**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

នាយឧត្តមសេនីយ៍ ស ថេត ដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផល និងវឌ្ឍនភាពការងារ របស់អនុគណៈកម្មការទី៤ ក្នុងដំណើរការរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះជាលើកដំបូង

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការទី៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផល និងវឌ្ឍនភាពការងាររបស់អនុគណៈកម្មការទី៤ ក្នុងដំណើរការរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះជាលើកដំបូងនៃកិច្ចប្រជុំដ៏ធំមួយនេះ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកនាយកដ្ឋានអង្គរក្ស បានធ្វើបទបង្ហាញអំពីផែនការសកម្មភាព នៃការប្រើប្រាស់កម្លាំង មធ្យោបាយ ឧបករណ៍ និងសម្ភារៈបច្ចេកទេស ដែលបម្រើឲ្យការងារការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនភ្ញៀវកំពូលៗជាតិ និងអន្ដរជាតិ នៅក្នុងប្រទេសកម្ពុជា។

ជាមួយគ្នានោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការទី៤ បានអះអាងថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនេះ គឺជាព្រឹត្តិការណ៍អន្តរជាតិដ៏មានសារៈសំខាន់ និងមានវិសាលភាពធំទូលាយដែលប្រមូលផ្តុំដោយប្រទេសជាសមាជិកជាង៩០ប្រទេស ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំកំពូល ដូចជាប្រមុខរដ្ឋប្រមុខរដ្ឋាភិបាល និងឥស្សរជនជាន់ខ្ពស់ជាតិ-អន្តរជាតិជាច្រើន។ ព្រឹត្តិការណ៍នេះ មិនត្រឹមតែជាវេទិកាអន្តរជាតិសម្រាប់ការពិភាក្សា និងសហប្រតិបត្តិការប៉ុណ្ណោះទេ ប៉ុន្តែជាវេទិកាបង្ហាញអំពីកិត្យានុភាព ឧត្តមភាព និងតួនាទីទទួលខុសត្រូវខ្ពស់របស់កម្ពុជា ដែលជាប្រទេសម្ចាស់ផ្ទះនៅលើឆាកអន្តរជាតិផងដែរ។ សម្រាប់ឆ្នាំ២០២៦នេះ កម្ពុជាមានកិត្តិយស និងឱកាសជាប្រវត្តិសាស្ត្រដោយបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលដ៏ធំនេះជាលើកដំបូង ដែលជាសញ្ញាបញ្ជាក់អំពីការជឿទុកចិត្តពីសហគមន៍អន្តរជាតិ និងសមត្ថភាពរបស់កម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍អន្តរជាតិកម្រិតខ្ពស់បែបនេះ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានគូសបញ្ជាក់ថា ការធានាសន្តិសុខ និងសុវត្ថិភាពជូនថ្នាក់ដឹកនាំ និងគណៈប្រតិភូទាំងអស់ គឺជាបេសកកម្មយុទ្ធសាស្ត្រដ៏មានសារៈសំខាន់ខ្ពស់បំផុត ដែលមិនអាចឲ្យមានកំហុស ឬការធ្វេសប្រហែសមួយជ្រុងណាបានឡើយ។ សន្តិសុខនៃព្រឹត្តិការណ៍នេះ មិនត្រឹមតែទាក់ទងនឹងសុវត្ថិភាពបុគ្គល នៃអ្នកចូលរួមប៉ុណ្ណោះទេ ប៉ុន្តែពាក់ព័ន្ធដោយផ្ទាល់ទៅនឹងកិត្តិយសជាតិ ភាពជឿជាក់អន្តរជាតិ និងភាពជោគជ័យរួម នៃការរៀបចំព្រឹត្តិការណ៍ទាំងមូល។

បើតាម ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ក្នុងបរិបទនេះអនុគណៈកម្មការទី៤ មានតួនាទីជាស្នូលសំខាន់ ក្នុងការរៀបចំផែនការសម្របសម្រួល និងអនុវត្តវិធានការសន្តិសុខយ៉ាងម៉ត់ចត់គ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធភាពខ្ពស់ ដោយត្រូវធានាឲ្យមានការត្រៀមលក្ខណៈជាមុនគ្រប់បែបយ៉ាង ការប្រមូលព័ត៌មានការវាយតម្លៃហានិភ័យ និងការដាក់ចេញវិធានការបង្ការទប់ស្កាត់ និងឆ្លើយតបយ៉ាងទាន់ពេលវេលា ចំពោះគ្រប់ស្ថានការណ៍អវិជ្ជមានដែលអាចកើតមាន។

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានលើកឡើងថា ក្នុងពេលកន្លងមកកម្ពុជា ក៏មានបទពិសោធច្រើន និងទទួលបានជោគជ័យជានិច្ចក្នុងការរៀបចំការពារធានាសន្តិសុខ និងសុវត្ថិភាពសម្រាប់ព្រឹត្តិការណ៍អន្តរជាតិកម្រិតខ្ពស់ជាច្រើនដូចជា កិច្ចប្រជុំ IDC កិច្ចប្រជុំអន្តរជាតិផ្សេងៗ នៅខេត្តសៀមរាប កិច្ចប្រជុំ ICAPP+IPTP នៅរាជធានីភ្នំពេញ កិច្ចប្រជុំកំពូលអាស៊ាន ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ជាដើម។

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានបន្ដថា បទពិសោធទាំងនេះបានបង្ហាញយ៉ាងច្បាស់ពីសមត្ថភាព វិជ្ជាជីវៈការ សម្របសម្រួលកិច្ចសហការ និងសមត្ថភាពគ្រប់គ្រងសន្តិសុខរបស់កម្ពុជា ក្នុងការធានាឲ្យព្រឹត្តិការណ៍ធំៗប្រព្រឹត្តទៅដោយសុវត្ថិភាព និងជោគជ័យ១០០%៕

អត្ថបទដែលជាប់ទាក់ទង