**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់**ជនជាតិវៀតណាម ១៨០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យបន្តចុះរកទីតាំងសង្ស័យប្រព្រឹត្តបទល្មើស Online Scams**ឯកឧត្តម សួស ប្រាថ្នា កោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធខេត្តកំពង់ស្ពឺ ក្នុងការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ**សភាតំណាងរាស្ត្រអាមេរិកដឹកនាំដោយគណបក្សសាធារណរដ្ឋ បោះឆ្នោតអនុម័តរារាំង មិនឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បន្តធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់**កូរ៉េខាងត្បូង និងចិន ព្រមព្រៀងគ្នាក្នុងការបង្កើនជើងហោះហើរប្រចាំសប្តាហ៍ រវាងប្រទេសទាំងពីរ**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ**សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន៤៧ គ្រួសារ នៅស្រុកភ្នំព្រឹក**កម្លាំងសមត្ថកិច្ចចម្រុះខេត្តប៉ៃលិន ឡោមព័ទ្ធទីតាំង នៅតំបន់ដាច់ស្រយ៉ាលភ្នំក្បែរព្រំដែន សង្ស័យពាក់ព័ន្ធបទល្មើស Online Scam**វិចារណកថា៖ ការបំពុលទឹក កាកសំណល់រាវដែលមិនបានធ្វើប្រព្រឹត្តិកម្ម និងការកើនឡើងនៃហានិភ័យជំងឺមហារីក**អភិបាល ខេត្ត បន្ទាយមានជ័យ នាំយកអំណោយ ជាសម្ភារៈសិក្សា ផ្តល់ជូនកុមារភៀសសឹកនៅស្រុកស្វាយចេក**កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ប្រតិភូមកពីជុំវិញពិភពលោក ក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក WAGGGS លើកទី៣៩!**កម្ពុជា និងចិន ចុះពិធីសារបើកផ្លូវនាំចេញមៀនសម្ងួត ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន**រយៈពេល៥ខែដើមឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចុះល្បាត និងបង្រ្កាបបទល្មើសធនធានធម្មជាតិបានចំនួន ៨៩៦ករណី និងឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការចំនួន៤៣នាក់**ឯកឧត្តម ស សុខា លើកទឹកចិត្តលោកគ្រូ អ្នកគ្រូ បន្តយកចិត្តទុកដាក់អប់រំកុមារតូចៗឱ្យស្រឡាញ់ការសិក្សា ដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគត

លោក ដូណាល់ ត្រាំ ពន្យារពេលបទឈប់បាញ់ជាមួយអ៉ីរ៉ង់ ដើម្បីអនុញ្ញាតឱ្យប្រទេសទាំង២បន្តកិច្ចចរចាសន្តិភាពស្វែងរកដំណោះស្រាយបញ្ចប់សង្រ្គាម

វ៉ាស៊ីនតោន៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារ ទី២១ ខែមេសា ឆ្នាំ២០២៦ បាននិយាយថារូបលោកនឹងពន្យារបទឈប់បាញ់ជាមួយអ៉ីរ៉ង់ តែប៉ុន្មានម៉ោងប៉ុណ្ណោះ មុននឹងផុតសុពលភាព ដើម្បីអនុញ្ញាតឱ្យប្រទេសទាំង២បន្តកិច្ចចរចាសន្តិភាពស្វែងរកដំណោះស្រាយបញ្ចប់សង្រ្គាមដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ និងកំពុងធ្វើឱ្យសេដ្ឋកិច្ចពិភពលោក រង្គោះរង្គើរ។

ដោយដកថយពីការគំរាមទម្លាក់គ្រាប់បែកជាថ្មីលើអ៉ីរ៉ង់ លោក ត្រាំ បានឱ្យនៅក្នុងសេចក្ដីថ្លែងការណ៍មួយថាលោកបានយល់ព្រមទទួលយកសំណើពីប៉ាគីស្ថាន ដែលកំពុងជួយសម្របសម្រួល កិច្ចចរចាសន្តិភាពក្នុងសង្រ្គាមអូសបន្លាយពេលជាង៧សប្ដាហ៍ ដើម្បីផ្អាកការវាយប្រហារលើអ៉ីរ៉ង់ សំដៅទុកពេលឱ្យមេដឹកនាំរបស់ពួកគេបញ្ជូនសំណើមួយដើម្បីបញ្ចប់សង្រ្គាម។

លោក ត្រាំ មិនបានបញ្ជាក់ថាតើការពន្យារបទឈប់បាញ់នេះមានសុពលភាពយូរប៉ុនណានោះទេ។ ម្យ៉ាង ការប្រកាសរបស់លោក ត្រាំ ត្រូវបានគេមើលឃើញថាមានលក្ខណៈឯកតោភាគី ហើយភ្លាមៗ គេមិនទាន់ច្បាស់ថាតើអ៉ីរ៉ង់ ឬអ៉ីស្រាអែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក នឹងឯកភាពលើការពន្យារបទឈប់បាញ់ឬក៏យ៉ាងណានោះដែរ?

លើសពីនេះទៅទៀតនោះ លោក ត្រាំ ក៏បានបញ្ជាក់ដែរថាសហរដ្ឋអាមេរិកនឹងនៅតែបន្តបិទខ្ទប់កំពង់ផែអ៉ីរ៉ង់ ជាទង្វើមួយដែលថ្នាក់ដឹកនាំអ៉ីរ៉ង់ចាត់ទុកថាជាសកម្មភាពសង្រ្គាម។

តាមទីភ្នាក់ងារសារព័ត៌មាន Tasnim ដែលមានទំនាក់ទំនងជាមួយកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ អ៉ីរ៉ង់មិនបានស្នើសុំពន្យារបទឈប់បាញ់នោះទេ ហើយបានគំរាមជាថ្មីថានឹងទម្លុះការបិទខ្ទប់របស់ សហរដ្ឋអាមេរិកដោយប្រើកម្លាំងបាយ៕

អត្ថបទដែលជាប់ទាក់ទង