**កម្ពុជាបន្តប្តេជ្ញាយ៉ាងមុតមាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីពង្រឹងនូវមិត្តភាពដែកថែប ព្រមទាំងលើកកម្ពស់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ**កងទ័ពកម្ពុជា និងអាមេរិក ជួបពិភាក្សាគ្នាក្នុងគោលបំណងត្រៀមរៀបចំសមយុទ្ធឆ្មាំអង្គរ Angkor Sentinel 2027**អ៉ីស្រាអែល និងលីបង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌមួយ ដើម្បីឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់**ព្រះមហាក្សត្រ និងសម្ដេចម៉ែ នឹងយាងនិវត្តពីទីក្រុងប៉េកាំង ប្រទេសចិន មកមាតុភូមិកម្ពុជាវិញ នៅដើមខែក្រោយ**សម្ដេចធិបតី៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខមេគ្រួសារបក្ស ប្រមាណជាង ៤ពាន់គ្រួសារ ក្នុងឃុំពពក និងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ**ឯកឧត្តមយ ឈាង រ៉ា ៖លេីសពីការការពារប្រព័ន្ធខួរក្បាលដេីម្បីទទួលបានសមត្ថភាពចៀសពីពិការភាព ការទទួលខុសត្រូវរបស់យើងបន្ថែមទៀនោះគឺ ការបណ្តុះមនសិការខ្ពស់ ប្រកបដោយសតិសម្បជញ្ញៈ គុណធម៌ គតិបណ្ឌិត ឆ្ពោះទៅការកសាងអនាគតគាប់ប្រសេីរ**ឯកឧត្តម ទ្រី ដាលុច អញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានដែកបាឡេ ឆ្លងស្ទឹងស្ទោង ក្នុងស្រុកប្រាសាទបល្ល័ង្ក ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ**រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិ ចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង**អភិបាលខេត្តបាត់ដំបង៖ ទោះបីខេត្តពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក៏យើងត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំង**វិចារណកថា៖ ការការពារសុខភាពរបស់យើង ក្នុងខណៈពេលដែលបាតុភូត អែលនីញ៉ូ (El Niño) កំពុងខិតជិតមកដល់**អភិបាលខេត្តបាត់ដំបង ស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ ចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ

ប្រមុខការទូតចិន រិះគន់ការដាក់សម្ពាធរបស់អាមេរិក លើប្រទេសកូរ៉េខាងជើង

ព្យុងយ៉ាង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានរាយការណ៍នៅថ្ងៃសុក្រនេះថា ប្រមុខការទូតចិន បានរិះគន់ការដាក់សម្ពាធរបស់សហរដ្ឋអាមេរិក លើប្រទេសកូរ៉េខាងជើង បន្ទាប់ពីរូបលោកបានប្តេជ្ញាធ្វើឱ្យទំនាក់ទំនង ជាមួយកូរ៉េខាងជើងកាន់តែស៉ីជម្រៅ អំឡុងការបំពេញទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាង។ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី១០ ខែមេសា ឆ្នាំ២០២៦។

អំឡុងជំនួបជាមួយសមភាគីកូរ៉េខាងជើង លោកស្រី Choe Son Hui កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi បានលើកឡើងថា ទីក្រុងព្យុងយ៉ាងសម្រេចបានសមិទ្ធផលអស្ចារ្យថ្មីៗ ក្នុងការកសាងប្រទេសសង្គមនិយមរបស់ខ្លួន បើទោះបីជា បានទទួលរងនូវ អ្វីដែលរូបលោកពណ៌នាថា ជាផែនការដាក់សម្ពាធនិងធ្វើឱ្យឯកោកាន់តែខ្លាំងឡើងៗពីសំណាក់សហរដ្ឋអាមេរិក និង ក្រុមមហាអំណាចលោកខាងលិច។

លោក Wang បានប្រាប់លោកស្រី Choe ថា ចិនមានឆន្ទៈធ្វើការជាមួយកូរ៉េខាងជើង ដើម្បីពង្រឹងកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការនៅគ្រប់កម្រិតនិងគ្រប់វិស័យ ហើយបន្តជំរុញឱ្យទំនាក់ទំនងឱ្យកាន់តែស៉ីជម្រៅថែមទៀត។

ទីក្រុងប៉េកាំង គឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កូរ៉េខាងជើង និងជាខ្នងបង្អែកដ៏សំខាន់ផ្នែកការទូត សេដ្ឋកិច្ច និងនយោបាយ សម្រាប់ទីក្រុងព្យុងយ៉ាង។

ច្រើនទសវត្សរ៍មកហើយ សហរដ្ឋអាមេរិក បានដឹកនាំកិច្ចប្រឹងប្រែងដើម្បីរំសាយកម្មវិធីអាវុធនុយក្លេអ៊ែរ របស់ប្រទេសកូរ៉េខាងជើង ប៉ុន្តែការដាក់ទណ្ឌកម្ម ការបង្កើនសម្ពាធការទូត និងសូម្បីតែការបើកកិច្ចប្រជុំកំពូលដើម្បីចរចា គឺទទួលបានលទ្ធផលតិចតួចប៉ុណ្ណោះ គិតមកទល់ពេលនេះ។

គួរបញ្ជាក់ថា ទស្សនកិច្ចរយៈពេល២ថ្ងៃ របស់លោក Wang គឺជាលើកទីមួយ គិតចាប់តាំងពីឆ្នាំ២០១៩មក ហើយវាកើតមានឡើង ស្របពេលដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គ្រោងបើកកិច្ចប្រជុំកំពូលជាមួយ ប្រធានាធិបតីចិន លោក ស៉ី ជីនពីង នៅទីក្រុងប៉េកាំង នាខែឧសភា ខណៈទន្ទឹមគ្នានេះ រដ្ឋបាលរបស់លោក ក៏មានបំណងចង់ស្តារ កិច្ចចរចាកម្រិតខ្ពស់ឡើងវិញ ជាមួយទីក្រុងព្យុងយ៉ាងផងដែរ៕

អត្ថបទដែលជាប់ទាក់ទង