**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

អាមេរិក រឹបអូសកប៉ាល់ដឹកទំនិញមួយគ្រឿងរបស់អ៉ីរ៉ង់ ខណៈអ៉ីរ៉ង់គំរាមសងសឹក

វ៉ាស៊ីនតោន៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters សហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ ទី១៩ ខែមេសា ឆ្នាំ២០២៦ បាននិយាយថាខ្លួនបានរឹបអូសកប៉ាល់ដឹកទំនិញមួយគ្រឿងរបស់អ៉ីរ៉ង់ដែលព្យាយាមទម្លុះការបិទខ្ទប់របស់ខ្លួន ខណៈអ៉ីរ៉ង់គំរាមសងសឹក នៅចំពោះមុខការព្រួយបារម្ភពីការចាប់ផ្ដើមសង្រ្គាមឡើងវិញ។

កិច្ចប្រឹងប្រែងកសាងសន្តិភាពយូរអង្វែងក្នុងតំបន់មជ្ឈិមបូព៌ាហាក់ដូចជាកំពុងបរាជ័យ បន្ទាប់ពីអ៉ីរ៉ង់បានអះអាងថានឹងមិនចូលរួមកិច្ចចរចាជុំទី២ដែលសហរដ្ឋអាមេរិករំពឹងថាអាចនឹងធ្វើឡើង មុនបទឈប់បាញ់ផុតសុពលភាពនៅថ្ងៃអង្គារសប្ដាហ៍នេះឡើយ។

សហរដ្ឋអាមេរិកបានបន្តរក្សាការបិទខ្ទប់កំពង់ផែអ៉ីរ៉ង់ ស្របពេលដែលអ៉ីរ៉ង់បានបើក ហើយក៏បិទច្រកសមុទ្រ Hormuz ឡើងវិញ។

យោធាអាមេរិក កាលពីថ្ងៃអាទិត្យបានដឹងថាខ្លួនបានបាញ់រះ និងរឹបអូសកប៉ាល់ដឹកទំនិញមួយគ្រឿងដោតទង់ជាតិអ៉ីរ៉ង់ដែលធ្វើដំណើរឆ្ពោះទៅកាន់កំពង់ផែ Bandar Abbas របស់អ៉ីរ៉ង់។

«យើងបានឃាត់ទុកកប៉ាល់របស់ពួកគេទាំងស្រុង ហើយកំពុងពិនិត្យមើលថាតើមានអ្វីខ្លះនៅលើនោះ»។ នេះជាការគូសបញ្ជាក់របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅលើ បណ្ដាញទំនាក់ទំនងសង្គម។

តាមយោធាអ៉ីរ៉ង់វិញ កប៉ាល់ដឹកទំនិញខាងលើបានធ្វើដំណើរចេញពីប្រទេសចិន។ យោធាអ៉ីរ៉ង់បានព្រមានដូច្នេះថា «យើងសូមព្រមានថាកងកម្លាំងប្រដាប់អាវុធ នៃសាធារណរដ្ឋអ៉ីស្លាមអ៉ីរ៉ង់នឹងធ្វើការឆ្លើយតបក្នុងពេលឆាប់ៗ ហើយសងសឹកប្រឆាំងទង្វើចោរសមុទ្រប្រព្រឹត្តដោយយោធាអាមេរិក»។

គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ ទីក្រុងតេហេរ៉ង់បានទាត់ចោលកិច្ចចរចាសន្តិភាពជុំទី២ជាមួយសហរដ្ឋអាមេរិក ដោយសារតែទីក្រុងវ៉ាស៊ីនតោននៅតែបន្តបិទខ្ទប់កំពង់ផែអ៉ីរ៉ង់។ លោក ត្រាំ បានអះអាងថាយោធាអាមេរិកនឹងបន្តបិទខ្ទប់កំពង់ផែអ៉ីរ៉ង់ រហូតទាល់តែសម្រេចបានកិច្ចព្រមព្រៀង ហើយមិនតែប៉ុណ្ណោះលោកក៏បានគំរាមសាជាថ្មីដែរថានឹងទម្លាក់គ្រាប់បែក កម្ទេចអ៉ីរ៉ង់ឱ្យក្លាយជាទៅជាផេះ ប្រសិនបើតេហេរ៉ង់មិនព្រមទទួលលក្ខខណ្ឌរបស់លោកដើម្បីបិទបញ្ចប់សង្រ្គាមទេនោះ៕

អត្ថបទដែលជាប់ទាក់ទង