**វាលស្មៅបៃតងក្រោមបន្ទះសូឡា៖ បទពិសោធគ្រប់គ្រងវាលខ្សាច់របស់ចិនជាកូនសោសម្រាប់ដោះស្រាយភាពជាប់គាំងខាងការប្រយុទ្ធប្រឆាំងរហោឋានកម្មសកល**រដ្ឋាភិបាលចិនចេញផ្សាយសៀវភៅសស្តីពីអភិបាលកិច្ចសកល**បទវិភាគ៖​ខណៈពេលដែលពិភពលោកទាំងមូល​ស្វែងរក​ភាព​ប្រាកដ​ប្រជា ​”ភាពប្រាកដប្រជា”នៃសេដ្ឋកិច្ចចិន​ទទួលបានការទទួលស្គាល់​យ៉ាងទូលំទូលាយ​ពី​សំណាក់​សហគមន៍​អន្តរជាតិ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា ដើម្បីត្រៀមប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេសវៀតណាម លើកទី២ នៅក្រុងហូជីមិញ**ការរៀបចំរចនាសម្ព័ន្ធក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់(ថ្មី) ឈានដល់កិច្ចពិភាក្សារៀបចំកម្រិតបច្ចេកទេសដំណាក់កាលចុងក្រោយ**អភិបាលខេត្តកំពង់ធំ អំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជន ចូលរួមថែរក្សាអនាម័យបរិស្ថានឱ្យបានល្អ ធ្វើជាគំរូល្អក្នុងសង្គម និងដាំដើមឈើឱ្យបានច្រើន**ក្រុមហេសបូឡា បង្ហាញជំនឿចិត្តថាអ៉ីរ៉ងនឹងមិនចុះកិច្ចព្រមព្រៀងចុងក្រោយមួយសម្រេចលើបញ្ហានុយក្លេអ៊ែររបស់ខ្លួន ជាមួយទីក្រុងវ៉ាស៉ីនតោននោះឡើយ លុះត្រាតែអ៉ីស្រាអែលដកថយចេញពីទឹកដីលីបង់**យោធាអាមេរិក វាយប្រហារមួយលើទូកមួយគ្រឿងនៅក្នុងតំបន់ប៉ាស៊ីហ្វិកភាគខាងកើត ដោយសម្លាប់មនុស្សម្នាក់ និង២នាក់ទៀតនៅមានជីវិត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ**សម្ដេចតេជោ៖ អង្គការហ្វ្រង់កូហ្វូនី គប្បីពិចារណាគាំទ្រ សមាជិករបស់ខ្លួននៅលើឆាកអន្តរជាតិ**តម្លៃប្រេងឆៅ បានធ្លាក់ចុះមកក្រោម ៨០ដុល្លារក្នុងមួយបារ៉ែល ដោយសារតែមានសុទិដ្ឋិយម ជុំវិញការបើកច្រកសមុទ្រ Hormuz**វិចិត្រកររុស្ស៉ីម្នាក់ ដែលតែងតែគូររូបត្លុករិះគន់ លោក ពូទីន ត្រូវបានគេបាញ់សម្លាប់**កប៉ាល់មួយចំនួនដែលដឹកប្រេងអ៉ីរ៉ង់ បានចាប់ផ្តើមចាកចេញពីតំបន់ដែលត្រូវបានបិទខ្ទប់ដោយយោធាអាមេរិក នៅច្រកសមុទ្រ Hormuz ហើយ**ឯកឧត្តម កើត រិទ្ធ និងឯកឧត្តម ឆៃ ស៊ីណារិទ្ធ ដឹកនាំប្រជុំពង្រឹងអនុវត្តច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**កិច្ចប្រជុំ ស្ដីពី «One Health & Beyond»  (First One Health & Beyond Coordination Meeting)**អភិបាលខេត្តរតនគិរី ចែកអំណោយជូនគ្រួសារជនភៀសសឹក គ្រួសារវីរកងទ័ព គ្រួសារវីរនគរបាល និងគ្រួសារអតីតយុទ្ធជន ក្នុងស្រុកអណ្តូងមាស**អភិបាលខេត្តកំពង់ស្ពឺ‎៖ កាកបាទក្រហមកម្ពុជា គឺតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ណែនាំប្រធានមណ្ឌលអប់រំកែប្រែ ពន្ធនាគាររាជធានី ខេត្ត ដើម្បីធ្វើជាមូលដ្ឋានក្នុងការរៀបចំកសាងផែនការ ការពារសន្តិសុខ**សិស្សវិទ្យាស្ថាន PPI របស់ក្រសួងការងារ​បង្កើតរ៉ូបូត ចងដែ​កដោយ​ស្វ័យប្រវត្តិ និងបាននាំយកស្នាដៃមក​តាំងបង្ហាញ​នៅក្នុង​កម្មវិធី​ទិវា​អប់រំ TVET Day លើកទី៩**រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំសន្និសីទជំរុញកិច្ចប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងវិនិយោគិនខេត្តមណ្ឌលគិរី និងវិនិយោគិនខេត្តដាក់ឡាក់ វៀតណាម

