**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា ដើម្បីត្រៀមប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេសវៀតណាម លើកទី២ នៅក្រុងហូជីមិញ**ការរៀបចំរចនាសម្ព័ន្ធក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់(ថ្មី) ឈានដល់កិច្ចពិភាក្សារៀបចំកម្រិតបច្ចេកទេសដំណាក់កាលចុងក្រោយ**អភិបាលខេត្តកំពង់ធំ អំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជន ចូលរួមថែរក្សាអនាម័យបរិស្ថានឱ្យបានល្អ ធ្វើជាគំរូល្អក្នុងសង្គម និងដាំដើមឈើឱ្យបានច្រើន**ក្រុមហេសបូឡា បង្ហាញជំនឿចិត្តថាអ៉ីរ៉ងនឹងមិនចុះកិច្ចព្រមព្រៀងចុងក្រោយមួយសម្រេចលើបញ្ហានុយក្លេអ៊ែររបស់ខ្លួន ជាមួយទីក្រុងវ៉ាស៉ីនតោននោះឡើយ លុះត្រាតែអ៉ីស្រាអែលដកថយចេញពីទឹកដីលីបង់**យោធាអាមេរិក វាយប្រហារមួយលើទូកមួយគ្រឿងនៅក្នុងតំបន់ប៉ាស៊ីហ្វិកភាគខាងកើត ដោយសម្លាប់មនុស្សម្នាក់ និង២នាក់ទៀតនៅមានជីវិត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ**សម្ដេចតេជោ៖ អង្គការហ្វ្រង់កូហ្វូនី គប្បីពិចារណាគាំទ្រ សមាជិករបស់ខ្លួននៅលើឆាកអន្តរជាតិ**តម្លៃប្រេងឆៅ បានធ្លាក់ចុះមកក្រោម ៨០ដុល្លារក្នុងមួយបារ៉ែល ដោយសារតែមានសុទិដ្ឋិយម ជុំវិញការបើកច្រកសមុទ្រ Hormuz**វិចិត្រកររុស្ស៉ីម្នាក់ ដែលតែងតែគូររូបត្លុករិះគន់ លោក ពូទីន ត្រូវបានគេបាញ់សម្លាប់**កប៉ាល់មួយចំនួនដែលដឹកប្រេងអ៉ីរ៉ង់ បានចាប់ផ្តើមចាកចេញពីតំបន់ដែលត្រូវបានបិទខ្ទប់ដោយយោធាអាមេរិក នៅច្រកសមុទ្រ Hormuz ហើយ**ឯកឧត្តម កើត រិទ្ធ និងឯកឧត្តម ឆៃ ស៊ីណារិទ្ធ ដឹកនាំប្រជុំពង្រឹងអនុវត្តច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**កិច្ចប្រជុំ ស្ដីពី «One Health & Beyond»  (First One Health & Beyond Coordination Meeting)**អភិបាលខេត្តរតនគិរី ចែកអំណោយជូនគ្រួសារជនភៀសសឹក គ្រួសារវីរកងទ័ព គ្រួសារវីរនគរបាល និងគ្រួសារអតីតយុទ្ធជន ក្នុងស្រុកអណ្តូងមាស**អភិបាលខេត្តកំពង់ស្ពឺ‎៖ កាកបាទក្រហមកម្ពុជា គឺតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ណែនាំប្រធានមណ្ឌលអប់រំកែប្រែ ពន្ធនាគាររាជធានី ខេត្ត ដើម្បីធ្វើជាមូលដ្ឋានក្នុងការរៀបចំកសាងផែនការ ការពារសន្តិសុខ**សិស្សវិទ្យាស្ថាន PPI របស់ក្រសួងការងារ​បង្កើតរ៉ូបូត ចងដែ​កដោយ​ស្វ័យប្រវត្តិ និងបាននាំយកស្នាដៃមក​តាំងបង្ហាញ​នៅក្នុង​កម្មវិធី​ទិវា​អប់រំ TVET Day លើកទី៩**រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំសន្និសីទជំរុញកិច្ចប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងវិនិយោគិនខេត្តមណ្ឌលគិរី និងវិនិយោគិនខេត្តដាក់ឡាក់ វៀតណាម**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំព្រះរាជពិធីបុណ្យចម្រេីនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ គម្រប់៩០ យាងចូល៩១ព្រះវស្សា**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យសារធាតុរំលាយ (Solvent Sector)៖ ប្រភពកម្រិតទាប តែទាមទារដំណោះស្រាយឆ្លាតវៃ**មេដឹកនាំ G7 អំពាវនាវឱ្យមានការឆ្លើយតបរួមគ្នា ចំពោះការផ្ទុះឡើងនៃជំងឺអេបូឡា នៅក្នុងប្រទេសកុងហ្គោ

នាយករដ្ឋមន្រ្តីប៉ាគីស្ថាន អរគុណលោក ដូណាល់ ត្រាំ ដែលទទួលយកសំណើរបស់ប៉ាគីស្ថាន សុំឱ្យពន្យារពេលបទឈប់បាញ់ក្នុងសង្រ្គាមអាមេរិក-អ៉ីស្រាអែល ជាមួយអ៉ីរ៉ង់

អ៉ីស្លាម៉ាបាដ៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី២២ ខែមេសា នាយករដ្ឋមន្រ្តីប៉ាគីស្ថាន លោក Shehbaz Sharif បានសម្តែងការអរគុណចំពោះប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានទទួលយកសំណើរបស់ប៉ាគីស្ថាន សុំឱ្យពន្យារពេលបទឈប់បាញ់ក្នុងសង្រ្គាមអាមេរិក-អ៉ីស្រាអែល ជាមួយអ៉ីរ៉ង់ ដើម្បីទុកឱកាសឱ្យកិច្ចប្រឹងប្រែងការទូត ដំណើរទៅមុខបន្តទៀត។

លោក Sharif បានបង្ហោះសារលើបណ្តាញសង្គម X យ៉ាងដូច្នេះថា «ខ្ញុំពិតជាសង្ឃឹមដោយស្មោះថា ភាគីទាំងពីរនឹងបន្តគោរពបទឈប់បាញ់ ហើយអាចសម្រេចបាន កិច្ចព្រមព្រៀងសន្តិភាពគ្រប់ជ្រុងជ្រោយមួយ អំឡុងកិច្ចចរចាជុំទី២ ដែលគ្រោងធ្វើឡើងនៅទីក្រុងអ៉ីស្លាម៉ាបាដ ដើម្បីបិទបញ្ចប់ជម្លោះជាអចិន្រ្តៃយ៍»។

គួរបញ្ជាក់ថា ក្រោយផ្ទុះសង្រ្គាមចាប់តាំងពីចុងខែកុម្ភៈ អាមេរិកនិងអ៉ីរ៉ង់ដំបូងឡើយ បានប្រកាសបទឈប់បាញ់រយៈពេល២សប្តាហ៍ កាលពីថ្ងៃទី៧ ខែមេសា ហើយប៉ុន្មានថ្ងៃបន្ទាប់ពីនោះ ភាគីទាំងពីរបានបើកកិច្ចចរចាផ្ទាល់ជាមួយគ្នាជាលើកដំបូង នៅប្រទេសប៉ាគីស្ថាន ប៉ុន្តែមិនទាន់ សម្រេចបានលទ្ធផល។ កាលពីថ្ងៃអង្គារ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពន្យារពេលបទឈប់បាញ់តទៀត ហើយមិនកំណត់ពេលវេលាឡើយ ដោយរូបលោកអះអាងថា ដើម្បីផ្តល់ពេលបន្ថែមសម្រាប់កិច្ចចរចា រហូតទាល់តែអ៉ីរ៉ង់អាចផ្ញើ សំណើរបស់ខ្លួនមកកាន់អាមេរិក៕

អត្ថបទដែលជាប់ទាក់ទង