**សមាជិកសភា AFPPD ប្តេជ្ញាចិត្តផ្តល់ភាពអង់អាច និងលើកកម្ពស់សុខុមាលភាព អប់រំ សុខភាព និងការងារសមរម្យសម្រាប់យុវជន**ប្រាសាទសួរព្រ័ត៖ «ទីកាត់ក្ដីតាមជំនឿ» និង «ទីតម្កល់ទេពតំណាងអំណាចខេត្ត-ក្រុង» នៃចក្រភពអង្គរ**សម្តេចធិបតី អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ**បទវិភាគ​៖​ឆ្លងកាត់​រយៈពេល​៦៥ឆ្នាំ៖​សហគមន៍​ជោគ​វាសនា​រួម​ចិន-ឡាវ​​”គ្រប់​រដូវកាល”​បានឡើង​ដល់​កម្រិតថ្មី​ទៀត​**រដ្ឋបាលខេត្តបន្ទាយមានជ័យ បេីកយុទ្ធនាការជិះកង់ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីកៀគរថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា និងអបអរសាទរទិវាកុមារអន្តរជាតិ**ប្រជាពលរដ្ឋកូរ៉េខាងត្បូងប្រមាណ១ម៉ឺននាក់ បានសម្រុកមកជួបជុំគ្នាយ៉ាងគំហុកនៅក្រៅពហុកីឡដ្ឋាន SK Olympic Handball Stadium ក្នុងរដ្ឋធានីសេអ៊ូល**បុរសជនជាតិជប៉ុនឈ្មោះ សាសាគី (Sasaki) មានវ័យ៣៩ឆ្នាំ ត្រូវបានប៉ូលិសអន្តោប្រវេសន៍ថៃចាប់ខ្លួន នៅក្នុងខណ្ឌវឌ្ឍនា រាជធានីបាងកក**ឯកឧត្តម វង្សី វិស្សុត អញ្ជើញប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមជាគ្រូបង្គោល ហូកា និងវគ្គបណ្តុះបណ្តាល ហូកា លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ជំនាញចុងភៅ ជំនាញគេហកិច្ច និងជំនាញការិយាល័យជួរមុខ**ឯកឧត្តម នេត សាវឿន ជំរុញដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សខេត្តកំពង់ចាម ត្រូវបង្កើនសកម្មភាពផ្សព្វផ្សាយអំពីសមិទ្ធផលដែលគណបក្សសម្រេចបានទៅកាន់ប្រជាពលរដ្ឋ សំដៅពង្រីកភាពឈ្នះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧**កូរ៉េខាងជើងនឹងសាងសង់នាវាពិឃាដមួយគ្រឿងមានទម្ងន់ ១០ ០០០តោន ព្រមទាំងអភិវឌ្ឍអាវុធសម្ងាត់នៅក្រោមទឹក**លោក ដូណាល់ ត្រាំ​ ថាអ៉ីរ៉ង់មានគ្រាប់មីស៊ីលនៅសល់ប្រហែលពី ២១ ទៅ២២ភាគរយ**ប៉ាឡេស្ទីន បានអះអាងថាកងកម្លាំងអ៉ីស្រាអែលបានបាញ់សម្លាប់ទារកប៉ាឡេស្ទីនម្នាក់មានអាយុ ៧ខែ**បារាំងកំពុងធ្វើការជាមួយប្រទេសមួយចំនួនដើម្បីបង្កើនសម្ពាធលើអ៉ីស្រាអែល ដោយបន្តទៅមុខជាមួយនិងការដាក់ទណ្ឌកម្មថ្នាក់ជាតិ**កម្លាំងនគរបាលស្រុកស្វាយចេកបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ជាបន្តបន្ទាប់ និងដកហូតវត្ថុតាងមួយចំនួន**សម្តេច ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ ពីថ្ងៃទី៨ ដល់ថ្ងៃទី១០**អ្នកនាំពាក្យក្រសួងព័ត៌មានលើកទឹកចិត្តយ៉ាងខ្លាំងដល់ស្រទាប់យុវវ័យឱ្យដើរតួជាឃោសនិក អប់រំក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ

ឧបនាយករដ្ឋមន្ត្រី ស សុខា រម្លឹកមន្រ្តីឱ្យចាត់ទុកមតិយោបល់ និងសំណូមពរពលរដ្ឋ ជាកញ្ចក់កែលម្អ និងពង្រឹងគុណភាពសេវា ឱ្យកាន់តែមានប្រសិទ្ធភាព

ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានក្រើនរម្លឹកមន្ត្រីឱ្យចាត់ទុកមតិយោបល់ និងសំណូមពរពលរដ្ឋ ជាកញ្ចក់កែលម្អ និងពង្រឹងគុណភាពសេវា ឱ្យកាន់តែមានប្រសិទ្ធភាព។

ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបិទសិក្ខាសាលា ស្តីពីការបូកសរុបលទ្ធផលនៃការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយ និងការសម្រុះសម្រួលដោះស្រាយបណ្តឹងតាមយន្តការការិយាល័យប្រជាពលរដ្ឋប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ នារសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានណែនាំប្រកបដោយការលើកទឹកចិត្តដល់មន្ត្រី ប្រកាន់ខ្ជាប់នូវឥរិយាបថបម្រើពលរដ្ឋដោយភាពស្មោះត្រង់ រាក់ទាក់ និងដោះស្រាយបញ្ហាឱ្យចំគោលដៅ ដើម្បីបង្កើនទំនុកចិត្ត និងភាពកក់ក្តៅជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

ការថ្លែងយ៉ាងដូច្នេះពីប្រមុខក្រសួងមហាផ្ទៃ បានធ្វើឡើងបន្ទាប់ពី ឯកឧត្តមអគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល បានគូសបញ្ជាក់ពីលទ្ធផលនៃដំណើរការសិក្ខាសាលា ជាពិសេសលទ្ធផលសំខាន់ៗដែលសម្រេចបានក្នុងឆ្នាំ២០២៥កន្លងទៅ នៃយន្តការច្រកចេញចូលតែមួយ។ ក្នុងឆ្នាំកន្លងទៅ ការផ្តល់សេវារដ្ឋបាលមានចំនួនសរុបជិត ៥លានសេវា ដែលសបញ្ជាក់ឱ្យឃើញថា យន្តការនេះបានផ្លាស់ប្តូរការបម្រើសេវាសាធារណៈឱ្យកាន់តែមានភាពងាយស្រួល ឆាប់រហ័ស និងតម្លាភាព។

ផ្អែកលើលទ្ធផលដែលសម្រេចបាននេះ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងចាត់ទុកលទ្ធផលនេះថាជាការចូលរួមគាំទ្រយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសការខិតខំរបស់រដ្ឋបាលថ្នាក់ក្រោមជាតិដែលបានបំពេញតួនាទីប្រកបដោយស្មារតីបុរេសកម្ម។ ឯកឧត្តមអភិសន្តិបណ្ឌិត បានសង្កត់ធ្ងន់ថា រាល់មតិយោបល់ និងសំណូមពរដែលបានលើកឡើង គឺជាធាតុចូលដ៏សំខាន់សម្រាប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ យកមកធ្វើជាមូលដ្ឋានក្នុងការបង្កើតគោលការណ៍ និងវិធានការដោះស្រាយ គោរពស្នើសុំការសម្រេចដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី។

ដើម្បីបន្តដោះស្រាយបញ្ហាប្រឈមមួយចំនួន ប្រមុខក្រសួងមហាផ្ទៃ បានផ្តល់អនុសាសន៍ណែនាំដល់ក្រសួង-ស្ថាប័នថ្នាក់ជាតិ ឱ្យបន្តសហការលើការរៀបចំប្រព័ន្ធបច្ចេកវិទ្យា ពន្លឿនការបញ្ជូនឯកសារបទដ្ឋានបច្ចេកទេស និងការបណ្តុះបណ្តាលមន្ត្រីឱ្យកាន់តែមានសមត្ថភាព។ ដោយឡែកសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ឯកឧត្តមអភិសន្តិបណ្ឌិត បានដាក់ចេញនូវទិសដៅអនុវត្តបន្តយ៉ាងម៉ឺងម៉ាត់ ក្នុងនោះត្រូវពង្រឹងការអនុវត្តច្បាប់ និងលើកកម្ពស់សមត្ថភាពមន្ត្រីនៅតាមការិយាល័យច្រកចេញចូលតែមួយ ឱ្យស្របតាមការវិវត្តនៃបច្ចេកវិទ្យាឌីជីថល ព្រមទាំងរៀបចំស្លាកសញ្ញាបង្ហាញព័ត៌មានឱ្យបានច្បាស់លាស់ និងតម្លាភាព។

បន្ថែមលើនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានជំរុញឱ្យយកចិត្តទុកដាក់លើការចុះបញ្ជីគម្រោងវិនិយោគឯកជនដែលមានទុនក្រោម ៥លានដុល្លារ និងត្រូវបង្កើនយុទ្ធនាការផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ ជាពិសេសគឺការពង្រឹងវិន័យ និងមនសិការទទួលខុសត្រូវរបស់មន្ត្រីប្រចាំការនៅតាមការិយាល័យច្រកនីមួយៗ ដើម្បីធានាឱ្យបាននូវការផ្តល់សេវាសាធារណៈដែលប្រកបដោយគុណភាព តម្លាភាព និងប្រសិទ្ធភាពខ្ពស់បំផុតជូនប្រជាពលរដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង