កម្លាំងចម្រុះ ចុះបង្ក្រាបបទល្មើសនេសាទក្នុងឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង
ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប្រឡាយមាស នៃអធិការដ្ឋាននគរបាលស្រុកកំពង់លែង សហការជាមួយកម្លាំងសមត្ថកិច្ចជលផល រួមជាមួយសហគមន៍នេសាទក្រងផ្តិល នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ បានចុះបង្ក្រាបបទល្មើសនេសាទនៅចំណុច វាលភក់. សោកមោក កុកពង. នៅក្នុងភូមិសាស្ត្រ ភូមិស្លត ឃុំផ្លូវទូក ស្រុកកំពង់លែង ។
ក្នុងការចុះបង្ក្រាបនេះ បានប្រើប្រាស់ កម្លាំងសរុបចំនួន១២នាក់ មធ្យោបាយធ្វើដំណើរបាឡាស្មាច់ចំនួន៣ គ្រឿង។
ក្នុងកិច្ចប្រតិបត្តិការខាងលើបង្ក្រាបដកហូតបានរួមមាន៖ របាំងសាច់អួនចំនួន៣កន្លែងប្រវែង៥០០ម៉ែត្រ, លបលូសាច់អួនចំនួន៨, បង្គោលចំនួន២០០ដើម,ចាក់ព្រលែងត្រីចម្រុះចំនួន៥គីឡូក្រាម, សម្ភារៈឧបករណ៍ត្រូវបានបំផ្លាញចោលនៅនឹងកន្លែង៕