សម្តេចធិបតី៖ ការបណ្ដុះបណ្ដាលជំនាញទន់ ឬ Soft skills គឺផ្ដោតសំខាន់លើការជំរុញលើកទឹកចិត្តខ្លួនឯង

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ការបណ្ដុះបណ្ដាលជំនាញទន់ ឬ Soft skills គឺផ្ដោតសំខាន់ទៅលើការជំរុញលើកទឹកចិត្តខ្លួនឯងគឺជាចំណុចដែលសំខាន់។
សម្ដេចធិបតីលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី “អបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦” ក្រោមប្រធានបទ “TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល” នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦។
សម្ដេចធិបតីបន្តថា ការបណ្ដុះបណ្ដាលជំនាញទន់ ឬ Soft skills សំខាន់ ជំនាញទន់នេះសំដៅលើការអប់រំផ្នត់គំនិត ការគិតខណៈការកើតជំងឺបាក់ទឹកចិត្តច្រើននេះក៏អាចបណ្ដាលមកពីការខ្វះខាតជំនាញទន់លើការអនុវត្តការងារនេះដែរ។
ជាមួយគ្នានេះ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីណែនាំថា ការដុះខាត់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ មិនថារៀនចល័ត ឬរៀននៅសាលា ទីមួយ គឺត្រូវឱ្យសិស្ស ឬយុវជនឱ្យយល់អំពីតម្លៃនៃការរៀននេះគឺជាជំនាញទន់ ឬ Soft skills ទីពីរឱ្យសិស្ស និងយុវជនយល់ថា គាត់មកអង្គុយរៀនេះ គឺមានមនុស្សច្រើនណាស់អត់ទាន់មានឱកាស គាត់នៅអង្គុយនេះនឹងកែប្រែអនាគតរបស់គាត់ ប៉ុន្ដែមានតែគាត់ខ្លួនឯងទេដែលអាចកែប្រែថាទៅថ្ងៃអនាគតគាត់នឹងទៅជាយ៉ាងណា នេះគឺជាការជំរុញជំនាញទន់ ឬ Soft skills ៕

