**វាលស្មៅបៃតងក្រោមបន្ទះសូឡា៖ បទពិសោធគ្រប់គ្រងវាលខ្សាច់របស់ចិនជាកូនសោសម្រាប់ដោះស្រាយភាពជាប់គាំងខាងការប្រយុទ្ធប្រឆាំងរហោឋានកម្មសកល**រដ្ឋាភិបាលចិនចេញផ្សាយសៀវភៅសស្តីពីអភិបាលកិច្ចសកល**បទវិភាគ៖​ខណៈពេលដែលពិភពលោកទាំងមូល​ស្វែងរក​ភាព​ប្រាកដ​ប្រជា ​”ភាពប្រាកដប្រជា”នៃសេដ្ឋកិច្ចចិន​ទទួលបានការទទួលស្គាល់​យ៉ាងទូលំទូលាយ​ពី​សំណាក់​សហគមន៍​អន្តរជាតិ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា ដើម្បីត្រៀមប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេសវៀតណាម លើកទី២ នៅក្រុងហូជីមិញ**ការរៀបចំរចនាសម្ព័ន្ធក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់(ថ្មី) ឈានដល់កិច្ចពិភាក្សារៀបចំកម្រិតបច្ចេកទេសដំណាក់កាលចុងក្រោយ**អភិបាលខេត្តកំពង់ធំ អំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជន ចូលរួមថែរក្សាអនាម័យបរិស្ថានឱ្យបានល្អ ធ្វើជាគំរូល្អក្នុងសង្គម និងដាំដើមឈើឱ្យបានច្រើន**ក្រុមហេសបូឡា បង្ហាញជំនឿចិត្តថាអ៉ីរ៉ងនឹងមិនចុះកិច្ចព្រមព្រៀងចុងក្រោយមួយសម្រេចលើបញ្ហានុយក្លេអ៊ែររបស់ខ្លួន ជាមួយទីក្រុងវ៉ាស៉ីនតោននោះឡើយ លុះត្រាតែអ៉ីស្រាអែលដកថយចេញពីទឹកដីលីបង់**យោធាអាមេរិក វាយប្រហារមួយលើទូកមួយគ្រឿងនៅក្នុងតំបន់ប៉ាស៊ីហ្វិកភាគខាងកើត ដោយសម្លាប់មនុស្សម្នាក់ និង២នាក់ទៀតនៅមានជីវិត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ**សម្ដេចតេជោ៖ អង្គការហ្វ្រង់កូហ្វូនី គប្បីពិចារណាគាំទ្រ សមាជិករបស់ខ្លួននៅលើឆាកអន្តរជាតិ**តម្លៃប្រេងឆៅ បានធ្លាក់ចុះមកក្រោម ៨០ដុល្លារក្នុងមួយបារ៉ែល ដោយសារតែមានសុទិដ្ឋិយម ជុំវិញការបើកច្រកសមុទ្រ Hormuz**វិចិត្រកររុស្ស៉ីម្នាក់ ដែលតែងតែគូររូបត្លុករិះគន់ លោក ពូទីន ត្រូវបានគេបាញ់សម្លាប់**កប៉ាល់មួយចំនួនដែលដឹកប្រេងអ៉ីរ៉ង់ បានចាប់ផ្តើមចាកចេញពីតំបន់ដែលត្រូវបានបិទខ្ទប់ដោយយោធាអាមេរិក នៅច្រកសមុទ្រ Hormuz ហើយ**ឯកឧត្តម កើត រិទ្ធ និងឯកឧត្តម ឆៃ ស៊ីណារិទ្ធ ដឹកនាំប្រជុំពង្រឹងអនុវត្តច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**កិច្ចប្រជុំ ស្ដីពី «One Health & Beyond»  (First One Health & Beyond Coordination Meeting)**អភិបាលខេត្តរតនគិរី ចែកអំណោយជូនគ្រួសារជនភៀសសឹក គ្រួសារវីរកងទ័ព គ្រួសារវីរនគរបាល និងគ្រួសារអតីតយុទ្ធជន ក្នុងស្រុកអណ្តូងមាស**អភិបាលខេត្តកំពង់ស្ពឺ‎៖ កាកបាទក្រហមកម្ពុជា គឺតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ណែនាំប្រធានមណ្ឌលអប់រំកែប្រែ ពន្ធនាគាររាជធានី ខេត្ត ដើម្បីធ្វើជាមូលដ្ឋានក្នុងការរៀបចំកសាងផែនការ ការពារសន្តិសុខ**សិស្សវិទ្យាស្ថាន PPI របស់ក្រសួងការងារ​បង្កើតរ៉ូបូត ចងដែ​កដោយ​ស្វ័យប្រវត្តិ និងបាននាំយកស្នាដៃមក​តាំងបង្ហាញ​នៅក្នុង​កម្មវិធី​ទិវា​អប់រំ TVET Day លើកទី៩**រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំសន្និសីទជំរុញកិច្ចប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងវិនិយោគិនខេត្តមណ្ឌលគិរី និងវិនិយោគិនខេត្តដាក់ឡាក់ វៀតណាម

ឯកឧត្ដម គង់ សោភ័ណ្ឌ និងលោកជំទាវ នាំយកនូវទៀនវស្សា ទេយ្យវត្ថុ គ្រឿងឧបភោគបរិភោគ និងបច្ច័យកសាងមួយចំនួន ប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សា នៅវត្តក្រាំងតារ័ត្ន ក្នុងស្រុកសំរោងទង

