**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

ក្រសួងការងារ និងសមាគម TAFTAC ប្តេជ្ញាពង្រឹងភាពជាដៃគូ ដើម្បីបន្តអភិវឌ្ឍវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូបនៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Enjoy Ho ប្រធានសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) និងគណៈកម្មការប្រតិបត្តិថ្មី នារសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦នេះ នៅទីស្តីការក្រសួង ដើម្បីពង្រឹងភាពជាដៃគូ ក្នុងការជំរុញការអភិវឌ្ឍវិស័យការងារឱ្យកាន់រីកចម្រើនប្រកបដោយសមត្ថភាពប្រកួតប្រជែង និងរក្សាបាននូវទីផ្សារសម្រាប់ការនាំចេញផលិតផលពីកម្ពុជា ដែលបានជួយបង្កើតការងារជូនកម្មករនិយោជិតប្រមាណ ១,២ លាននាក់ និងអ្នកដែលទទួលផលដោយប្រយោលពីវិស័យនេះ ប្រមាណ ៣លាននាក់។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើនយ៉ាងរឹងមាំរបស់សមាគម TAFTAC ដែលបានដំណើរការដោយជោគជ័យជិត៣០ឆ្នាំមកហើយ ដែលរួមចំណែកធ្វើឱ្យវិស័យនេះរីកចម្រើនរហូតមកដល់ពេលនេះ។

ជាមួយគ្នានេះ ឯកឧត្តមក៏បានអបអរសាទរចំពោះលោក Enjoy Ho ដែលត្រូវបានបោះឆ្នោតជាប់ជាប្រធានសមាគម TAFTAC សម្រាប់អាណត្តិទី១៧ (២០២៦-២០២៨) ដោយឯកឧត្តមជឿជាក់ថា ក្រោមការដឹកនាំថ្មីប្រកបដោយថាមពលនេះនឹងធ្វើឱ្យ TAFTAC កាន់តែមានសាមគ្គីភាពដ៏រឹងមាំ និងការរីកចម្រើន បន្តរួមចំណែកក្នុងការលើកកម្ពស់វិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូបក៏ដូចជាសេដ្ឋកិច្ចកម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តីបានរំលឹកថា សមាគម TAFTAC អតីត GMAC គឺជាដៃគូប្រវត្តិសាស្ត្រសហការយ៉ាងជិតស្និទ្ធ ដោះស្រាយរាល់បញ្ហាប្រឈមរួមគ្នា ក្នុងដំណាក់កាលស្ថានភាពមិនមានស្ថិរភាព រហូតដល់ក្លាយទៅជាកិច្ចសហការដែលសុខដុមរមនា និងបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក ដោយឯកឧត្តមបានគូសបញ្ជាក់ថា ប្រសិនបើមិនមានវត្តមាន សមាគមទេ នោះវិស័យនេះក៏មិនអាចរីកចម្រើនបានដល់កម្រិតនេះដែរ។

ទាំងនេះបានកើតចេញពីការប្តេជ្ញាចិត្ត និងភាពអត់ធ្មត់រួមគ្នា ការគោរពគ្នាទៅវិញទៅមក ជាពិសេស ក្នុងអំឡុងពេលមានបញ្ហាលើប្រព័ន្ធអនុគ្រោះពន្ធ EBA ដែលសមាគមបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយកម្ពុជាលើការចរចា ដោយពន្យល់ពីការលើកកម្ពស់លក្ខខណ្ឌការងារល្អ សិទ្ធិសេរីភាពក្នុងការបង្កើតសមាគម និងតួនាទីសំខាន់របស់កម្មការិនីក្នុងវិស័យនេះជាដើម។

លើសពីនេះ ឯកឧត្តម ហេង សួរ បានគូសបញ្ជាក់ថា សមាគម TAFTAC ក៏ជាដៃគូយ៉ាងសំខាន់ និងអាចជឿទុកចិត្តរបស់រាជរដ្ឋាភិបាល និយោជក និងកម្មករនិយោជិត ក្នុងយន្តការចរចាត្រីភាគី បង្កើតវេទិកាសន្ទនា ដែលជួយរក្សា ពង្រីក និងលើកកម្ពស់លក្ខខណ្ឌការងារ សុខុមាលភាព និងសិទ្ធិការងារសម្រាប់កម្មករនិយោជិត ព្រមទាំងប្រយោជន៍ស្របច្បាប់របស់វិនិយោគិននៅកម្ពុជា។ ជាក់ស្តែងនាពេលថ្មីៗនេះ សមាគមបានចូលរួមចំណែកដ៏ធំធេង ក្នុងការសម្របសម្រួលជាមួយសមាជិក ក្នុងការផ្តល់ប្រាក់សោហ៊ុយធ្វើដំណើរបណ្តោះអាសន្នចំនួន ២,៥០ដុល្លារអាម៉េរិក បន្ថែមលើប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅ សម្រាប់ប្អូនកម្មករនិយោជិត ក្នុងអំឡុងពេលនៃវិបត្តិថ្លៃប្រេងឥន្ធនៈជាសកលនេះ។

ជាការឆ្លើយតប លោក Enjoy Ho បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ហេង សួរ ដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការជជែកពិភាក្សា ក៏ដូចជាការបន្តការគាំទ្ររហូតមក ដោយលោកបានណែនាំថ្នាក់ដឹកនាំថ្មីក្នុងអាណត្តិរបស់លោក ជាមួយនឹងទិសដៅអាទិភាពការងារសំខាន់ៗរបស់សមាគម។

លោកក៏បានធ្វើការកត់សម្គាល់ពីការអភិវឌ្ឍរបស់កម្ពុជា ក៏ដូចជាកិច្ចសហការកាន់តែជិតស្និទ្ធយូរអង្វែងរវាងសមាគម និងក្រសួងការងារ ដោយសង្កត់ធ្ងន់ថា ក្រសួងការងារគឺនៅតែជាស្នូលដ៏សំខាន់បំផុតសម្រាប់កិច្ចសហប្រតិបត្តិការរបស់សមាគម។ ទន្ទឹមនឹងនេះទស្សនវិស័យ និងគោលនយោបាយរបស់ក្រសួងការងារគឺពិតមានសារៈសំខាន់ និងរក្សាបាននូវតុល្យភាព ដែលបានគាំទ្រយ៉ាងច្រើនក្នុងការរីកចម្រើនរបស់សមាគម ក៏ដូចអ្នកវិនិយោគ។

លោក Enjoy Ho បានបង្ហាញការជឿជាក់លើការដឹកនាំឯកឧត្តមរដ្ឋមន្រ្តី ហើយប្តេជ្ញាយ៉ាងមុតមាំថា នឹងបន្តពង្រឹង និងពង្រីកសហការយ៉ាងស៊ីជំរៅជាមួយគ្នា ដើម្បីបន្តលើកកម្ពស់ស្តង់ដាកម្មករនិយោជិត វិស័យកាត់ដេរ និងអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាប្រកបដោយស្ថិរភាព៕

អត្ថបទដែលជាប់ទាក់ទង