ក្រុមជញ្ជីងចល័ត បន្តចុះឆ្មក់ត្រួតពិនិត្យ យានយន្តដឹកជញ្ជូនលេីសទម្ងន់ ក្នុងខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ក្រោមការចង្អុលបង្ហាញពី ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ ក្រុមការងារចល័តក្រសួង សហការជាមួយមន្រ្តីស្ថានីយថ្នល់ទទឹង បានចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅលើផ្លូវជាតិលេខ១១ គ.មលេខ៦៨ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
ជាលទ្ធផល ក្រុមការងារបានត្រួតពិនិត្យយានយន្តសរុបចំនួន ៤គ្រឿង (លេីសទម្ងន់ទាំងអស់) ផ្ទុកលើសទម្ងន់អនុញ្ញាតចន្លោះពី១០តោន ដល់ ១៨តោន គិតជាភាគរយចន្លោះពី៣៣% ដល់ ៦០%៕