 

ភ្នំពេញ៖ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងភរិយា ព្រមទាំងក្រុមគ្រួសារ នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២ បាននាំយកនូវទៀនវស្សា ទេយ្យវត្ថុ គ្រឿងឧបភោគបរិភោគ និងបច្ច័យកសាងមួយចំនួន ដើម្បីប្រគេនព្រះសង្ឃដែល នឹងគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅវត្តក្រាំងតារ័ត្ន ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ការធ្វើទៀនវស្សាបូជាព្រះរតនត្រៃ ក្នុងរយៈពេលចូលវស្សានេះ គឺជាការចូលរួមចំណែកលើកស្ទួយ ការគោរពប្រណិប័តន៍ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ តាមរយៈការចូលរួមដោយសទ្ធាជ្រះថ្លា របស់ពុទ្ធបរិស័ទក្នុងការផ្គត់ផ្គង់ចង្ហាន់បិណ្ឌបាត និងគ្រឿងបរិក្ខារផ្សេងៗ និងរួមសាមគ្គីគ្នាបូជាទៀនវស្សា ដោយហែទៅវេរប្រគេនព្រះសង្ឃនៅតាមទីអារាមនានា។

ទំនៀមបូជាទៀនវស្សា គឺជាផ្នែកមួយនៃក្តីគោរពរបស់ពុទ្ធបរិស័ទ រំលឹកនឹកដល់គុណូបការៈនៃព្រះសម្មាសម្ពុទ្ធសមណគោតម ដោយបូជានូវគ្រឿងសក្ការៈ មានប្រទីប ទៀន ធូប និងផ្កាភ្ញីជាដើម និងមាននិយាយនៅក្នុងសាស្ត្រាអានិសង្សទៀនវស្សា ដែលព្រះសង្ឃ និយមសម្ដែងនៅពេលចូលវស្សា។

នៅក្នុងសាស្ត្រានោះដំណាលថា កាលព្រះសម្ពុទ្ធនៃយើងទ្រង់គង់ធរមាននៅឡើយ មានបុរសកម្សត់ម្នាក់ប្រកបរបរកាប់អុសលក់ជាមុខរបរប្រចាំថ្ងៃ។ គាត់តែងសង្កេតឃើញខ្លាឃ្មុំមួយធំ លោតចេញពីរូងមួយរៀងរាល់ថ្ងៃ។ ពេលដែលខ្លាឃ្មុំនោះលោតចេញផុតទៅ គាត់ក៏ដើរទៅមើលឃើញសុទ្ធតែអាចម៍ខ្លាឃ្មុំ ហើយក៏វេចយកមកបង្ហាញអ្នកជិតខាងឲ្យជួយមើល។ អ្នកជិតខាងប្រាប់ថា អាចម៌ខ្លាឃ្មុំនេះគេតែងយកមកស្ងោរធ្វើក្រមួនធ្វើទៀនអុជ ចូរអ្នកទៅយកឲ្យច្រើនមក។

បុរសកម្សត់នោះនឹកគិតថា ចុះបើអាចម៌ខ្លាឃ្មុំនេះ គេអាចយកមកធ្វើជាទៀនអុជបាន តើគេអាចយកទៀននោះទៅអុជជាគ្រឿងសក្ការបូជាចំពោះព្រះពុទ្ធអង្គបានដែរឬទេ? ឬមួយជាការមិនសមគួរគប្បី ព្រោះទៀននេះធ្វើអំពីសំណល់មិនស្អាតបែបនេះ។ ពេលដែលបុរសនោះកំពុងតែនឹកសង្ស័យមិនដាច់ស្រេចក្នុងចិត្តបែបនេះ ស្រាប់តែឃើញព្រះមហារោហន្ទត្ថេរនិមន្តមកដល់ ក៏ទូលសួរលោកតាមដំណើររឿង។ ព្រះមហារោហន្ទត្ថេរមានថេរដីកាថា ជាការប្រសើរណាស់។

លុះបុរសនោះធ្វើបានជាទៀនច្រើនហើយ ក៏នាំយកទៅថ្វាយព្រះមានបុណ្យ។ ព្រះមហារោហន្ទត្ថេរដែលជាអ្នកដឹកនាំទៅនោះ បានទូលព្រះអង្គថា បពិត្រព្រះអង្គដ៏ចម្រើន បុរសនោះបានទៅយកអាចម៌ខ្លាឃ្មុំមកស្ងោរយកក្រមួនលញ់ជាទៀនយកមកអុជបូជាព្រះអង្គ ហើយសង្ស័យថា ក្រែងពុំបានផលានិសង្សអ្វីទេដឹង ។ ព្រះមានព្រះភាគត្រាស់ថា ម្នាលអាវុសោ! បុរសនេះនឹងត្រូវបានទទួលផលានិសង្សច្រើនប្រការប្រាថ្នាអ្វីសឹងបានដូចបំណងទាំងអស់។ បុរសនោះស្ដាប់ហើយត្រេកអរក្រៃលែង ។
ដោយអំណាចនៃបុញ្ញកម្មនេះ លុះអស់អាយុសង្ខារទៅ បុរសនោះក៏បានទៅកើតក្នុងសុគតិភពមានឫទ្ធិដ៏ខ្លាំងក្លាលើសអស់ពពួកទេវតាទាំងឡាយ។

អត្ថបទដែលជាប់ទាក់ទង