ឯកឧត្តម នួន ផារ័ត្ន បានលើកឡើងថា មានផ្លូវគឺមានក្តីសង្ឃឹម ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ និងសង្គមជាតិទាំងមូល

ភ្នំពេញ៖នាឱកាសសម្ពោធផ្លូវបេតុង១ខ្សែ ប្រវែង២៦៨០ ម៉ែត្រ នៅភូមិស្នោរ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំបានលើកឡើងថា មានផ្លូវគឺមានក្តីសង្ឃឹម ដែលដើរតួនាទីយ៉ាងក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ និងសង្គមជាតិទាំងមូល។

ក្នុងឱកាសនោះដែរ ឯកឧត្តមបានពាំនាំសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោប្រធានព្រឹទ្ធសភា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទោះបីជាសម្តេចមមាញឹកក្នុងកិច្ចការប្រទេសជាតិក៏ដោយក៏ការអភិវឌ្ឍន៍នៅតែបន្តជានិច្ចគ្រប់ទីកន្លែងទាំងនៅទីក្រុងនិងជនបទ ។

ឯកឧត្តមបានបន្តទៀតថា ផ្លូវគឺជាសរសៃឈាមយ៉ាងសំខាន់ក្នុងការតភ្ជាប់ពីទីកន្លែងមួយទៅកាន់ទីកន្លែងផ្សេងទៀត ហើយមិនតែប៉ុណ្ណោះវាជាបេះដូងយ៉ាងសំខាន់សំរាប់អភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ និងសង្គមជាតិទាំងមូល ដែលមិនអាចកាត់ផ្តាច់គ្នាបានឡើយ។សម្រាប់ខេត្តកំពង់ធំផ្លូវត្រូវបានស្ថាបនាឡើងស្ទើរគ្រប់ទីកន្លែងទាំងផ្លូវកៅស៊ូនិងផ្លូវបេតុងដែលផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរ។

ឯកឧត្តមបន្តទៀតថា ជាក់ស្តែងនៅស្រុកសន្ទុកការអភិវឌ្ឍន៍ផ្លូវដើម្បីភ្ជាប់ទៅតំបន់ផ្សេងទៀតកំពុងដំណើរការទៅមុខជាក់ស្តែងដូចជាផ្លូវ១ ខ្សែនេះពិតជាមានសារសំខាន់ចំពោះបងប្អូនក្នុងការធ្វើដំណើរ ដឹកជញ្ជូនទំនិញកសិផលផ្សេងៗពិសេសអាចឲ្យលោកយាយលោកតា បងប្អូនបានធ្វើលំហាត់ប្រាណជួយដល់សុខភាពកាន់តែប្រសើរឡើង។

ឯកឧត្តមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំប្រកបរបរចិញ្ចឹមជីវិតតាមធម្មតា និងថែរក្សាសុខភាពឲ្យបានល្អ ពិសេសថែរក្សាផ្លូវឲ្យបានល្អដើម្បីសហគមន៍។

ទន្ទឹមគ្នានេះ ឯកឧត្តមបានលើកឡើងផងដែរ ចំពោះបញ្ហាព្រំដែន ដោយថ្នាក់ដឹកនាំ កំពុងតែធ្វើការយ៉ាងសកម្ម ទាំងផ្នែកការទូតនិងការគ្រប់គ្រងកំលាំងទ័ពនៅសមរភូមិមុខ។

ឯកឧត្តមបន្តថា«ហើយអ្វីដែលយើងត្រូវធ្វើគឺការរួបរួមសាមគ្គីភាពឯកភាពជាតិខ្មែរតែមួយ ទើបយើងខ្លាំង សេដ្ឋកិច្ចយើងរឺងមាំ ពីព្រោះសៀមវាកំពុងប្រើយុទ្ធសាស្ត្របំបែកបំបាក់យើង ខណៈពេលដែលពិភពលោកកំពុងតែច្របូកច្របល់»។

សូមបញ្ជាក់ថាផ្លូវបេតុងមួយខ្សែនេះមានប្រវែង ២៦៨០ ម៉ែត្រ ជាអំណោយរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តាមរយៈ លោក ញ៉ែម ប៊ុនថា និងលោកស្រី អ៊ុន វឌ្ឍនី ព្រមទាំងបុត្រា បុត្រី។

អត្ថបទដែលជាប់ទាក់ទង