**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់**ជនជាតិវៀតណាម ១៨០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យបន្តចុះរកទីតាំងសង្ស័យប្រព្រឹត្តបទល្មើស Online Scams**ឯកឧត្តម សួស ប្រាថ្នា កោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធខេត្តកំពង់ស្ពឺ ក្នុងការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ**សភាតំណាងរាស្ត្រអាមេរិកដឹកនាំដោយគណបក្សសាធារណរដ្ឋ បោះឆ្នោតអនុម័តរារាំង មិនឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បន្តធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់**កូរ៉េខាងត្បូង និងចិន ព្រមព្រៀងគ្នាក្នុងការបង្កើនជើងហោះហើរប្រចាំសប្តាហ៍ រវាងប្រទេសទាំងពីរ**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ**សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន៤៧ គ្រួសារ នៅស្រុកភ្នំព្រឹក**កម្លាំងសមត្ថកិច្ចចម្រុះខេត្តប៉ៃលិន ឡោមព័ទ្ធទីតាំង នៅតំបន់ដាច់ស្រយ៉ាលភ្នំក្បែរព្រំដែន សង្ស័យពាក់ព័ន្ធបទល្មើស Online Scam**វិចារណកថា៖ ការបំពុលទឹក កាកសំណល់រាវដែលមិនបានធ្វើប្រព្រឹត្តិកម្ម និងការកើនឡើងនៃហានិភ័យជំងឺមហារីក**អភិបាល ខេត្ត បន្ទាយមានជ័យ នាំយកអំណោយ ជាសម្ភារៈសិក្សា ផ្តល់ជូនកុមារភៀសសឹកនៅស្រុកស្វាយចេក**កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ប្រតិភូមកពីជុំវិញពិភពលោក ក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក WAGGGS លើកទី៣៩!**កម្ពុជា និងចិន ចុះពិធីសារបើកផ្លូវនាំចេញមៀនសម្ងួត ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន**រយៈពេល៥ខែដើមឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចុះល្បាត និងបង្រ្កាបបទល្មើសធនធានធម្មជាតិបានចំនួន ៨៩៦ករណី និងឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការចំនួន៤៣នាក់**ឯកឧត្តម ស សុខា លើកទឹកចិត្តលោកគ្រូ អ្នកគ្រូ បន្តយកចិត្តទុកដាក់អប់រំកុមារតូចៗឱ្យស្រឡាញ់ការសិក្សា ដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគត

រាជរដ្ឋាភិបាល បាននិងកំពុងបន្តធ្វើការកែទម្រង់រដ្ឋបាលឱ្យកាន់តែស៊ីជម្រៅ ទូលំទូលាយ មានភាពស៊ីចង្វាក់ ប្រទាក់ក្រឡាគ្នា និងគាំទ្រគ្នាលើការដ្ឋានកំណែទម្រង់ស្នូលផ្នែកអភិបាលកិច្ច

ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃគ.វ.រ. បានអញ្ជើញថ្លែងសុន្ទរកថាបើក វេទិកាកែទម្រង់ស្តីពី «ការលើកកម្ពស់អភិបាលកិច្ចក្នុងរដ្ឋបាលសាធារណៈ» នៅសាលាភូមិន្ទរដ្ឋបាល។

វេទិកានេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័ន តំណាងស្ថានទូតប្រចាំនៅកម្ពុជា អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ សាកលវិទ្យាល័យ និងគ្រឹះស្ថានសិក្សានានា និងសាធារណជន ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូប។

ក្នុងប្រសាសន៍បើកវេទិកានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអង្គពិធីថា រាជរដ្ឋាភិបាល បាន និងកំពុងបន្តធ្វើការកែទម្រង់រដ្ឋបាល ឱ្យកាន់តែស៊ីជម្រៅ ទូលំទូលាយ មានភាពស៊ីចង្វាក់ ប្រទាក់ក្រឡាគ្នា និងគាំទ្រគ្នាលើការដ្ឋានកំណែទម្រង់ស្នូលផ្នែកអភិបាលកិច្ច ទន្ទឹមនឹងការប្រយុទ្ធប្រឆាំងអំពើពុករលួយ ព្រមទាំងការពង្រឹងអភិបាលកិច្ចវិស័យឯកជន និងធុរកិច្ច សំដៅធានាដល់ការលើកកម្ពស់អភិបាលកិច្ចនៃគ្រប់ស្ថាប័ន គ្រប់ជាន់ថ្នាក់ ការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព និងការជឿទុកចិត្ត។

