លោក Lavrov ៖ វាដល់ពេលហើយសម្រាប់ការសន្ទនាជាមួយអាមេរិក អំពីរបៀបដែលទីក្រុងវ៉ាស៉ីនតោននឹងធ្វេីក្នុងទំនាក់ទំនងសេដ្ឋកិច្ចជាមួយរុស្ស៉ីទៅថ្ងៃខាងមុខ

មូស្គូ៖ បេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី១៨ ខែមេសា ឆ្នាំ២០២៦ រដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក Sergei Lavrov បាននិយាយក្នុងកិច្ចប្រជុំកំពូលនៅទីក្រុង Antalya ប្រទេសតួកគីយ៉េ ថាវាដល់ពេលហើយសម្រាប់ការសន្ទនាជាមួយសហរដ្ឋអាមេរិក អំពីរបៀបដែលទីក្រុងវ៉ាស៉ីនតោននឹងធ្វេីក្នុងទំនាក់ទំនងសេដ្ឋកិច្ចជាមួយរុស្ស៉ីទៅថ្ងៃខាងមុខ តែយ៉ាងណាភាពខុសគ្នាគឺនៅតែមានរវាងប្រទេសទាំងពីរ។
លោក Lavrov ក៏បាននិយាយដែរថា អង្គការណាតូ (NATO) មិនស្ថិតក្នុងស្ថានភាពល្អប៉ុន្មានទេ ប៉ុន្តែរុស្ស៉ីមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់បក្សសម្ព័ន្ធយោធានេះឡើយ។
រុស្ស៉ី បានធ្វើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាថ្មីជាមួយសហរដ្ឋអាមេរិក ជាផ្នែកមួយនៃចំណុចស្នូលរបស់ខ្លួនសម្រាប់ទំនាក់ទំនងការទូត ជាមួយរដ្ឋបាលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ៕
