សម្តេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញរៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្មថ្វាយ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី នន្ទ ង៉ែត

ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២៦នេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញរៀបចំព្រះរាជពិធី បុណ្យចម្រើន ព្រះជន្ម ថ្វាយសម្តេចព្រះអគ្គមហា សង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត គម្រប់ ១០២ ព្រះវស្សា។
ព្រះរាជពិធីត្រូវបានរៀបចំធ្វើឡើងនៅមហាកុដិ វត្តបទុមវតីរាជវរារាម។ ព្រះរាជពិធីនេះ ក៏មានការយាង និងនិមន្តពីសម្តេចព្រះ សង្ឃ នាយក នាយករង និងព្រះសង្ឃជាច្រើនអង្គ ព្រមទាំងមានការអញ្ជើញចូលរួមពីមន្ត្រី ជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងយាយជី តាជីជាច្រើនរូបផ្សេងទៀត៕

