនៅពេលជួបឧបសគ្គ​។ល។ ក្នុង​ពិព័រណ៍រថយន្តអន្តរជាតិក្រុងប៉េកាំងលើក​ទី​១៩​ឆ្នាំ២០២៦ បច្ចេកវិទ្យាទំនើបៗគ្រប់បែប​យ៉ាង​បាន​បង្ហាញមុខ​ព្រមៗ​គ្នា ដែល​ធ្វើ​ឱ្យ​អ្នក​ផង​ទាំង​ពួងមាន​ចក្ខុវិស័យ​កាន់តែ​ទូលំទូលាយ​ចំពោះ​រថយន្ត​ ។
ប្រទេស​ចិន​ជា​“មជ្ឈមណ្ឌលស្រូបទាញ​”​ការ​ច្នៃប្រឌិត​ថ្មី​របស់​រថយន្ត​ ប្រទេស​ចិន​ហាក់​ដូច​ជា​ “កន្លែងហាត់ប្រាណ”របស់​ឧស្សាហកម្ម​រថយន្ត​សកល​ ។ល។ ប្រព័ន្ធសារព័ត៌មាន​បរ​ទេស​និង​សហគ្រាសបរទេស​សុទ្ធតែ​ផ្តោតការយកចិត្តទុកដាក់​ចំពោះ​ពិព័រណ៍រថយន្ត​នេះដែ​ល​មាន​ទ្រង់ទ្រាយ​ធំបំផុត​នៅលើ​ពិភពលោកដោយសម្គាល់ឃើញថា ប្រទេស​ចិន​បាន​និង​កំពុង​ក្លាយ​ជា​ទិសដៅដែលណែនាំ​ការ​ច្នៃប្រឌិតថ្មីខាងបច្ចេកទេសរបស់​ឧស្សាហកម្ម​រថ​យន្ត​សកល។
ឆ្នាំនេះ ​ខ្សែសង្វាក់​ផ្គត់ផ្គង់និង​សហគ្រាស​វិទ្យាសាស្ត្រនិង​បច្ចេកវិទ្យាចំនួន​លើស​ពី​២​ពាន់​ ដែល​មកពីប្រទេស​និងតំបន់​ចំនួន២១​ បាន​​ចូលរួមពិព័រណ៍ដែល​បាន​គ្រប់ដណ្តប់​គ្រប់​ប្រ​ភេទ​​ គ្រប់វិស័យ​និង​គ្រប់​ស្រទាប់ថ្នាក់។ មានរថយន្តចំនួន១៤៥១ គ្រឿង ត្រូវបាន​ដាក់​តាំង​បង្ហាញ ក្នុង​នោះ​មានរថយន្តចំនួន១៨១គ្រឿងបង្ហាញមុខជាលើកដំបូង និង​រថយន្ត​គំនិត​(Concept Car)ចំនួន​៧១គ្រឿង។ ម៉ាករបស់​ចិន​បាន​ប្រកាស​បច្ចេកទេស​គន្លឹះ​ចំនួន​៤២​ផ្នែក​ដែល​បាន​បំបែក​កំណត់​ត្រាថ្មី​ក្នុង​ប្រវិត្តសាស្ត្រ​ ។
ក្នុងពិព័រណ៍រថយន្តអន្តរជាតិក្រុងប៉េកាំងលើក​នេះ មានបច្ចេកទេស​ពីរ​ផ្នែក​បាន​ទាក់​ទា​ញ​អ្នក​ផងទាំង​ពួងយ៉ាង​ខ្លាំង ។ មួយ​ផ្នែក​ គឺបច្ចេកទេស​ថ្ម​បាន​ដោះស្រាយ​ភាពលំបាក ​លើ​វិស័យ​អាយុកាលថ្ម​និង​បន្ថែម​ថាមពល​ មួយ​ផ្នែក​ទៀត ការ​ប្រើប្រាស់​បញ្ញាសិប្បនិមិ្មត លើ​វិស័យ​ជាច្រើនបាន​ធ្វើ​ឱ្យ​រថយន្ត​បំពាក់“ខួរក្បាលដ៏វៃឆ្លាត” ។ ឥឡូវ​នេះ រថយន្ត​មិន​ត្រឹម​តែ​ជា​មធ្យោបាយសម្រាប់ធ្វើដំណើរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជា​”ទម្រង់ជីវិតឆ្លាត​វៃចល័ត​” ដែ​ល​រួមបញ្ចូលប្រព័ន្ធជាច្រើនដូចជា តួរថយន្ត ថាមពល ព័ត៌មានកម្សាន្ត និងជំនួយ​បើកបរជា​ដើម​។
ហេតុអ្វីបានជាប្រទេសចិនបានក្លាយជា​”កន្លែងហាត់ប្រាណ”នៃ​ឧស្សាហកម្ម​រថយន្ត​សកល​? មូលហេតុពី​ឬសគល់គឺ​ស្ថិតនៅលើ“ឧត្តមភាពផ្នែកច្នៃប្រឌិតថ្មីជាប្រព័ន្ធ” តែ​មួយ​គត់​របស់ប្រទេសចិន ដែលមិនត្រឹមតែបង្កើតជាដំណើរវិលជុំ​បិទខ្ទប់​ទាំងស្រុង​ចាប់​ពី​វត្ថុ​ធាតុ​ដើម​និងគ្រឿងបន្លាស់ស្នូលរហូតដល់ការផលិតរថ​យន្តទាំង​មូល​ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង​បាន​ក្លាយជា​​”ប្រភពនៃការច្នៃប្រឌិត”សម្រាប់ឧស្សាហកម្មរថយន្តសកល តាមរយៈភាព​ជោគ​ជ័យ​ខាងបច្ចេកវិទ្យាលើវិស័យអាគុយ ការបើកបរដោយស្វ័យប្រវត្តិ និងកាប៊ីនឆ្លាតវៃ​ជា​ដើម​
