នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អញ្ជើញធ្វើបទឧទ្ទេសនាមអំពីស្ថានការណ៍ថ្មីៗទាំងជាតិ និងអន្តរជាតិជូនដល់នាយទាហាន នាយទាហានរង និងពលទាហានចំណុះបញ្ជាការដ្ឋានអង្គរក្ស
ភ្នំពេញ៖ នៅបញ្ជាការដ្ឋានអង្គរក្ស នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង ខ.ភ.ម មេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស បានអញ្ជើញជាអធិបតីធ្វើបទឧទ្ទេសនាមអំពី ស្ថានការណ៍ថ្មីៗទាំងជាតិ និងអន្តរជាតិជូនដល់នាយទាហាន នាយទាហានរង និងពលទាហានចំណុះបញ្ជាការដ្ឋានអង្គរក្សជាច្រើនរូបទៀតដើម្បីស្តាប់ និងស្វែងយល់ ។