លោក ត្រាំ បានថ្លែងថា ប្រទេសណាក៏ដោយដែលបានផ្គត់ផ្គង់អាវុធយោធាដល់ប្រទេសអ៊ីរ៉ង់ នឹងត្រូវប្រឈមមុខនឹងការដំឡើងពន្ធគយចំនួន ៥០ភាគរយ

បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) នាថ្ងៃពុធ បានថ្លែងថា ប្រទេសណាក៏ដោយដែលបានផ្គត់ផ្គង់អាវុធយោធាដល់ប្រទេសអ៊ីរ៉ង់ នឹងត្រូវប្រឈមមុខនឹងការដំឡើងពន្ធគយចំនួន ៥០ភាគរយ ភ្លាមៗដោយគ្មានការលើកលែងឡើយ។
ការប្រកាសដាក់ពន្ធគយនេះ ត្រូវបានមេដឹកនាំអាមេរិករូបនេះធ្វើឡើងតាមរយៈការបង្ហោះសារនៅលើបណ្ដាញសង្គម ត្រឹមតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមានការយល់ព្រមលើបទឈប់បាញ់រយៈពេលពីរសប្តាហ៍ជាមួយទីក្រុងតេអេរ៉ង់ (Tehran)៕
