**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ**គណៈកម្មការទី៩រដ្ឋសភា​ ចុះជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាល​ខេត្តរតនគិរី**អភិបាលខេត្តបាត់ដំបង អំពាវនាដល់មន្រ្តីរាជការ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្ស និងនិស្សិតត្រូវមានស្មារតីជាតិនិយមចូលរួមគាំទ្រផលិតផលខ្មែរ បន្តពហិកាផលិតផលថៃ**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងចាត់ទុកមូលធនមនុស្សគឺជា «ដង្ហើម នៃវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចជាតិ»**រដ្ឋមន្រ្តី ហេង សួរ៖ កម្ពុជាមានភាពម្ចាស់​ការលើ​ការ​បណ្ដុះ​​បណ្ដាល និងផ្គត់ផ្គង់​កម្លាំងពល​កម្មផ្នែក​យាន​យន្ត​គ្រប់ប្រភេ​ទ​ចាប់​ពីចុង​ឆ្នាំ ២០២៧ខាង​មុខនេះ**លោកXi Jinping យកចិត្តទុកដាក់និងជំរុញការអភិរក្សបេតិកភ័ណ្ណវប្បធម៌ចិន**ខំប្រឹងពេញទំហឹងតាមចិត្ត ហ៊ានពលីជីវិត ដើម្បីមិនឱ្យប្រជាជនខកបំណង**កម្ពុជានឹងរៀបចំពិរព័ណ៍ដ៏ធំមួយប្រចាំឆ្នាំ ពិរព័ណ៍ផលិតផលអាស៊ាន-ចិនជាលើកទី២ចាប់ថ្ងៃទី១៩ ដល់ ២១ មិថុនាខាងមុខ**អុីរ៉ង់៖ សេចក្តីព្រាងចុងក្រោយនៃអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយអាមេរិក បានគ្របដណ្តប់លើបញ្ហាសំខាន់ៗជាច្រើន រាប់ចាប់ពីការងារនុយក្លេអ៊ែរ ការបើកច្រកសមុទ្រហ័រមូស និងការលើកលែងទណ្ឌកម្មប្រេង**លោក ត្រាំ រិះគន់យ៉ាងខ្លាំងចំពោះការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើរដ្ឋធានីបេរូត ប្រទេសលីបង់ ហើយបានទាមទារឱ្យបញ្ឈប់ជាបន្ទាន់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យកសិកម្ម៖ ការចិញ្ចឹមពិភពលោក ព្រមទាំងការពារអាកាសធាតុ**សម្តេចធិបតី ដាក់ចេញអនុសាសន៍មួយចំនួន ដើម្បីជំរុញការអភិវឌ្ឍវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា**សម្តេចធិបតី៖ ការបណ្ដុះបណ្ដាលជំនាញទន់ ឬ Soft skills គឺផ្ដោតសំខាន់លើការជំរុញលើកទឹកចិត្តខ្លួនឯង**សម្តេចធិបតី កោតសរសើរក្រសួងការងារ ដែលបានអនុវត្តយ៉ាងល្អលើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់ប្រជាពលរដ្ឋ

កងទ័ពអាមេរិក និងហ្វីលីពីន ចាប់ផ្ដើមធ្វើសមយុទ្ធយោធាប្រចាំឆ្នាំ


ម៉ានីល៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP កងទ័ពអាមេរិក និងហ្វីលីពីន ដោយមានការចូលរួមពីកងទ័ពជប៉ុនផងនោះបានចាប់ផ្ដើមបើកធ្វើសមយុទ្ធយោធាប្រចាំឆ្នាំ នៅថ្ងៃចន្ទ ទី២០ ខែមេសា ឆ្នាំ២០២៦ បើទោះជាសហរដ្ឋអាមេរិក កំពុងជាប់ដៃក្នុងសង្រ្គាមនៅមជ្ឈិមបូព៌ា។

សមយុទ្ធយោធាប្រចាំឆ្នាំមានឈ្មោះជាភាសាហ្វីលីពីនថា Balikatan ឬប្រកៀកស្មា នឹងប្រព្រឹត្តទៅដោយមានការបាញ់គ្រាប់ពិតនៅភាគខាងជើងនៃប្រទេសហ្វីលីពីន ទល់មុខនឹងច្រកសមុទ្រតៃវ៉ាន់ ព្រមទាំងខេត្តមួយស្ថិតនៅក្បែរតំបន់ជម្លោះសមុទ្រចិនខាងត្បូងជាទីដែលហ្វីលីពីន និងចិនតែងតែប្រឈមមុខដាក់គ្នាជារឿយៗ។

លោកវរសេនីយ៍ឯក Dennis Hernandez ជាអ្នកនាំពាក្យរបស់ យោធាហ្វីលីពីនបាននិយាយថាយោធាជប៉ុនដែលបានបញ្ជូនកងទ័ព ១៤០០នាក់មកចូលរួមក្នុងសមយុទ្ធយោធា Balikatan ដែរនោះ នឹងប្រើប្រាស់មីស៊ីលគ្រូស Type 88 មួយគ្រាប់ បាញ់ពន្លិច គោលដៅដែលត្រូវបានរៀបចំទុកនៅឯឆ្នេរ Paoay នៃភាគខាងជើងប្រទេសហ្វីលីពីន។

កងទ័ពច្រើនជាង ១៧០០០នាក់ ក្នុងនោះមានទាំងកងទ័ពអាកាស និងជើងទឹក នឹងត្រូវចូលរួមក្នុងសមយុទ្ធ Balikatan មានរយៈពេល១៩ថ្ងៃ។ ក្រៅពីជប៉ុន អូស្ត្រាលី នូវែលសេឡង់ បារាំង និងកាណាដា ក៏បានបញ្ជូនកងទ័ពចូលរួមក្នុងសមយុទ្ធនេះដែរ។ «Balikatan ជាឱកាសមួយដើម្បីបង្ហាញពីសម្ព័ន្ធភាពយ៉ាងរឹងមាំរបស់យើងជាមួយហ្វីលីពីន និងបង្ហាញពីការប្ដេជ្ញាចិត្តរបស់យើង ចំពោះឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ»។ នេះជាការគូសបញ្ជាក់របស់លោកវរសេនីយ៍ឯកអាមេរិក Robert Bunn។

លោកបានបន្ថែមថាសង្រ្គាមជាមួយអ៉ីរ៉ង់ក្នុងតំបន់មជ្ឈិមបូព៌ាមិនបានធ្វើឱ្យ ប៉ះពាល់ដល់ចំនួនកងទ័ពអាមេរិកដែលចូលរួមក្នុងសមយុទ្ធ Balikatan នោះទេ តែលោកក៏មិនបានបញ្ជាក់ពីតួលេខជាក់លាក់នៃកងទ័ពអាមេរិកដែលចូលរួមក្នុងសមយុទ្ធនេះនោះដែរ។

គួរបញ្ជាក់ថា សមយុទ្ធ Balikatan ធ្វើឡើងចំពេលបទឈប់បាញ់ក្នុងសង្រ្គាមរបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលជាមួយអ៉ីរ៉ង់ នឹងត្រូវអស់សុពលភាពនៅថ្ងៃអង្គារសប្ដាហ៍នេះ។ សង្រ្គាមនេះ បានធ្វើឱ្យតម្លៃប្រេងឡើងថ្លៃ ហើយហ្វីលីពីនក៏ស្ថិតក្នុងចំណោមប្រទេសរងផលប៉ះពាល់ខ្លាំងផងដែរ។ សមយុទ្ធនេះដែរធ្វើឡើងចំពេលទីក្រុងប៉េកាំងកំពុងបង្កើនសម្ពាធយោធាលើតៃវ៉ាន់៕

អត្ថបទដែលជាប់ទាក់ទង