**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

ក្រសួងការងារបើកវគ្គបណ្តុះបណ្តាលស្តីពីការធ្វើបច្ចុប្បន្នភាពប្រព័ន្ធ M&E ឌីជីថល ដើម្បីពង្រឹងប្រសិទ្ធភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្រ ២០២៤-២០២៨

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការធ្វើបច្ចុប្បន្នភាពប្រព័ន្ធតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ (M&E) ឌីជីថលនៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០២៤-២០២៨ (ផ.យ.អ.ក.ស.ប.)»នៅទីស្តីការក្រសួង ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត ជួប ឋិតឋេរឫទ្ធិ អនុរដ្ឋលេខាធិការ និងជាប្រធានអនុគណៈកម្មការគាំទ្របច្ចេកទេស M&E ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីជំនាញ និងមន្ត្រីបង្គោល M&E ប្រមាណ ១៥០រូប មកពីអង្គភាពក្រោមឱវាទក្រសួង។

ក្នុងឱកាសនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានលើកឡើងថា គោលបំណងចម្បងនៃវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីពង្រឹងសមត្ថភាពមន្ត្រីបង្គោលក្នុងការប្រើប្រាស់ប្រព័ន្ធ M&E ឌីជីថលឱ្យកាន់តែមានប្រសិទ្ធភាព ដែលឧបករណ៍នេះ គឺជាគន្លឹះសម្រាប់ការតាមដានវឌ្ឍនភាព វាស់វែងលទ្ធផល និងគាំទ្រការសម្រេចចិត្តផ្អែកលើភស្តុតាង។ ប្រព័ន្ធនេះមានតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ តម្លាភាព និងគណនេយ្យភាព ស្របតាមទិសដៅអាទិភាពនៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្នុងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ និងជំរុញការអភិវឌ្ឍរដ្ឋាភិបាលឌីជីថល។

ឯកឧត្តមបណ្ឌិត បានបញ្ជាក់បន្ថែមថា ក្រសួងបានពង្រឹងយន្តការការងារ និងការទទួលខុសត្រូវនៅគ្រប់កម្រិត ដើម្បីធានាថាប្រព័ន្ធ M&E នឹងក្លាយជាមូលដ្ឋានសម្រាប់ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព។ តាមរយៈវគ្គបណ្តុះបណ្តាលនេះ ក្រសួងរំពឹងថានឹងបង្កើនគុណភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្រនេះឱ្យសម្រេចបានលទ្ធផលកាន់តែល្អប្រសើរ និងសម្រេចបានតាមគោលដៅដែលបានកំណត់ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយ ក៏ដូចជាតម្រូវការជាក់ស្តែងរបស់ក្រសួង រាជរដ្ឋាភិបាល និងសង្គមជាតិទាំងមូល។

សូមជម្រាបថា វគ្គបណ្តុះបណ្តាលនេះ បានផ្ដោតសំខាន់លើការតម្រង់ទិសប្រព័ន្ធ M&E ទៅរក «ការគ្រប់គ្រងលទ្ធផល» ដោយមិនត្រឹមតែជាការរាយការណ៍ធម្មតា ប៉ុន្តែថែមទាំងត្រូវផ្ដោតលើការវាស់វែងខ្សែច្រវាក់លទ្ធផល ការតម្រឹម និងការកែលម្អវិធានការគោលនយោបាយ ដើម្បីផ្ដល់នូវព័ត៌មានប្រកបដោយគុណភាពសម្រាប់ការសម្រេចចិត្តដ៏ត្រឹមត្រូវដោយផ្អែកលើលក្ខណៈវិទ្យាសាស្ត្រ និងភស្តុតាងច្បាស់លាស់។

ការបណ្ដុះបណ្ដាលនេះ បានរំលេចបន្ថែមលើការកំណត់ ការវាស់វែង និងការវាយតម្លៃវឌ្ឍនភាពនៃការអនុវត្តសូចនាករលក្ខណៈបែបបរិមាណវិស័យ និងបែបគុណវិស័យ ដើម្បីធានាថាទិន្នន័យមានភាពច្បាស់លាស់ និងឆ្លុះបញ្ចាំងលទ្ធផលពិតប្រាកដនៃការអនុវត្តផែនការយុទ្ធសាស្ត្រនេះ ជាមួយនឹងការប្រើប្រាស់មុខងារថ្មីៗនៃប្រព័ន្ធឌីជីថល ដែលអនុញ្ញាតឱ្យអង្គភាពជំនាញនីមួយៗអាចធ្វើបច្ចុប្បន្នភាព និងរាយការណ៍អំពីវឌ្ឍនភាពការងារកាន់តែងាយស្រួល មានភាពបត់បែនជាងមុន និងកាន់តែលឿនរហ័ស ស្របទៅតាមស្ថានភាពជាក់ស្តែង។ ទន្ទឹមនេះ វគ្គបណ្តុះបណ្តាលក៏បានបង្ហាញឡើងវិញនូវរចនាសម្ព័ន្ធផែនការយុទ្ធសាស្ត្រ ដែលរួមមានយុទ្ធសាស្ត្របច្ចេកទេសចំនួន ៥ និងយុទ្ធសាស្ត្រគាំទ្រចំនួន ១ នៃ ផ.យ.អ.ក.ស.ប. ដែលយុទ្ធសាស្ត្រនីមួយៗត្រូវបានបែងចែកជាកម្មវិធីអាទិភាព ចង្កោមសកម្មភាព និងសកម្មភាពជាក់ស្តែងជាច្រើន៕

អត្ថបទដែលជាប់ទាក់ទង