**ក្រុមគ្រួសារវីរៈកងទ័ពជួរមុខចំនួន ១១១គ្រួសារ រស់នៅក្នុងឃុំចំនួន៣ នៃស្រុកពញាឮ ខេត្តកណ្តាល ទទួលបានអំណោយរបស់ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្ដីនៃរដ្ឋសមាជិកអង្គការ ILO ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីពិភាក្សាលើប្រធានបទ បញ្ញាសិប្បនិម្មិត (AI)**កម្ពុជា-សិង្ហបុរី ពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើវិស័យសំណង់ បដិសណ្ឋារកិច្ច និងសេវាកម្ម**កម្ពុជា-ចក្រភពអង់គ្លេស ឯកភាពលើការធ្វើពិពិធកម្មនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីទាំងអស់ ជៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ**សម្ដេចតេជោ ណែនាំអាជ្ញាធរមូលដ្ឋានយកចិត្ត ទុក ដាក់ចំពោះសុខទុក្ខគ្រួសាររបស់កងទ័ពកំពុងឈរជើងការពារទឹកដី យុទ្ធជនពលី ព្រម ទាំងអតីតយុទ្ធជន**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ**សម្ដេចតេជោ មិនបានប្រកាសជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយប្រើប្រាស់កម្លាំងយោធា ដូចការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួននោះឡើយ**សម្ដេចធិបតី៖ ទំនាក់ទំនងរវាងយុវជន នៃប្រទេសទាំងពីរ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ទំនាក់ទំនងកម្ពុជា-វៀតណាម**វិចារណកថា៖ ការប្រែប្រួលអាកាសធាតុ និងជីកសិកម្ម៖ ការធានាសន្តិសុខស្បៀងសកល ដោយមិនបង្កការឡើងកម្តៅភពផែនដី**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចែកពូជស្រូវជូនប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ក្នុងភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក**បុរសបែកថ្នាំម្នាក់ អុកឡុក និងបង្កហិង្សាលើក្រុមគ្រួសារ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួន!**អង្គការសហប្រជាជាតិ​ កោត​សរសេីរកម្ពុជាចំពោះជំនាញ​បោសសម្អាត​មីន**តួកគីយ៉េ បេ្តជ្ញាបង្កើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា យ៉ាងសកម្មលើវិស័យជាច្រើន រួមទាំងវិស័យបរិស្ថាននិងការអភិវឌ្ឍ**ឧបនាយករដ្ឋមន្ត្រី ស សុខា៖ ប្រព័ន្ធ CBMS-2 នឹងឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីស្ថានភាពជាក់ស្តែងនៃការគ្រប់គ្រងច្រកទ្វារអន្តរជាតិ និងការចេញ-ចូលប្រទេស ជាពិសេសគឺការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា**សម្តេចតេជោ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តសៀមរាប និងឧត្តរមានជ័យ**អនុរដ្ឋមន្ត្រីការបរទេសអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា**កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី

អាវុធហត្ថ​ខេត្តកំពង់ស្ពឺ​ បង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ចំនួន ៣នាក់ ពាក់ព័ន្ធ​ករណីរំលោភលើទំនុកចិត្ត ធ្វើឱ្យខូចខាតដោយចេតនា និងទទួលផលចោរកម្ម

កំពង់ស្ពឺ​៖ ដោយ​អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី​ ឯកឧត្ដម​ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ​​ កម្លាំង​ជំនាញ​កងរាជអាវុធហត្ថខេត្ត​កំពង់ស្ពឺ​ បាន​ធ្វើការ​ស្រាវជ្រាវ​ កំណត់​មុខសញ្ញា​ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ចំនួន០៣នាក់ ពាក់ព័ន្ធ​ករណីរំលោភលើទំនុកចិត្ត ធ្វើអោយខូចខាតដោយចេតនា និងទទួលផលចោរកម្ម​ ក្នុង​ភូមិ​សាស្ត្រ​ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

សូម​រំលឹក​ថា​​ តាមបណ្ដឹង​របស់ជនរងគ្រោះមានឈ្មោះ​ រ័ត្ន​ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦រ បានធ្វើការដាក់ពាក្យបណ្តឹងមកកាន់កម្លាំងជំនាញកងរាជអាវុធហត្ថ ប្ដឹង​បុគ្គលម្នាក់មានឈ្មោះ​ កួយ​ ភារិទ្ធ​ និងបក្យពួក ដែលបានយកម៉ូតូរបស់ខ្លួន​ ម៉ាក​ហុងដា សេរីឆ្នាំ២០២៤ ពណ៍ឈាមជ្រូក រត់គេចខ្លួនបាត់ស្រមោល។

បន្ទាប់​ពីទទួលបាននូវពាក្យបណ្តឹងពី​រង​គ្រោះ​ នៅវេលាម៉ោង​០៤:០៧នាទីល្ងាច នាថ្ងៃទី០៨​ ខែមេសា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន​ បានធ្វើការបើកការស្រាវជ្រាវ​ កំណត់មុខសញ្ញា​ និងឈានដល់ការឃាត់ខ្លួន បានជនសង្ស័យ​១នាក់​ នៅចំណុចផ្ទះជួល​មួយកន្លែងដែលមានស្ថិត​នៅ​ក្នុងភូមិផ្សារចាស់​ សង្កាត់ស្វាយក្រវ៉ាន់​ ក្រុង​ច្បារមន​ ខេត្តកំពង់ស្ពឺ។ដោយជនសង្ស័យ​មានឈ្មោះ​ កួយ​ ភារិទ្ធ​ ភេទ​ប្រុស​ អាយុ​១៦ឆ្នាំ​ មុខរបរ​ពុំពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន​ ភូមិផ្សារចាស់​ សង្កាត់ស្វាយក្រវ៉ាន់​ ក្រុង​ច្បារមន​ ខេត្តកំពង់ស្ពឺ។

លុះបន្ទាប់មកទៀត កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន​ បានបន្តស្រាវជ្រាវ​ កំណត់មុខសញ្ញា​​​ និងឃាត់ខ្លួន​ជនសង្ស័យ​១នាក់ទៀត​​​​​​ ​នៅស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​​​​ មានឈ្មោះ​ ហាក់​ ដារ៉ាវុធ​(ហៅម៉ុក)​ ដែលជាអ្នកយកម៉ូតូបន្ត​ នៅយប់ថ្ងៃទី០៧​ ខែមេសា​ ឆ្នាំ​២០២៦។ក្រោមវិធានជំនាញរបស់អាវុធហត្ថ នៅវេលាម៉ោង​១៧.១៥នាទី ថ្ងៃ-ខែ-ឆ្នាំ​ ដដែល​ បានបន្តឃាត់ខ្លួន​ជនសង្ស័យ០១នាក់​ មានឈ្មោះ​ ហ៊ា សក្កដា ភេទ ប្រុស អាយុ១៩ឆ្នាំ មុខរបរលក់ចាប់ហ៊ួយ មានទីលំនៅបច្ចុប្បន្ន ក្នុងភូមិអន្លុងភេ ឃុំត្រពាំងល្វា ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។

ដកហូតវត្ថុតាងបានរួមមាន៖ម៉ូតូ​ចំនួន​០១គ្រឿង​ ម៉ាកHonda Dream សេរី​ឆ្នាំ​២០២៤​ ពណ៌​ឈាមជ្រូក។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ រួម​និង​វត្ថុ​តាង​ ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង