តំណាងរាស្ត្រ ចុះចែកគោកួរបានចំនួន ១៥០ក្បាល ជូន សាសនិក ខ្មែរ -ឥស្លាម ក្នុងខេត្តពោធិ៍សាត់
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២ លោកជំទាវ មាណ ណាវី តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ឯកឧត្តម រ៉ូហ្វី អូស្មាន តំណាងរាស្រ្តមណ្ឌលពោធិ៍សាត់ ឯកឧត្តមបណ្ឌិត ទី នរិន្ទ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល និង ជាប្រធាន ក្រុម ការងារ រាជរដ្ឋាភិបាល ចុះជួយ មូលដ្ឋាន ស្រុក ភ្នំ ក្រវាញ លោកជំទាវ ប៉ុក ណា ឌី អភិបាលរងខេត្តពោធិ៍សាត់ បានអញ្ជើញ ជាអធិបតី ក្នុង កម្មវិធី ចែក គោកួរបានជូន សាសនិក ខ្មែរ -ឥស្លាម ទូទាំងខេត្តពោធិ៍សាត់ និង តំបន់ ខ្លះ ក្នុង ខេត្ត បាត់ដំបង ជាជំនួយទទួលបានមកពី សប្បុរសជនប្រទេសម៉ាឡេស៊ី។
ពិធីនេះមាន ការ អញ្ជើញ ចូលរួម ពី សំណាក់ ឯកឧត្ដម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និង អាជ្ញាធរ មូល ដ្ឋានផងដែរ។
សូមបញ្ជាក់ថា គោ កួរបានដែលចែក ជូន មាន ចំនួន ១៥០ក្បាល និង កញ្ចប់អាហារជូន ប្រជាពលរដ្ឋ ចំនួន ៣៣០គ្រួសារ និងមានការពិនិត្យជំងឺ ចែកថ្នាំដោយឥតគិតថ្លៃ ជូនបងប្អូន ប្រជាពលរដ្ឋ ស្ថិត នៅភូមិស្វាយប៉ាក ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់៕