ក្នុងនីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលបាន និងកំពុងអនុវត្តនូវ៖ (១)ការពង្រឹង និងការកែទម្រង់ស្ថាប័ន, (២)ការលើកកម្ពស់សមត្ថភាពធនធាន មនុស្ស និងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តការងារ, (៣)ការលើកកម្ពស់ និងការ ពង្រឹងភាពស្អាតស្អំនៅក្នុងរដ្ឋបាលសាធារណៈ និង (៤)ការលើកកម្ពស់ និងការ ពង្រឹងប្រសិទ្ធភាពនៃច្បាប់ និងប្រព័ន្ធយុត្តិធម៌។ រាជរដ្ឋាភិបាលនីតិកាលកន្លងមក និងជាពិសេសរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ស្វាហាប់ និងមានចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចនូវសមិទ្ធផលសំខាន់ៗជាច្រើន គួរជាទីមោទនៈ រួមចំណែកដល់ការពង្រឹង និងលើកកម្ពស់គុណភាពស្ថាប័នសាធារណៈ ព្រមទាំងប្រព័ន្ធអភិបាលកិច្ចក្នុងរដ្ឋបាលសាធារណៈឱ្យកាន់តែប្រសើរឡើងថែមទៀត។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ឈរលើមូលដ្ឋាននៃវឌ្ឍនភាពនៃការអនុវត្តនេះ ទើបវេទិកាកែទម្រង់ត្រូវបានរៀបចំឡើងនាថ្ងៃនេះ ដោយមានគោលបំណងដើម្បី៖ (១)បង្ហាញ និងផ្តល់ព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយដល់សាធារណជន អ្នកស្រាវជ្រាវ អ្នកជំនាញឯកទេស អង្គការសង្គមស៊ីវិលវិស័យឯកជន និងសាកលវិទ្យាល័យនានា ឱ្យបាន ទទួលព័ត៌មានពិតប្រាកដ, (២)ផ្សព្វផ្សាយអំពីសមិទ្ធផលនៃការកែទម្រង់អភិបាល កិច្ចរបស់រាជរដ្ឋាភិបាលជាក់ស្តែង រាជរដ្ឋាភិបាល បាន និងកំពុងអនុវត្ត និងអំពីអ្វីដែលរាជរដ្ឋាភិបាលបានអនុវត្ត និង (៣)បង្កើតជាវេទិកាសម្រាប់សាធារណជន អ្នកស្រាវជ្រាវ អ្នកជំនាញឯកទេស អង្គការសង្គមស៊ីវិល វិស័យឯកជន និងសាកល វិទ្យាល័យនានា បានយល់ដឹង និងបញ្ចេញទស្សនៈយល់ឃើញអំពីការកែទម្រង់ អភិបាលកិច្ច។

“វេទិកានាថ្ងៃនេះ គឺជាឱកាសដ៏សំខាន់ ដែលយើងទាំងអស់គ្នាអាចទទួលបាន ព័ត៌មានគ្រប់ជ្រុងជ្រោយអំពីការកែទម្រង់អភិបាលកិច្ចរបស់រាជរដ្ឋាភិបាល វឌ្ឍនភាព បញ្ហាប្រឈម និងទិសដៅអាទិភាពគន្លឹះ។ ខ្ញុំសង្ឃឹមថា ឯកឧត្តម លោកជំទាវ លោក លោកស្រី នឹងប្រើប្រាស់ឱកាសនេះឱ្យអស់លទ្ធភាព ដោយលើកឡើងនូវមតិយោបល់ ក៏ដូចជាចំណុចគន្លឹះសំខាន់ៗមួយចំនួនឱ្យបានចំៗ និងពិភាក្សា ផ្លាស់ប្តូរយោបល់ឱ្យបានផុលផុស ទៅតាមប្រធានបទដែលបានកំណត់ ដើម្បីជាមូលដ្ឋានព័ត៌មាន និងទិន្នន័យសម្រាប់ការធ្វើសេចក្តីសម្រេចចិត្តនានា។” ឯកឧត្តមបន្ថែម៕

អត្ថបទដែលជាប់ទាក់ទង