**កម្ពុជាបន្តប្តេជ្ញាយ៉ាងមុតមាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីពង្រឹងនូវមិត្តភាពដែកថែប ព្រមទាំងលើកកម្ពស់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ**កងទ័ពកម្ពុជា និងអាមេរិក ជួបពិភាក្សាគ្នាក្នុងគោលបំណងត្រៀមរៀបចំសមយុទ្ធឆ្មាំអង្គរ Angkor Sentinel 2027**អ៉ីស្រាអែល និងលីបង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌមួយ ដើម្បីឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់**ព្រះមហាក្សត្រ និងសម្ដេចម៉ែ នឹងយាងនិវត្តពីទីក្រុងប៉េកាំង ប្រទេសចិន មកមាតុភូមិកម្ពុជាវិញ នៅដើមខែក្រោយ**សម្ដេចធិបតី៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខមេគ្រួសារបក្ស ប្រមាណជាង ៤ពាន់គ្រួសារ ក្នុងឃុំពពក និងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ**ឯកឧត្តមយ ឈាង រ៉ា ៖លេីសពីការការពារប្រព័ន្ធខួរក្បាលដេីម្បីទទួលបានសមត្ថភាពចៀសពីពិការភាព ការទទួលខុសត្រូវរបស់យើងបន្ថែមទៀនោះគឺ ការបណ្តុះមនសិការខ្ពស់ ប្រកបដោយសតិសម្បជញ្ញៈ គុណធម៌ គតិបណ្ឌិត ឆ្ពោះទៅការកសាងអនាគតគាប់ប្រសេីរ**ឯកឧត្តម ទ្រី ដាលុច អញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានដែកបាឡេ ឆ្លងស្ទឹងស្ទោង ក្នុងស្រុកប្រាសាទបល្ល័ង្ក ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ**រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិ ចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង**អភិបាលខេត្តបាត់ដំបង៖ ទោះបីខេត្តពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក៏យើងត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំង**វិចារណកថា៖ ការការពារសុខភាពរបស់យើង ក្នុងខណៈពេលដែលបាតុភូត អែលនីញ៉ូ (El Niño) កំពុងខិតជិតមកដល់**អភិបាលខេត្តបាត់ដំបង ស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ ចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ

ពលរដ្ឋនៅក្រុងរុនតាឯកតេជោសែន ចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា ផ្នែកកុលាលភាជន៍

សៀមរាប៖ ប្រជាពលរដ្ឋរស់នៅក្រុងរុនតាឯកតេជោសែន រួមមានសិស្សានុសិស្ស និងស្រ្តីក្មេងចាស់ចំនួន១៥នាក់បាន ទទួលការបណ្តុះបណ្តាលជំនាញស្មូនកុលាលភាជន៍ តាមរយៈគម្រោងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា នៅទីស្នាក់ការអង្គភាពគម្រោងភូមិធម្មជាតិរុនតាឯក ដែលរៀបចំឡើងដោយអាជ្ញាធរជាតិអប្សរា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

លោក អ៊ុក សុជាធី ជាគ្រូបង្គោលក្នុងវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា ផ្នែកកុលាលភាជន៍នេះបានលើកឡើងថា ក្នុងនាមជាគ្រូបង្គោលនៃគម្រោងបណ្តុះបណ្តាលវិជ្ជាជីវៈដូនតា លោកមានក្តីសោមនស្សរីករាយដែលបានចែករំលែកចំណេះជំនាញដល់ពលរដ្ឋតំបន់រុនតាឯក តាមរយៈគម្រោងរបស់រាជរដ្ឋាភិបាលនេះ។ ដ្បិតនៅតំបន់នេះ និងជុំវិញ ជាមណ្ឌលផលិតកុលាលភាជន៍ដ៏ធំក្នុងសម័យអង្គរ ដូចជាឡតានី ឡអន្លង់ធំលើខ្នងភ្នំគូលែន ឡសរសី ខ្នារពោធិ៍ជាដើម។ បច្ចុប្បន្ន បច្ចេកទេសស្មូនកុលាលភាជន៍នេះ បានបាត់បង់ទាំងស្រុងទៅហើយ ជាមូលហេតុដែលគម្រោងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា កំពុងខិតខំរកជំនាញឯកទេសស្មូននេះឱ្យរស់ឡើងវិញនៅតំបន់នេះ។

