ឯកឧត្តម ហ៊ុន ម៉ានី ឆ្លៀតឱកាសក្នុងពិធីបើកសិក្ខាសាលា គោរពវិញ្ញាណក្ខន្ធរបស់លោក ស៊ីនហ្សូ អាបេ
ភ្នំពេញ៖ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ ជាថ្ងៃកាន់ទុក្ខផ្លូវការជូនចំពោះវិញ្ញាណក្ខន្ធសព លោក ស៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្រ្តីជប៉ុន ដែលបានទទួលមរណភាពកាលពីថ្ងៃទី៨ ខែកក្កដាកន្លងទៅ។
ឆ្លៀតឱកាសក្នុងពិធីបើកសិក្ខាសាលារបស់សហភាពសហព័ន្ធយុវជនកម្ពុជានាព្រឹក ថ្ងៃទី១០ ខែកក្កដានេះ ឯកឧត្តម ហ៊ុន ម៉ានី បានធ្វើការស្មឹងស្មាធរយៈពេល ១នាទី ដើម្បីគោរពវិញ្ញាណក្ខន្ធ របស់ឯកឧត្តម ដែលជាមិត្តភក្តិដ៏ល្អមួយរូបរបស់កម្ពុជា។
ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា យើងនឹងចងចាំនូវការចូលរួមដ៏ធំធេងរបស់ឯកឧត្តមក្នុង ការពង្រឹង ទំនាក់ទំនងទ្វេ ភាគីរវាងប្រទេសយើងទាំងពីរ។សូមវិញ្ញាណក្ខន្ធឯកឧត្តម បានទៅកាន់ ទីស្ងប់សុខកុំបីឃ្លៀងឃ្លាតឡើយ៕