**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ**រដ្ឋសភាត្រៀមអនុម័តប្រញាប់លើវិសោធនកម្មច្បាប់ផ្លូវថ្នល់ ១៥ មាត្រា៖ ទប់ស្កាត់ឡានលើសទម្ងន់និងបន្ថយថ្លៃឡូជីស្ទិក**វិចារណកថា! ការប្រែប្រួលអាកាសធាតុ និងថ្នាំកសិកម្ម៖ ការការពារដំណាំ ដោយមិនបង្កផលប៉ះពាល់ដល់ភពផែនដី**អភិបាលខេត្តរតនគិរី ណែនាំឱ្យសមត្ថកិច្ចពាក់ព័ន្ធ ក្រុង ស្រុក ត្រូវចុះតាមទីហាងទំនិញ និងផ្សារនានាដើម្បី ទប់ស្កាត់កុំឱ្យមានការលក់ទំនិញរបស់ថៃ**កម្ពុជាបន្តជម្រាបជូនអំពីបច្ចុប្បន្នភាពនៃបញ្ហាព្រំដែនកម្ពុជា-ថៃ ជូនឯកអគ្គរដ្ឋទូតបរទេស**អាមេរិក បើកការវាយប្រហារសាជាថ្មីលើអ៉ីរ៉ង់ ខណៈកិច្ចប្រឹងប្រែងបិទបញ្ចប់សង្រ្គាមកំពុងជាប់គាំង**ក្រុមមន្ត្រីសន្តិសុខលីបង់៖ ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលលើភាគខាងត្បូងលីបង់ បានសម្លាប់មនុស្សយ៉ាងហោច ១៣នាក់**យោធាប៉ាគីស្ថានប្រកាសថា បុគ្គលិកយោធាទាំងអស់ដែលស្ថិតនៅលើឧទ្ធម្ភាគចក្របានបាត់បង់ជីវិតទាំងស្រុង បន្ទាប់ពីជួបគ្រោះថ្នាក់ធ្លាក់នៅក្បែរទីក្រុងមុយហ្សាហ្វារ៉ាបាដ ក្នុងតំបន់កាស្មៀរ**សម្តេចតេជោ បង្ហាញពីវីរភាព និងគុណបំណាច់ដ៏ធំធេងចំពោះជាតិមាតុភូមិរបស់វីរកងទ័ព ដែលបានយកទ្រូងពាំងគ្រាប់ ដើម្បីជាតិទឹកដី និងប្រជាជន**សម្តេចតេជោ ណែនាំដល់អាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព

ក្រុមហ៊ុន Petron Corp ធានាការទិញប្រេងឆៅបានចំនួនជិត ២.៥លានបារ៉ែលពីប្រទេសរុស្ស៉ី

បរទេស៖ ក្រុមហ៊ុន Petron Corp ដែលជាក្រុមហ៊ុនចម្រាញ់ប្រេងតែមួយគត់របស់ហ្វីលីពីន ធានាការទិញប្រេងឆៅបានចំនួនជិត ២.៥លានបារ៉ែលពីប្រទេសរុស្ស៉ី ចំពោះមុខវិបត្តិសាំងឡើងថ្លៃ ដែលបណ្តាលមកពីសង្រ្គាមនៅមជ្ឈិមបូព៌ា។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២៦។

ក្រុមហ៊ុន Petron បាននិយាយថា ខ្លួនបានព្រមព្រៀងទិញប្រេងឆៅរុស្ស៉ី ក្រោយមើលឃើញការដឹកជញ្ជូនប្រេងយ៉ាងហោចចំនួន ៤លានបារ៉ែល ត្រូវបានលុបចោល គិតចាប់តាំងពីកើតមានសង្រ្គាមអាមេរិក-អ៉ីស្រាអែលជាមួយអ៉ីរ៉ង់។ ការទិញនេះ គឺបន្ទាប់ពីសហរដ្ឋអាមេរិក បានលើកលែងជាបណ្តោះអាសន្ននូវទណ្ឌកម្មលើប្រេងរុស្ស៉ី ដែលត្រូវបានដាក់ពាក់ព័ន្ធសង្រ្គាមរបស់ទីក្រុងមូស្គូ នៅអ៊ុយក្រែន។

ការចម្រាញ់ប្រេងរបស់ក្រុមហ៊ុន Petron ទទួលបន្ទុកប្រមាណ៣០ភាគរយ នៃតម្រូវការប្រេងឥន្ធនៈរបស់ប្រទេសហ្វីលីពីន។ ប្រេងឆៅ ត្រូវឆ្លងកាត់ការកែច្នៃនៅរោងចក្រចម្រាញ់ប្រេង ដើម្បីប្រែក្លាយវាឱ្យទៅជាឥន្ធនៈសម្រាប់ប្រើប្រាស់ ដូចជាម៉ាស៊ូត ជាដើម។ យោងតាម​ការប៉ាន់ប្រមាណកាលពីឆ្នាំ២០២៤ ការប្រើប្រាស់ប្រេងម៉ាស៊ូតប្រចាំថ្ងៃនៅហ្វីលីពីន គឺមានចំនួនជិត២០២ ០០០បារ៉ែល ក្នុងមួយថ្ងៃ។

គួរបញ្ជាក់ថា បើតាមរដ្ឋាភិបាលប្រធានាធិបតី Marcos គិតត្រឹមថ្ងៃទី២៧ ខែមីនា ហ្វីលីពីនមានស្តុកប្រេងសាំងសម្រាប់ផ្គត់ផ្គង់បាន​៥៣ថ្ងៃ, ម៉ាស៊ូតបាន៤៥ថ្ងៃ, ប្រេងកាតបាន៩៧ថ្ងៃ, ឧស្ម័ន LPG បាន២៣ថ្ងៃ និងប្រេងយន្តហោះបាន៣៨ថ្ងៃ។ តម្លៃប្រេងឥន្ធនៈនៅហ្វីលីពីន បានកើនឡើងទ្វេដង ចាប់តាំងពីថ្ងៃទី២៨ ខែកុម្ភៈ ហើយត្រូវបានរំពឹងថា នឹងបន្តកើនថែមទៀត។ ហ្វីលីពីនគឺជាប្រទេសដំបូងគេបង្អស់ ដែលបានប្រកាសភាពអាសន្នថ្នាក់ជាតិផ្នែកថាមពល ដោយសារផលប៉ះពាល់ពីសង្រ្គាមនៅមជ្ឈិមបូព៌ា៕

អត្ថបទដែលជាប់ទាក់ទង