ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមស្តាប់ការធ្វើបទបង្ហាញស្ដីពីសាវតារនៃការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រព័ន្ធរដ្ឋបាលតូក្យូមេត្រូប៉ូលីតែន ដោយអតីតអគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋាន នៃក្រសួងកិច្ចការផ្ទៃក្នុង និងទំនាក់ទំនង របស់ប្រទេសជប៉ុន

ប្រទេសជប៉ុន៖ នៅថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ជាមួយគណៈប្រតិភូដ៏ទៃទៀតបានអញ្ជើញអមដំណើរឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានអចិន្ត្រៃយ៍ នៃ គ.ជ.អ.ប. ធ្វើដំណើរពីខេត្តអូសាកា ទៅកាន់ទីក្រុងតូក្យូ ដើម្បីចូលរួមស្តាប់ការធ្វើបទបង្ហាញស្ដីពីសាវតារនៃការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រព័ន្ធរដ្ឋបាលតូក្យូមេត្រូប៉ូលីតែន ដោយ ឯកឧត្តម កាដូយ៉ាម៉ា យ៉ាស៊ុគី ជាអតីតអគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋាន នៃក្រសួងកិច្ចការផ្ទៃក្នុង និងទំនាក់ទំនង និងបច្ចុប្បន្នជាសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៃប្រទេសជប៉ុន។

