អណ្តាតភ្លើងពីភ្លើងឆេះព្រៃដ៏ខ្លាំងក្លា នៅភាគខាងជើងប្រទេសជប៉ុន កំពុងរាលដាល

តូក្យូ៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP អណ្តាតភ្លើងពីភ្លើងឆេះព្រៃដ៏ខ្លាំងក្លា នៅភាគខាងជើងប្រទេសជប៉ុន កំពុងរាលដាលទៅដល់កណ្តាលទីក្រុងមួយ នាថ្ងៃសុក្រ ថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២៦នេះ ដោយអាជ្ញាធរបានជំរុញឱ្យមនុស្សជាង ២ ៥០០នាក់ ជម្លៀសចេញពីផ្ទះរបស់ពួកគេ។
អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន លោក Minoru Kihara បានប្រាប់អ្នកយកព័ត៌មានថា គិតត្រឹមព្រឹកថ្ងៃសុក្រ ភ្លើងឆេះព្រៃនៅតំបន់ភ្នំខេត្ត Iwate បានឆេះផ្ទៃដីជាង ៤០០ហិកតា ចាប់តាំងពីផ្ទុះឡើងកាលពី ២ថ្ងៃមុន។ អណ្តាតភ្លើង កំពុងគំរាមកំហែងដល់ផ្ទះសម្បែង ក្នុងទីក្រុង Otsuchi ខណៈដែលមានផ្សែងហុយចេញពីព្រៃក្បែរនោះ។
តាមលោក Kihara អាជ្ញាធរចេញសេចក្តីជូនដំណឹងឱ្យជម្លៀស ដល់មនុស្សជាង ២ ៥០០នាក់ ហើយកំពុងបង្កើនវិធានការដើម្បីពន្លត់ភ្លើង ដោយក្រុមអ្នកពន្លត់អគ្គីភ័យប្រហែល ៧០០នាក់ និងយន្តហោះចំនួន ១៣គ្រឿងត្រូវបានចល័ត។
គិតត្រឹមព្រឹកថ្ងៃដដែល អ្នកស្រុកចំនួន ៣២៩នាក់ ត្រូវបានបញ្ជូនទៅកាន់កន្លែងជ្រកកោនបណ្តោះអាសន្ន។
គួរបញ្ជាក់ថា រដូវរងា ហើយស្ងួតនៅជប៉ុន បាន បង្កើន ហានិភ័យ នៃ ភ្លើង ឆេះ ព្រៃ។ ភ្លើង ឆេះ ព្រៃ នៅ ទីក្រុង Ofunato ខេត្ត Iwate កាលពី ដើម ឆ្នាំ មុន គឺជា ករណី ដ៏ អាក្រក់ បំផុតសម្រាប់ជប៉ុន ក្នុង រយៈពេល ជាង កន្លះ សតវត្សរ៍ មក នេះ៕

