**ឯកឧត្ដម កែវ រ៉េមី និងឯកឧត្តម ប៊ុន ហុន ប្រគេនទានព្រះវស្សា និងទេយ្យទានដល់ព្រះសង្ឃគង់នៅវត្ដព្រះផុស និងវត្តភ្នំសូរ ស្ថិតក្នុងឃុំព្រះផុស ស្រុកគាស់ក្រឡ**អភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ទីរជំនាញពាក់ព័ន្ធ ចុះពិនិត្យគម្រោងជួសជុលផ្លូវបេតុងអាមេ ដែលមានទីតាំងស្ថិតនៅសង្កាត់លេខ២ និងសង្កាត់លេខ៤ ក្រុងព្រះសីហនុ**កំណាត់ផ្លូវជាតិលេខ១០ នៅត្រង់ចំណុច PK90+600 (ភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់) ដែលបានរអិលបាក់ស្រុត ត្រូវបានតភ្ជាប់ឡើងវិញ និងអាចចរាចរណ៍បានសម្រាប់រថយន្តធុនស្រាល**ឯកឧត្តម ហ៊ុន ម៉ានី និងឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សខែកក្កដា និងលើកទិសដៅភារកិច្ចខែសីហា នៅមន្ទីរគណបក្សខេត្តកំពង់ស្ពឺ**អភិបាលខេត្តខេត្តត្បូងឃ្មុំ ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងពិនិត្យស្ថានភាពការលក់ដូរ បងប្អូនអាជីវករនៅផ្សារថ្នល់ទទឹង**ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ចុះត្រួតពិនិត្យវឌ្ឍនភាពការងារស្ថាបនាសំណង់សិល្បការ្យ ស្ថិតនៅដីសម្បទានភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ស្ថិតនៅឃុំព្រងិល ស្រុកភ្នំក្រវាញ**ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស នៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី១៤ នៅទីក្រុងវៀងចន្ទន៍**នាយឧត្តមសេនីយ៍ ឯក មនោសែន អញ្ជើញប្រារព្ធខួប១៧ឆ្នាំ នៃការប្រែក្លាយសាលាភូមិន្ទនគរបាល ទៅជាបណ្ឌិត្យសភានគរបាលកម្ពុជា**ឯកឧត្តម សួស អង្គារ៍ ដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍ឆមាសទី១ ការអនុវត្តគោលនយោបាយភូមិ​ ឃុំ​ សង្កាត់មានសុវត្ថិភាពឆ្នាំ២០២៤ ក្នុងខេត្តសៀមរាប**រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ប្រទេសកម្ពុជាយើងទទួលបានភាពស្អាត នៅឆ្នាំ២០២៥**រដ្ឋបាលខេត្តក្រចេះ ចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីការបង្ហោះព័ត៌មាន «បុរសម្នាក់ធ្វើការនេសាទ យកទង់ជាតិ ព្រះរាជាណាចក្រកម្ពុជា មកជាន់នៅលើទូកនេសាទ»**សម្ដេចធិបតី៖ អាណាព្យាបាលសិស្សានុសិស្ស ៩០% គាំទ្រការបន្ថែមម៉ោងបង្រៀន នៅតាមសាលាគោលដៅ**សម្ដេចធិបតី៖ រាជរដ្ឋាភិបាល កំពុងខិតខំពង្រឹងស្ដង់ដារសាលារៀននៅទូទាំងប្រទេស ដើម្បីឲ្យឈានទៅរកស្ដង់ដារនៃការបង្រៀនមួយដូចៗគ្នា**នាយករដ្ឋមន្ត្រី ឲ្យរដ្ឋមន្ត្រីអប់រំ ជំរុញកម្មវិធីកញ្ចប់អំណាន និងគណិតវិជ្ជា សម្រាប់ពីថ្នាក់ទី៤ ដល់ទី៦**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កូនខ្មែរ ត្រូវចេះភាសាខ្មែរ និងគណិតឲ្យខ្លាំង ព្រោះបើមិនអីចឹងទេ យើងពិបាក**សម្ដេចធិបតី ណែនាំឲ្យយកចិត្តទុកដាក់សុវត្ថិភាពសិស្ស តាមសាលា ដោយជួយសម្រួលចរាចរណ៍ពេលម៉ោងចូល និងចេញពីរៀន**ទេសរដ្ឋមន្រ្តី លី ធុជ នាំយកទៀនព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យវេប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តទាំង១៩ ក្នុងក្រុងបាវិត ខេត្តស្វាយរៀង**ក្រសួងការបរទេស បង្ហាញលទ្ធផលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយប្រទេសដៃគូសន្ទនាអាស៊ាន**ឯកឧត្តម ថោ ជេដ្ឋា៖ កម្ពុជាដឹកនាំដោយគណបក្សប្រជាជនបានដាក់ចេញនូវគោលនយោបាយត្រឹមត្រូវ ដោយសម្រេចបាននូវសមិទ្ធផលជាច្រើន ក្នុងបុព្វហេតុសន្តិភាព និងការអភិវឌ្ឍ**រដ្ឋបាលខេត្តកំពត ជូនដំណឹងស្តីពីការបើកទ្វាររំដោះទឹកចេញពីទំនប់វារីអគ្គិសនីកំចាយ