ដោយមានស្លាកស្នាមប្រវត្តិសាស្ត្រ ស្របតាមទស្សនវិស័យរបស់រាជរដ្ឋាភិបាលផង លោក សុជាធី មានចិត្តត្រេកអរជាពន់ពេក ដែលបានចែករំលែកជំនាញស្មូនរបស់លោក ជូនប្រជាពលរដ្ឋរស់នៅតំបន់រុនតាឯកនេះ។ រយៈពេលជិតមួយឆ្នាំមកនេះ លោកគ្រូបានប្រឹងប្រែងបង្រៀនទាំងទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង ដូចជាការស្វែងយល់ពីវត្ថុធាតុដើម បច្ចេកទេសរៀបចំដីឥដ្ឋដើម្បីសូន រហូតបានជាផលិតផលសម្រេច។ បច្ចេកទេសផលិតមាន២ប្រភេទ គឺការសូនដោយដៃ និងសូនដោយជើងអន្ទោក ឬកង់បង្វិល ដែលជាបច្ចេកទេសពាក់កណ្ដាលស្វ័យប្រវត្តិ។

លោក សុជាធី បញ្ជាក់ថា ការផ្ទេរចំណេះដឹងនេះចាប់ផ្ដើមពីការអនុវត្តចាប់ពីវត្ថុងាយៗសាមញ្ញ ដូចជា សូនពែង កែវ ចានធំ-តូច ក្អម ថូ សូនរូប បច្ចេកទេសផ្សំស្រទាប់រលោងសម្រាប់លម្អ និងធានាបាននូវគុណភាពខ្ពស់។

លោកបន្ដទៀតថា ការបណ្តុះគំនិតពួកគាត់ឱ្យយល់អំពីលក្ខណៈនៃការបង្កើតថ្មី ហើយតម្រង់ទិសឱ្យពួកគាត់ស្វែងយល់ពីតម្រូវការទីផ្សារ ដើម្បីក្លាយជាសហគមន៍ស្មូនកុលាលភាជន៍នាពេលអនាគត។

អ្នកស្រី ផុន ម៉ាឡែន អាយុ៣៩ឆ្នាំ ប្រជាពលរដ្ឋរស់នៅភូមិធម្មជាតិរុនតាឯក ក្នុងចំណោមអ្នកស្ម័គ្រចិត្តចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតានេះ បានឱ្យដឹងថា គាត់មានចិត្តស្រឡាញ់ជាយូរមកហើយ និងចង់ចេះផលិតកុលាលភាជន៍ ដែលជាមត៌កដូនតាយើង។

អ្នកស្រីបញ្ជាក់ថា ការរៀនសូនកុលាលភាជន៍ពីដំបូងមានការលំបាកដែរ តែដោយការខិតខំអត់ធ្មត់រហូតមានសមត្ថភាពអាចសូនចាន កែវ ថូ ប៉ាន់តែ ដែលមានសោភ័ណភាពប្រដំត្រសងគ្នាជាមួយសិក្ខាកាមផ្សេងៗដែរ។

ចំណែកអ្នកស្រី ហុង ថាវី អាយុ៤៩ឆ្នាំ ជាសិក្ខាកាមម្នាក់ទៀត ឱ្យដឹងថា អ្នកស្រីបានមករៀនវិជ្ជាសូនកុលាលភាជន៍នេះ ដោយក្ដីស្រលាញ់មត៌កដូនតា និងការលើកទឹកចិត្តពីក្រុមគ្រួសារផង។

អ្នកស្រីបានបែងចែកការងារប្រចាំថ្ងៃ និងពេលមករៀនវគ្គបណ្តុះបណ្តាល ដើម្បីទទួលបានចំណេះដឹងមួយនេះដោយមានលោកគ្រូបង្ហាត់បង្រៀនយ៉ាងយកចិត្តទុកដាក់។

អ្នកស្រីបានរៀនជំនាញស្មូននេះជាច្រើនខែ ហើយអាចផលិតបានវត្ថុច្រើនប្រភេទ។ ស្នាដៃរបស់អ្នកស្រី ក្រសួងបានជ្រើសរើសយកទៅតាំងពិព័រណ៍នៅរាជធានីភ្នំពេញទៀតផង។

អ្នកស្រី ហុង ថាវី បានអរគុណចំពោះរាជរដ្ឋាភិបាល ដែលបានបង្កើតវគ្គបណ្តុះបណ្តាលជំនាញស្មូនកុលាលភាជន៍ ហើយផ្តល់ឱកាសឱ្យគាត់បានសិក្សាជំនាញនេះ។

សិក្ខាកាមទាំងអស់ សំណូមពរឱ្យរាជរដ្ឋាភិបាល ក្រសួង និងស្ថាប័នពាក់ព័ន្ធ ដែលបានផ្ដួចផ្ដើមបង្កើតគម្រោងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតានេះ សូមបន្តអនុវត្តគម្រោងនេះរហូតតទៅដើម្បីថែរក្សាជំនាញមត៌កដូនតាឲ្យបានគង់វង្ស ជាពិសេសអាចប្រកបរបរចិញ្ចឹមគ្រួសារបន្ថែមផង ព្រមទាំងអាចថែរក្សាការពារនូវមត៌កវប្បធម៌អរូបីផ្នែកស្មូនកុលាលភាជន៍របស់ដូនតាយើង កុំឱ្យបាត់បង់ផង៕

អត្ថបទដែលជាប់ទាក់ទង