**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

ឯកឧត្ដម កែ គឹមយ៉ាន និងលោក ជំទាវ ធ្វើពិធីសូត្រមន្ត បង្សុកូល រាប់បាត្រនិងវេរចង្ហាន់ប្រគេនដល់ព្រះសង្ឃ ដើម្បីឧទ្ទិសកុសលដល់បុព្វការីជន មហាបុព្វបុរសខ្មែរ វីរៈកងទ័ព នគរបាល ដែលបានធ្វើពលីក្នុងបុព្វហេតុការពារទឹកដី

បន្ទាយមានជ័យ៖ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ឯកឧត្ដម កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ និងលោក ជំទាវ ឧកញ៉ា អគ្គមហា ឧបាសិកា សិរីករុណាបទុមរតន៍ បណ្ឌិត ម៉ៅ ម៉ាល័យ អមដោយក្រុមការងារបានធ្វើពិធីសូត្រមន្ត បង្សុកូល រាប់បាត្រនិងវេរចង្ហាន់ប្រគេនដល់ព្រះសង្ឃ ដើម្បីឧទ្ទិសកុសលដល់បុព្វការីជន មហាបុព្វបុរសខ្មែរ វីរៈកងទ័ព នគរបាល ដែលបានធ្វើពលីក្នុងបុព្វហេតុ ការពារទឹកដីព្រមទាំងសំណេះសំណាលសួរសុខទុក្ខជាមួយមនុស្សវ័យចាស់ចំនួន ២០០នាក់ នៅសួនតេជោឈ្នះឈ្នះ ក្នុងសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះឯកឧត្ដម កែ គឹមយ៉ាន បាននាំនូវបណ្តាំផ្ញើសួរសុខទុក្ខ នឹករលឹក លើកទឹកចិត្ត ជូនពរជ័យពីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាជូនដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសបងប្អូនវ័យចាស់នៃមហាគ្រួសារ អ្នកខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះឯកឧត្ដម កែ គឹមយ៉ាន និងលោកជំទាវ បានថ្វាយនូវគ្រឿងសក្ការៈបូជាបួងសួងសុំសេចក្តីសុខសប្បាយ សំណាងល្អដល់ប្រជាពលរដ្ឋយើងទាំងអស់គ្នានិងបានរៀបពិធីរាប់បាត្រព្រះសង្ឃចំនួន១០៨អង្គ ដើម្បីឧទ្ទិសផល កុសលដល់ញាតិការទាំង៧សណ្តាន បុព្វបុរស បុព្វការី ជន ដួងវិញ្ញាណក្ខន្ធរបស់យុទ្ធជនពលីក្នុងបុព្វហេតុជាតិមាតុភូមិទៅចាប់យោងយកនៅឋានបរមសុខកុំប្បីឃ្លៀងឃ្លាតឡើយ ។

ជាមួយគ្នានេះឯកឧត្ដម កែ គឹមយ៉ាន បានសំណូមពរដល់អ្នកចូលរួមនិងប្រជាពលរដ្ឋទាំងអស់ឲ្យបន្តរក្សានូវស្មារតីសាមគ្គីភាព ឯកភាពជាតិ ជឿជាក់លើរាជរដ្ឋាភិបាល កុំជឿលើការឃោសនាអកុសលផ្សេងៗ និងក្នុងឱកាសឆ្នាំថ្មី សុំរួមគ្នាលេងល្បែងប្រជាប្រិយខ្មែរដើម្បីលើកកម្ពស់វប្បធម៌ដ៏ផូផង់របស់ខ្មែរយើង បើកបរដោយការអធ្យាស្រ័យ ចៀសឆ្ងាយមិនទៅប្រើគ្រឿងញៀន និងថែរក្សាសុខភាពក្នុងរដូវក្តៅនេះ។

ជាមួយគ្នានេះ ជាមួយនឹងទឹកចិត្តសទ្ធាជ្រះថ្លាឯកឧត្ដម កែ គឹមយ៉ាន និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បាននាំយកបច្ច័យ ទេយ្យទាន ទេយ្យវត្ថុវេរប្រគេនព្រះសង្ឃ ១០៨អង្គ និងអំណោយជាថវិកា សម្ភារៈប្រើប្រាស់ គ្រឿងឧបភោគ បរិភោគ ចែកជូនដល់មនុស្សវ័យចាស់ចំនួន២០០នាក់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង