លោកជំទាវ មិថុនា ភូថង អញ្ជើញចែកអំណោយ ជូនប្រជាពលរដ្ឋចំនួន ២០០គ្រួសារ នៅឃុំទួលគគីរ ស្រុកមណ្ឌលសីមា
ភ្នំពេញ ៖ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញ ចែកអំណោយ ជូនប្រជាពលរដ្ឋចំនួន ២០០គ្រួសារ នៅឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលជាទឹកព្រះទ័យដ៏ថ្លៃថ្លារបស់ព្រះតេជគុណ បិយធម្មោ ធីអាំភុន ព្រះគ្រូសូត្រស្តាំ វត្តប៉ាក់ខ្លង តាមរយៈ សប្បុរសជន មកពីប្រទេសថៃ។