**ក្រុមគ្រួសារវីរៈកងទ័ពជួរមុខចំនួន ១១១គ្រួសារ រស់នៅក្នុងឃុំចំនួន៣ នៃស្រុកពញាឮ ខេត្តកណ្តាល ទទួលបានអំណោយរបស់ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្ដីនៃរដ្ឋសមាជិកអង្គការ ILO ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីពិភាក្សាលើប្រធានបទ បញ្ញាសិប្បនិម្មិត (AI)**កម្ពុជា-សិង្ហបុរី ពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើវិស័យសំណង់ បដិសណ្ឋារកិច្ច និងសេវាកម្ម**កម្ពុជា-ចក្រភពអង់គ្លេស ឯកភាពលើការធ្វើពិពិធកម្មនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីទាំងអស់ ជៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ**សម្ដេចតេជោ ណែនាំអាជ្ញាធរមូលដ្ឋានយកចិត្ត ទុក ដាក់ចំពោះសុខទុក្ខគ្រួសាររបស់កងទ័ពកំពុងឈរជើងការពារទឹកដី យុទ្ធជនពលី ព្រម ទាំងអតីតយុទ្ធជន**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ**សម្ដេចតេជោ មិនបានប្រកាសជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយប្រើប្រាស់កម្លាំងយោធា ដូចការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួននោះឡើយ**សម្ដេចធិបតី៖ ទំនាក់ទំនងរវាងយុវជន នៃប្រទេសទាំងពីរ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ទំនាក់ទំនងកម្ពុជា-វៀតណាម**វិចារណកថា៖ ការប្រែប្រួលអាកាសធាតុ និងជីកសិកម្ម៖ ការធានាសន្តិសុខស្បៀងសកល ដោយមិនបង្កការឡើងកម្តៅភពផែនដី**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចែកពូជស្រូវជូនប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ក្នុងភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក**បុរសបែកថ្នាំម្នាក់ អុកឡុក និងបង្កហិង្សាលើក្រុមគ្រួសារ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួន!**អង្គការសហប្រជាជាតិ​ កោត​សរសេីរកម្ពុជាចំពោះជំនាញ​បោសសម្អាត​មីន**តួកគីយ៉េ បេ្តជ្ញាបង្កើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា យ៉ាងសកម្មលើវិស័យជាច្រើន រួមទាំងវិស័យបរិស្ថាននិងការអភិវឌ្ឍ**ឧបនាយករដ្ឋមន្ត្រី ស សុខា៖ ប្រព័ន្ធ CBMS-2 នឹងឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីស្ថានភាពជាក់ស្តែងនៃការគ្រប់គ្រងច្រកទ្វារអន្តរជាតិ និងការចេញ-ចូលប្រទេស ជាពិសេសគឺការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា**សម្តេចតេជោ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តសៀមរាប និងឧត្តរមានជ័យ**អនុរដ្ឋមន្ត្រីការបរទេសអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា**កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី

អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកកិច្ចប្រជុំក្រុមការងារអន្តរក្រសួងតាមដានគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ មានបើកកិច្ចប្រជុំក្រុមការងារអន្តរក្រសួងតាមដានគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨។

កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិកក្រុមការងារអន្តរក្រសួងតាមដានគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍របស់រាជរដ្ឋាភិបាល និងសមាជិកក្រុមការងារបច្វេកទេសនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ មកពីបណ្តាក្រសួង ស្ថាប័ន រាជធានី ខេត្តុ សរុបចំនួន ៧២រូប និងតាមរយៈចូលរួមដោយផ្ទាល់ និង ៣៤ គណនី តាមប្រព័ន្ធនិម្មិត។

កិច្ចប្រជុំនេះ មានគោលបំណង៖ ១} ពិនិត្យនូវវឌ្ឍនភាព និងបញ្ហាប្រឈម នៃការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨
២) ជំរុញសកម្មភាពអន្តវិស័យឆ្លើយតបនឹងមេរោគអេដស៍របស់ក្រសួង ស្ថាប័ន រាជធានី ខេត្ត ៣) យន្តការច្នៃប្រឌិតក្នុងការកៀគរធនធាន និងការប្រើប្រាស់ថវិកាឱ្យចំគោលដៅ និង ៤) ជំរុញការអនុវត្តនូវលិខិតលេខ២១ សជណ.កប ចុះថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ របស់ទីស្តីការរដ្ឋមន្រ្តី។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានថ្លែងស្វាគមន៍ដល់អង្គប្រជុំ ដោយបញ្ជាក់ពីប្តេជ្ញាចិត្តខ្ពស់ក្នុងស្មារតីទទួលខុសត្រូវរួមគ្នាក្នុងការអនុវត្ត ដើម្បីឈានទៅសម្រេចបាននូវគោលដៅយុទ្ធសាស្រ្តជាតិដែលរាជរដ្ឋាភិបាលបានដាក់ចេញ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកឡើងពីសមិទ្ធផលដែលបានសម្រេចជោគជ័យនៃការឆ្លើយតបនឹងមេរោគអេដស៍កន្លងមក ដែលធ្វើឱ្យអត្រាផ្ទុកមេរោគអេដស៍នៅកម្ពុជាបានធ្លាក់ចុះជាបន្តបន្ទាប់ពីលមួយឆ្នាំទៅមួយឆ្នាំមកនៅត្រឹម ០.៥% (ឆ្នាំ២០២៤)។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានបញ្ជាក់ពីបញ្ហាប្រឈមមួយចំនួនផង ដែលយោងលទ្ធផលឆ្នាំ២០២៤កន្លងមក ការឆ្លងថ្មីមេរោគអេដស៍នៅកម្ពុជាបានធ្លាក់មកនៅត្រឹមចំនួន ១២០០ ករណី ប៉ុន្តែនៅឆ្ងាយពីគោលដៅយុទ្ធសាស្រ្តជាតិបានកំណត់ប្រមាណជា ២០០ករណីក្នុងមួយឆ្នាំ។ ចំណែកក្រុមប្រជាជនគន្លឹះនៅមានអត្រាផ្ទុកមេរោគអេដស៍ខ្ពស់នៅឡើយបើធៀបជាមួយប្រជាជនលទូទៅ។

បន្ទាប់មក ឯកឧត្តមទេសរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ ជំរុញសមាជិកអង្គប្រជុំឱ្យអនុវត្តលិខិតលេខ ២១ សជណ.កប ចុះថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ របស់ទីស្តីការគណៈរដ្ឋមន្រ្តី ដើម្បីដាក់ចេញជាវិធានការដាច់ខាត ជំរុញឱ្យមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិនៃឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ ដោយផ្តល់អនុសាសន៍អាទិភាពមួយចំនួន ដូចខាងក្រោម៖

–  ជំរុញការអនុវត្តនូវសារាចរអន្តរក្រសួងលេខ ០០៧ សហវ.អហក ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ ដែលផ្តល់លទ្ធភាពឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ អាចចាត់ចែង និងប្រើប្រាស់ថវិការសេវា ដើម្បីឆ្លើយតបនឹងមេរោគអេដស៍។

–  ពន្លឿនសេវាបង្ការ និងកិច្ចគាំពារសង្គមសម្រាប់ប្រជាជនគន្លឹះដោយត្រូវបន្តសហការយ៉ាងស្អិតល្មួតជាមួយគណៈអភិបាលរាជធានីខេត្ត ដើម្បីជំរុញ និងលើកទឹកចិត្តក្រុមប្រជាជនគន្លឹះ និងពន្លឿនយន្តការចុះបញ្ជីផ្តល់បណ្ណមូលនិធិសមធម៌សុខាភិបាល ដល់ក្រុមគោលដៅទាំងនេះឱ្យបានឆាប់រហ័ស និងទូលំទូលាយបំផុត ដើម្បីធានាបាននូវកិច្ចគាំពារសង្គម និងសេវាសុខាភិបាលប្រកបដោយសមធម៌ និងបរិយាបន្ន។

– បង្កើនការអង្កេត និងការឆ្លើយតបទៅនឹងឥរិយាបថប្រឈមថ្មីៗ ដោយត្រូវបង្កើនការអង្កេតតាមដានយ៉ាងចិត្តទុកដាក់លើនិន្នាករ និងឥរិយាបថប្រឈមថ្មីៗ ជាពិសេសតាមរយៈវិធីសាស្រ្តចម្រុះ។

–  ជំរុញយុទ្ធសាស្រ្តប្រើប្រាស់ស្រោមអនាម័យ ១០០% ដោយបន្តផ្សព្វផ្សាយ និងរិតបន្តឹងការអនុវត្តសារាចរលេខ ២០ សរ ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ របស់រាជរដ្ឋាភិបាល ស្តីពីការជំរុញការប្រើប្រាស់ស្រោមអនាម័យឱ្យបាន ១០០ភាគរយ៕

អត្ថបទដែលជាប់ទាក់ទង