**វាលស្មៅបៃតងក្រោមបន្ទះសូឡា៖ បទពិសោធគ្រប់គ្រងវាលខ្សាច់របស់ចិនជាកូនសោសម្រាប់ដោះស្រាយភាពជាប់គាំងខាងការប្រយុទ្ធប្រឆាំងរហោឋានកម្មសកល**រដ្ឋាភិបាលចិនចេញផ្សាយសៀវភៅសស្តីពីអភិបាលកិច្ចសកល**បទវិភាគ៖​ខណៈពេលដែលពិភពលោកទាំងមូល​ស្វែងរក​ភាព​ប្រាកដ​ប្រជា ​”ភាពប្រាកដប្រជា”នៃសេដ្ឋកិច្ចចិន​ទទួលបានការទទួលស្គាល់​យ៉ាងទូលំទូលាយ​ពី​សំណាក់​សហគមន៍​អន្តរជាតិ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា ដើម្បីត្រៀមប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេសវៀតណាម លើកទី២ នៅក្រុងហូជីមិញ**ការរៀបចំរចនាសម្ព័ន្ធក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់(ថ្មី) ឈានដល់កិច្ចពិភាក្សារៀបចំកម្រិតបច្ចេកទេសដំណាក់កាលចុងក្រោយ**អភិបាលខេត្តកំពង់ធំ អំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជន ចូលរួមថែរក្សាអនាម័យបរិស្ថានឱ្យបានល្អ ធ្វើជាគំរូល្អក្នុងសង្គម និងដាំដើមឈើឱ្យបានច្រើន**ក្រុមហេសបូឡា បង្ហាញជំនឿចិត្តថាអ៉ីរ៉ងនឹងមិនចុះកិច្ចព្រមព្រៀងចុងក្រោយមួយសម្រេចលើបញ្ហានុយក្លេអ៊ែររបស់ខ្លួន ជាមួយទីក្រុងវ៉ាស៉ីនតោននោះឡើយ លុះត្រាតែអ៉ីស្រាអែលដកថយចេញពីទឹកដីលីបង់**យោធាអាមេរិក វាយប្រហារមួយលើទូកមួយគ្រឿងនៅក្នុងតំបន់ប៉ាស៊ីហ្វិកភាគខាងកើត ដោយសម្លាប់មនុស្សម្នាក់ និង២នាក់ទៀតនៅមានជីវិត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ**សម្ដេចតេជោ៖ អង្គការហ្វ្រង់កូហ្វូនី គប្បីពិចារណាគាំទ្រ សមាជិករបស់ខ្លួននៅលើឆាកអន្តរជាតិ**តម្លៃប្រេងឆៅ បានធ្លាក់ចុះមកក្រោម ៨០ដុល្លារក្នុងមួយបារ៉ែល ដោយសារតែមានសុទិដ្ឋិយម ជុំវិញការបើកច្រកសមុទ្រ Hormuz**វិចិត្រកររុស្ស៉ីម្នាក់ ដែលតែងតែគូររូបត្លុករិះគន់ លោក ពូទីន ត្រូវបានគេបាញ់សម្លាប់**កប៉ាល់មួយចំនួនដែលដឹកប្រេងអ៉ីរ៉ង់ បានចាប់ផ្តើមចាកចេញពីតំបន់ដែលត្រូវបានបិទខ្ទប់ដោយយោធាអាមេរិក នៅច្រកសមុទ្រ Hormuz ហើយ**ឯកឧត្តម កើត រិទ្ធ និងឯកឧត្តម ឆៃ ស៊ីណារិទ្ធ ដឹកនាំប្រជុំពង្រឹងអនុវត្តច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**កិច្ចប្រជុំ ស្ដីពី «One Health & Beyond»  (First One Health & Beyond Coordination Meeting)**អភិបាលខេត្តរតនគិរី ចែកអំណោយជូនគ្រួសារជនភៀសសឹក គ្រួសារវីរកងទ័ព គ្រួសារវីរនគរបាល និងគ្រួសារអតីតយុទ្ធជន ក្នុងស្រុកអណ្តូងមាស**អភិបាលខេត្តកំពង់ស្ពឺ‎៖ កាកបាទក្រហមកម្ពុជា គឺតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ណែនាំប្រធានមណ្ឌលអប់រំកែប្រែ ពន្ធនាគាររាជធានី ខេត្ត ដើម្បីធ្វើជាមូលដ្ឋានក្នុងការរៀបចំកសាងផែនការ ការពារសន្តិសុខ**សិស្សវិទ្យាស្ថាន PPI របស់ក្រសួងការងារ​បង្កើតរ៉ូបូត ចងដែ​កដោយ​ស្វ័យប្រវត្តិ និងបាននាំយកស្នាដៃមក​តាំងបង្ហាញ​នៅក្នុង​កម្មវិធី​ទិវា​អប់រំ TVET Day លើកទី៩**រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំសន្និសីទជំរុញកិច្ចប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងវិនិយោគិនខេត្តមណ្ឌលគិរី និងវិនិយោគិនខេត្តដាក់ឡាក់ វៀតណាម

អភិបាលខេត្តពោធិ៍សាត់ អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិដីធ្លី) ៥,២៩៦ប័ណ្ណ ជូនដល់ប្រជាពលរដ្ឋ ចំនួន៤ភូមិ ក្នុងស្រុកតាលោសែនជ័យ

ពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្ដម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតី ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិដីធ្លី) សរុប៥,២៩៦ប័ណ្ណ ជូនដល់បងប្អូនប្រជាពលរដ្ឋ ចំនួន៤ភូមិ ក្នុងឃុំផ្ទះរុង ស្រុកតាលោសែនជ័យ។

ពិធីនេះត្រូវបានរៀបចំឡើង នៅបរិវេណវត្តឧត្តមប្រិយជា ហៅវត្តច្រាបប្រជា ស្ថិតក្នុងភូមិក្រញាំ ឃុំផ្ទះរុង ដោយមានការចូលរួមពីមន្ទីរជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

លោក ចាន់ វិចិត្រ អភិបាលនៃគណៈអភិបាលស្រុកតាលោសែនជ័យ បានថ្លែងអំណរគុណ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដែលអញ្ជើញជាអធិបតី និងបានគាំទ្រទាំងស្មារតី ថវិកា និងសម្ភារ ដល់ការអភិវឌ្ឍ ក្នុងស្រុកតាលោសែនជ័យទាំងមូល។

លោកបានជម្រាបជូនថា ស្រុកតាលោសែនជ័យ គឺជាស្រុកថ្មី ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៩ មាន២ឃុំ និង៣៥ភូមិ, មានប្រជាជនសរុប៤៧,៤៨៥នាក់ ដែលក្នុងនោះ៧៩% ជាកសិករ។ ចំពោះស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់ មានភាពល្អប្រសើរ ក្រោមការយាមល្បាតយ៉ាងសកម្មពីកងកម្លាំងប្រដាប់អាវុធ និងកម្លាំងប្រជាការពារ។ ស្រុកតាលោសែនជ័យ បានសម្រេចការវាស់វែង និងវិនិច្ឆ័យដីធ្លីបាន១០០% លើផ្ទៃដីទាំង៣៥ភូមិ។ លោកបានសំណូមពរឱ្យប្រជាពលរដ្ឋដែលមានឈ្មោះក្នុងភូមិទាំង៤ ទាំងអ្នកនៅជិត និងនៅឆ្ងាយ សូមរួសរាន់មកទទួលប័ណ្ណកម្មសិទ្ធិឱ្យបានគ្រប់ៗគ្នា។

លោក ឱន សទ្ធា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តពោធិ៍សាត់ បានឱ្យដឹងថា ការងារចុះបញ្ជីដីធ្លីជាប្រព័ន្ធក្នុងខេត្ត ត្រូវបានអនុវត្តដោយកម្លាំងសរុប១៥០នាក់ ចែកចេញជា០៦ក្រុម ដែលក្នុងនោះមាន មន្ត្រីក្របខណ្ឌ មន្ត្រីជាប់កិច្ចសន្យា និងនិស្សិតស្ម័គ្រចិត្ត។លទ្ធផលការងារទូទាំងខេត្ត គិតត្រឹមថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ខេត្តពោធិ៍សាត់មានក្បាលដីប៉ាន់ស្មានសរុប ៤៥៤,៥៦០ក្បាលដី ដោយសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ លើការវាស់វែង និងវិនិច្ឆ័យសម្រេចបាន១០០% ស្នើនឹង៤៤៦,៥៦០ក្បាលដី។

លោកប្រធានមន្ទីរ បានបញ្ជាក់ថា នៅឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ក្រុមការងារសម្រេចបានការវាស់វែង និងវិនិច្ឆ័យបាន៤៣,១២០ក្បាលដី និងចេញប័ណ្ណបាន១១,១០៦ប័ណ្ណ។ ថ្ងៃនេះមានការចែកប័ណ្ណសរុប៥,២៩៦ប័ណ្ណ ក្នុងភូមិចំនួន៤ រួមមានភូមិកោះស្វាយ, ភូមិតាសាស់, ភូមិក្រញាំ និងភូមិព្រៃកន្លង់ ដែលភាគច្រើននៃក្បាលដី គឺជាប្រភេទដីអំណោយពីរដ្ឋ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្ដម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានពាំនាំនូវការសាកសួរសុខទុក្ខ ពីសំណាក់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងបានសង្កត់ធ្ងន់ថា ការចែកប័ណ្ណកម្មសិទ្ធិនាថ្ងៃនេះ មិនមែនគ្រាន់តែជាការប្រគល់ក្រដាសមួយសន្លឹកនោះទេ ប៉ុន្តែវាគឺជាការផ្តល់នូវសិទ្ធិអំណាច និងសុវត្ថិភាពផ្លូវច្បាប់យ៉ាងរឹងមាំ ជូនដល់បងប្អូនប្រជាពលរដ្ឋ។ នេះគឺជាផ្លែផ្កាដែលកើតចេញពីគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្នុងកិច្ចការងារកែទម្រង់ដីធ្លី ដើម្បីឈានទៅលុបបំបាត់វិវាទ និងបង្កើនសេដ្ឋកិច្ចគ្រួសារ។

ឯកឧត្ដមបានបន្តលើកទឹកចិត្ត ដល់ប្រជាពលរដ្ឋ សូមរក្សាប័ណ្ណនេះឱ្យបានល្អ ព្រោះវាជាទ្រព្យសកម្ម ដែលបងប្អូនអាចយកទៅប្រើប្រាស់ជាទុន សម្រាប់ពង្រីកមុខរបរ ឬទុកជាមរតកសម្រាប់កូនចៅ ដោយគ្មានការភ័យខ្លាច។ ជាមួយគ្នានោះ សូមលើកទឹកចិត្តឱ្យបងប្អូន ខិតខំបង្កបង្កើនផលលើដីដែលខ្លួនមានកម្មសិទ្ធិ ដើម្បីលើកកម្ពស់ជីវភាព។ ត្រូវបន្តគាំទ្រ និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលតែងតែនៅកៀកកិត និងដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ នៅមូលដ្ឋានផ្ទាល់។

ប្រជាពលរដ្ឋដែលមកទទួលប័ណ្ណ បានសម្តែងនូវក្តីរំភើបរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអាជ្ញាធរខេត្ត ក៏ដូចជារាជរដ្ឋាភិបាល ដែលបានជួយសម្របសម្រួល បញ្ចប់ការវាស់វែង និងចេញប័ណ្ណកម្មសិទ្ធិជូនពួកគាត់បានយ៉ាងលឿន និងមានតម្លាភាព ដែលធ្វើឱ្យពួកគាត់លែងមានការព្រួយបារម្ភលើបញ្ហាទំនាស់ដីធ្លីទៀតហើយ៕

អត្ថបទដែលជាប់ទាក់ទង