**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

អ៊ុយក្រែនជឿជាក់ថារុស្ស៉ីបានត្រៀមការរៀបចំ មួយចំនួនដែលបង្ហាញថាពួកគេនឹងព្យាយាមសាជាថ្មីម្ដងទៀត ដើម្បីនាំបេឡារុសប្រឡូកចូលក្នុងសង្រ្គាមអ៊ុយក្រែន

បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃសុក្រ ទី១៧ ខែមេសា ឆ្នាំ២០២៦ បាននិយាយថាអ៊ុយក្រែនជឿជាក់ថារុស្ស៉ីបានត្រៀមការរៀបចំ មួយចំនួនដែលបង្ហាញថាពួកគេនឹងព្យាយាមសាជាថ្មីម្ដងទៀត ដើម្បីនាំបេឡារុសប្រឡូកចូលក្នុងសង្រ្គាមអ៊ុយក្រែនដែលអូសបន្លាយពេលជាង៤ឆ្នាំមកនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក ហ្សេលេនស្គី ធ្វើការកត់សម្គាល់បែបនេះក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម Telegram ជាការឆ្លើយតបទៅនឹងអ្វីដែលលោកបាននិយាយថាជាព័ត៌មានសម្ងាត់ បញ្ចេញដោយមេបញ្ជាការកំពូលអ៊ុយក្រែន លោក Oleksandr Syrskyi។ «ផ្អែកលើព័ត៌មានស៊ើបការណ៍សម្ងាត់ ការសាងសង់ផ្លូវនៅក្នុងតំបន់ដែលតភ្ជាប់ទៅកាន់អ៊ុយក្រែន និងការសាងសង់មូលដ្ឋានកាំភ្លើងធំ កំពុងធ្វើឡើងក្នុងតំបន់ព្រំដែនបេឡារុស។ យើងជឿជាក់ថារុស្ស៉ីនឹងព្យាយាមជាថ្មីម្ដងទៀតដើម្បីនាំបេឡារុសប្រឡូកចូលក្នុងសង្រ្គាម»។ នេះជាការគូសបញ្ជាក់របស់លោក ហ្សេលេនស្គី។

គួរបញ្ជាក់ថា បើតាមលោក ហ្សេលេនស្គី លោកផ្ទាល់បានព្រមានទៅកាន់មេដឹកនាំបេឡារុសថាអ៊ុយក្រែនបានត្រៀមលក្ខណៈរួចជាស្រេចដើម្បីការពារទឹកដី និងឯករាជ្យភាព របស់ខ្លួន។ មេដឹកនាំបេឡារុស លោក Alexander Lukashenko ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធម្នាក់របស់លោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន បានអនុញ្ញាតឱ្យកងទ័ពរុស្ស៉ី ប្រើប្រាស់ទឹកដីនៃប្រទេសរបស់លោកដើម្បីវាយលុកលុយចូលអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២។

លោក Lukashenko ដែលបានដឹកនាំបេឡារុសតាំងពីឆ្នាំ១៩៩៤មក បានអះអាងថារូបលោកមិនមានបំណងបញ្ជូនកងទ័ពទៅជួយជាកម្លាំងដល់កងទ័ពរុស្ស៉ីក្នុងសង្រ្គាមប្រឆាំងនឹង អ៊ុយក្រែននោះទេ។ ប៉ុន្តែ បេឡារុសដែលមានព្រំដែនជាប់ប៉ូឡូញ លីទុយអានី និងឡេតូនីដែលសុទ្ធសឹងជាសមាជិក NATO បានយល់ព្រមឱ្យរុស្ស៉ីដាក់ពង្រាយ អាវុធនុយក្លេអ៊ែរតាក់ទិក និងមីស៊ីលល្បឿនលឿនជាងសំឡេង Oreshnik របស់រុស្ស៉ីនៅលើទឹកដីរបស់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង