**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់

កម្ពុជា-វៀតណាម ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ និងរិះរកយន្តការជាក់ស្តែងថ្មីៗ ដើម្បីផលប្រយោជន៍ជាអតិបរមាជូនប្រជាជននៃប្រទេសទាំងពីរ

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦នេះ បានអនុញ្ញាតឱ្យ ឯកឧត្តម ត្រឹន កឹមទូ (Trần Cẩm Tú) សមាជិកការិយាល័យនយោបាយ និងជាសមាជិកប្រចាំការនៃគណៈលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងស្មារតីពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត។

នៅក្នុងជំនួបដ៏មានសារៈសំខាន់នេះ ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាផ្លាស់ប្តូរមតិយោបល់គ្នាទៅវិញមកលើការស្វែងរកយន្តការជាក់ស្តែងរួមថ្មីៗ ដើម្បីជំរុញទំហំពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីឱ្យសម្រេចបានដល់ ២០ពាន់លានដុល្លារ នាពេលខាងមុខ។

បន្ថែមលើនេះ ភាគីថ្នាក់ដឹកនាំទាំងពីរក៏បានផ្លាស់ប្តូរយោបល់គ្នាក្នុងការត្រៀមរៀបចំព្រឹត្តិការណ៍ និងកម្មវិធីរួមគ្នា ដើម្បីអបអរសាទរខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងវៀតណាម ដែលនឹងឈានចូលមកដល់ក្នុងឆ្នាំ២០២៧ ខាងមុខនេះផងដែរ។

សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលបានចាក់ឫសយ៉ាងជ្រៅ និងមានភាពធន់ ដោយតម្កល់ផលប្រយោជន៍ប្រជាជនជាស្នូល។

ជាមួយគ្នានេះ សម្តេចរដ្ឋសភាធិបតី ក៏បានសម្តែងការអបអរសាទរចំពោះជោគជ័យដ៏ត្រចះត្រចង់នៃមហាសន្និបាតបក្សកុម្មុយនីស្តវៀតណាម ដែលទើបបញ្ចប់កាលពីខែមករា ឆ្នាំ២០២៦ កន្លងទៅ។

សម្តេចបានកត់សម្គាល់ដោយក្តីរីករាយចំពោះការកើនឡើងនៃតួលេខស្ត្រីក្នុងរដ្ឋសភាវៀតណាមក្នុងនីតិកាលទី១៦នេះ រហូតដល់ជាង ៣៥% ដែលនេះឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់លើសមភាពយេនឌ័រ។

ជាមួយគ្នានេះ សម្តេចប្រធានបានសង្កតធ្ងន់ថា ក្រោមមគ្គទេសក៍ដឹកនាំរបស់ ឯកឧត្តម តូ ឡាំ (Tô Lâm) អគ្គលេខាធិការបក្ស និងជាប្រធានាធិបតី សាធារណរដ្ឋសង្គមនិយមវៀតណាមនឹងមានសន្ទុះសេដ្ឋកិច្ចដ៏ខ្លាំងក្លា វិវត្តខ្លួនជា “មហាអំណាចកណ្តាល” ដ៏លេចធ្លោ និងឈានទៅសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួនកា្លយជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៤៥ ខាងមុខ។

ពាក់ព័ន្ធនឹងសភាពការណ៍ក្នុងប្រទេស សម្តេចរដ្ឋសភាធិបតី បានជម្រាបជូនប្រតិភូថា កម្ពុជាកំពុងដើរលើផ្លូវដ៏ត្រឹមត្រូវក្នុងការកសាងសេដ្ឋកិច្ចជាតិឱ្យរឹងមាំ ធន់ និងមានសាមគ្គីភាពជាធ្លុងមួយ។ កម្ពុជានៅតែបន្តអនុវត្តតាមចក្ខុវិស័យដែលដាក់ចេញដោយ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនាពេលបច្ចុប្បន្ន ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ខាងមុខ។

ជាការឆ្លើយតប ឯកឧត្តម ត្រឹន កឹមទូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចប្រធានរដ្ឋសភា នូវការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងបានបង្ហាញជំនឿចិត្តយ៉ាងមុតមាំលើការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នឹងបន្តនាំប្រទេស និងប្រជាជនកម្ពុជាឆ្ពោះទៅរកការរីកចម្រើនកាន់តែខ្លាំងក្លាថែមទៀត។

ឯកឧត្តម ត្រឹន កឹមទូ ក៏បានស្នើឱ្យប្រទេសទាំងពីរបន្តពង្រឹងជំនឿទុកចិត្តផ្នែកនយោបាយ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិត ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វិនិយោគ ទេសចរណ៍ និងការធានាសន្តិសុខតាមព្រំដែន ដោយរួមគ្នាប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ។

ក្នុងក្របខ័ណ្ឌរដ្ឋសភា ភាគីថ្នាក់ដឹកនាំទាំងពីរបានប្តេជ្ញាបន្តអនុវត្តអនុស្សរណៈនៃយោគយល់ (MoU) ដែលមានស្រាប់ឱ្យមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងជំរុញការផ្លាស់ប្តូរព័ត៌មាន និងការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមករវាងថ្នាក់ដឹកនាំជាន់ខ្ពស់, គណៈកម្មការជំនាញ, ក្រុមមិត្តភាពសភា ,ក្រុមសមាជិកសភាស្ត្រី ,ក្រុមសមាជិកសភាវ័យក្មេង និងមន្ត្រីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា។

បន្ថែមលើនេះ ភាគីទាំងពីរនឹងបន្តចែករំលែកបទពិសោធន៍លើការងារនីតិកម្ម ការងារកែទម្រង់ស្ថាប័ន និងការធ្វើទំនើបកម្មទៅជាសភាឌីជីថល ដើម្បីបម្រើផលប្រយោជន៍រួមនៃប្រទេសទាំងពីរ ព្រមទាំងរួមចំណែកដល់សុខសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់៕

អត្ថបទដែលជាប់ទាក់ទង