មន្ត្រីនគរបាលក្រុងកំពតម្នាក់ យកកែវស្រាគប់ស្ត្រីចាប់ទឹកកកបែកក្បាលនិងចំក្រោមភ្នែក ដោយគ្រាន់តែកែវស្រាអត់ទឹកកក ,ពេលនេះត្រូវបានឃាត់ខ្លួនហើយ

កំពត៖ កាលពីយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិអណ្ដូងខ្មែរ សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ស្ត្រីម្នាក់ដែលមានឈ្មោះថា ទិត្យធូ ជាអ្នកសុីឈ្នួលចាប់ទឹកកកឲ្យភ្ញៀវតាមកម្មពិធីផ្សេងៗ ត្រូវបានមន្ត្រីនគរបាលម្នាក់បំរើការងារ នៅអធិការដ្ឋាននគរបាលក្រុងកំពត ឈ្មោះ ទេព សុខផេង បានគ-ប់កែវស្រាចំកណ្ដាលមុខ បណ្ដាលឲ្យរងរបួ-ស ត្រូវបានក្រុមកាងារបញ្ជូនទៅសង្រោះបន្ទាន់ភ្លាមៗ។
ប្រភពពីប្រជាពលរដ្ឋបានប្រាប់ថា ជនរងគ្រោះបានមកចាប់ទឹកកកសុីឈ្នួល ក្នុងកម្មពិធីមួយ ស្ថិតនៅបុរីកុសល្យ មុីរៀល អុីស្ទេត ឯ.ក. ដែលមហាជនស្គាល់ថា ម្ចាស់បុរីជារបស់ឪពុកម្ដាយជនបង្កតែម្ដង ស្ថិតក្នុងភូមិអណ្ដូងខ្មែរ សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត។ នៅពេលជិតចប់កម្មពិធីទៅហើយ ស្រាប់តែជនសង្ស័យ ខឹងកែវស្រារបស់ខ្លួន អស់ទឹកកក ហៅជនរងគ្រោះមកចាប់ទឹកកកឲ្យយូរពេក បែរជាយកកែវស្រាគប់ចំកណ្ដាលមុខតែម្ដង បណ្ដាលរបួសបែកក្បាលហូរឈាមពេញមុខ និងត្រូវក្រោមភ្នែកខាងឆ្វេ-ង បញ្ជូនទៅកាន់មន្ទីរពេទ្យ។
ជុំវិញរឿងនេះ នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពត បានបង្ហោះ លេី ទំព័រហ្វេសប៊ុកផ្លូវការថា “មន្ត្រីជាអ្នកអនុវត្តច្បាប់ និងជាអ្នកបំរើប្រជាពលរដ្ឋដ៏ល្អ តែបើមន្ត្រីធុននេះគឺមិនមាននៅក្នុងវចនានុក្រមរបស់ខ្ញុំនោះទេ ។ មន្ត្រីដែលផឹកសុីហើយបានយកកែវគប់មកលើប្រជាពលរដ្ឋនិងត្រូវអនុវត្តទោសដោយគ្មានការលើកលែងជាដាច់ខាត”៕