បន្ទាប់ពីកិច្ច​ខិតខំប្រឹងប្រែងអស់រយៈពេលជាច្រើនឆ្នាំ បរិមាណផលិតនិង​លក់​រថ​យន្ត​រប​ស់​ប្រទេសចិនបានជាប់ចំណាត់ថ្នាក់ទី១លើពិភពលោកក្នុងរយៈពេល១៧ឆ្នាំជាប់ៗនា។​ នៅ​ក្នុងត្រីមាសទីមួយឆ្នាំនេះ ការនាំចេញរថយន្តរបស់ប្រទេសចិនបានកើនឡើង៥៦,៧% បើ​ប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ក្នុងនោះ ការនាំចេញ​រថ​យន្ត​ថាមពល​ថ្មី​បាន​កើន​ឡើង១.២ដង​បើប្រៀបធៀបនឹងរយៈពេលដូចគ្នា​នៃឆ្នាំមុន។
បើនិយាយចំពោះក្រុមហ៊ុនផលិតរថយន្តបរទេស “ល្បឿនរបស់ចិន” គឺជាភាព​ទាក់​ទា​ញ​ដ៏ធំបំផុត។ ទិន្នន័យរបស់ក្រុមហ៊ុនប្រឹក្សាយោបល់អាមេរិកAlix Partnersបង្ហាញ​ថា ការ​អភិវឌ្ឍ​សម្រាប់​រថយន្តថាមពលថ្មីនៅក្នុងប្រទេសចិនមានរយៈពេលប្រហែល២០​ខែ​ដែល​បាន​បង្រួញ​ពេលពាក់កណ្តាល​បើប្រៀបធៀប​នឹងក្រុមហ៊ុនផលិតរថយន្តប្រពៃណី។ ដោយ​ពឹង​ផ្អែក​លើអត្ថប្រយោជន៍ពីប្រសិទ្ធភាពខ្សែសង្វាក់ផ្គត់ផ្គង់ បច្ចេកវិទ្យា​ឈានមុខគេ ទីផ្សារ​ដ៏​រឹង​មាំនិងសេណារីយ៉ូកម្មវិធីដ៏សម្បូរបែបនៅក្នុងប្រទេសចិន ក្រុមហ៊ុនផលិត​រថយន្ត​បរ​ទេស​ក៏បានកាត់បន្ថយវដ្តស្រាវជ្រាវនិងអភិវឌ្ឍន៍​យ៉ាងច្រើនផងដែរ។
ក្នុងបរិបទបច្ចុប្បន្នដែលថាមពលសកល​មានកង្វះខាតនិងកំពុង​ធ្វើបរិវត្តកម្ម​បៃតង​ក្រុម​ហ៊ុនផលិតរថយន្តចិនកំពុងផ្លាស់ប្តូរពី”ការនាំចេញផលិតផល”ទៅជា” ការនាំចេញប្រ​ព័ន្ធ​អេកូឡូស៊ី” ពោល​គឺនាំយកសមត្ថភាពផលិតកម្ម ខ្សែសង្វាក់ផ្គត់ផ្គង់ រហូតដល់ស្តង់ដារ​ប​ច្ចេក​ទេស​ទៅដល់ក្រៅប្រទេស តាមទម្រង់​វិនិយោគលើរោងចក្រ បង្កើត​មជ្ឈមណ្ឌល​សិ​ក្សា​ស្រាវជ្រាវនិងអភិវឌ្ឍន៍ និងបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា ដែលក្លាយជាការគាំ​ទ្រដ៏​សំ​ខាន់​សម្រាប់ជំរុញការធ្វើបរិវត្តកម្ម​បៃតងរបស់ពិភពលោក។
ឆ្លងតាមរយៈបង្អួចនៃពិព័រណ៍រថយន្តប៉េកាំង មនុស្សអាចមើលឃើញយ៉ាងច្បាស់​ថា ប្រ​ទេស​ចិនកំពុងបន្តពង្រឹង​អន្តរកម្មជាមួយពិភពលោកតាមរយៈការបើកចំហរ​និង​កិច្ចស​ហ​ប្រ​តិបត្តិការ ដោយប្រែក្លាយ​”ភាពទាក់ទាញ”របស់ខ្លួនទៅជា​”សមត្ថភាពច្នៃប្រឌិតថ្មី” របស់​សហ​គ្រាស ដើម្បីធ្វើឱ្យភាគលាភនៃ​ការធ្វើទំនើបកម្មតាមបែបផែនចិន​មានអំណោយ​ផល​ដល់​ពិភពលោកទាំងមូល៕

អត្ថបទដែលជាប់ទាក់ទង