ឯកឧត្តម ផៃ ស៊ីផាន ផ្តល់កិច្ចសម្ភាសន៍ជាមួយមជ្ឈមណ្ឌលកម្ពុជាសម្រាប់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ក្រោមប្រធានបទ “ខួប៦ឆ្នាំក្រោយមរណភាពលោក កែម ឡី”

ភ្នំពេញ៖ ឯកឧត្តម ផៃ ស៊ីផាន ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រសៀលថ្ងៃសុក្រ ទី០៨ ខែមិថុនា ឆ្នាំ២០២២ បានផ្តល់កិច្ចសម្ភាសន៍ជាមួយមជ្ឈមណ្ឌលកម្ពុជាសម្រាប់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ក្រោមប្រធានបទ “ខួប៦ឆ្នាំក្រោយមរណភាពលោក កែម ឡី”។
ខ្លឹមសារសង្ខេប :
– លោក កែម ឡី ជាអ្នកមានថ្វីមាត់ ឥរិយាបថល្អសមរម្យ និងជាដៃគូតតាំងមតិ ដោយមានជ្រុងនៃបញ្ហា
– ជាភ្នាក់ងារអង្គការអន្តរជាតិមួយដែលសិក្សាស្រាវជ្រាវបែបទ្រឹស្តី ប៉ុន្តែមិនមែនជាអ្នកអនុវត្តជាក់ស្តែង
– ជាសកម្មជន ច្រើនជាងវិទ្យាសាស្ត្រ និងសិក្សាតែលើឯកសារបេទេស ដោយទស្សនៈបុគ្គលបែបអារម្មណ៍
– ការបាត់បង់លោក កែម ឡី ជាការបាត់បង់ធនធានមនុស្សមួយរូប បើទោះបីជាឈរលើជ្រុងម្ខាងម្នាក់
– កម្ពុជាលើកទឹកចិត្តអោយបានដឹង យល់ ជឿជាក់ ចូលរួម ដើម្បីកសាងសង្គមជាតិប្រកបដោយប្រសិទ្ធភាព និងសក្តិសិទ្ធិភាព
– ឃាដករ ជួប សម្លាប់ គឺជាអំណាចផ្តាច់មុខរបស់តុលាការបានសម្រេចក្តីរួចស្រេច។ ប្រសិនបើមានឯកសារបន្ថែមអាចប្រមូលដាក់បន្ទុកបន្ថែមជូនតុលាការ។
– ការសម្លាប់លោក កែម ឡី ដើម្បីទម្លាក់កំហុសលើរាជរដ្ឋាភិបាល និងបំភ័ន្តមតិសាធារណជន៕
ដោយ៖ ស្ទីវិន សាន់ អគ្គនាយករង HNA News