កាកបាទក្រហមកម្ពុជា ប្រគល់ថវិកា ២លានដុល្លារ សម្រាប់គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន

ភ្នំពេញ៖ ឆ្លើយតបតាមការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចុះអនុស្សរណៈប្រគល់ថវិកាចំនួន ២លានដុល្លារជូនដល់ អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) ដើម្បីចូលរួមជាចលនាជាតិឆ្ពោះទៅរកសូន្យគ្រាប់មីននៅឆ្នាំ២០២៥ តាមរយៈ «គម្រោងសម្តេចតេជោ សម្រាប់សកម្មភាពមីន» ក្រោមមូលបទ «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម»។

ពិធីចុះអនុស្សរណៈ និងប្រគល់-ទទួលថវិកានេះ បានប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ លោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិក កាកបាទក្រហមកម្ពុជា និងឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន។

ក្នុងឱកាសនោះ លោកជំទាវកិត្តិបណ្ឌិត បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណចំពោះអាជ្ញាធរមីន ដែលតែងតែផ្តល់ថវិកាជូនកាកបាទក្រហមកម្ពុជា ចាប់តាំងពីឆ្នាំ២០១៦រៀងមក សម្រាប់អនុវត្តការងារលើកកម្ពស់ការយល់ដឹងពីមីន នៅតាមខេត្តគោលដៅចំនួន ៤ គឺ ខេត្តឧត្តរមានជ័យ ព្រះវិហារ ពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ (ក្នុងនោះ ឆ្នាំ២០១៦-២០២០ ថវិកា ៨០លានរៀល, ឆ្នាំ២០២១ ថវិកា ៤៦លានរៀល និងឆ្នាំ២០២២នេះ ថវិកាចំនួន ៣០លានរៀល)។

លោកជំទាវកិត្តិបណ្ឌិត បានគូសបញ្ជាក់ថា «ចំពោះលទ្ធផលនៃការអនុវត្តការងារតាមគោលដៅខេត្តទាំង៤ខាងលើនេះ កាកបាទក្រហមកម្ពុជា សម្រេចបាន ការអប់រំផ្សព្វផ្សាយអំពីមីន សំណល់ជាតិផ្ទុះពីសង្រ្គាម ដល់ប្រជាពលរដ្ឋចំនួន ៨៣.៦៦៨នាក់ (ក្នុងនោះស្រ្តី ៥២.១៩៣នាក់ និងកុមារ ៣៤.៥២៥នាក់), បានផ្តល់អំណោយមនុស្សធម៌ដល់ជនរងគ្រោះដោយសារមីន សំណល់ជាតិផ្ទុះពីសង្រ្គាមចំនួន ៤១២នាក់ និងបានផ្តល់ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់ជូនដល់ប្រជាពលរដ្ឋចំនួន ៩២៦គ្រួសារ (ក្នុងនោះគ្រួសារមានពិការភាពចំនួន ២៧៨គ្រួសារ)។

លោកជំទាវកិត្តិបណ្ឌិត បានបញ្ជាក់ផងដែរថា ក្នុងការចូលរួមកាត់បន្ថយបញ្ហាមីននៅកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់អនុសាសន៍ដល់គ្រប់សាខាកាកបាទក្រហមកម្ពុជាទាំង២៥រាជធានី-ខេត្ត ឱ្យចូលរួមក្នុងការអប់រំផ្សព្វផ្សាយជាប្រចាំ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនេះផងដែរ។

ជាកិច្ចឆ្លើយតប ឯកឧត្តមទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះ សម្តេចតេជោ ហ៊ុន សែន បិតាសន្តិភាព ដែលបានផ្តួចផ្តើមឱ្យមានចលនាជាតិឆ្ពោះទៅរកសូន្យគ្រាប់មីននៅឆ្នាំ២០២៥ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មាតាមនុស្សធម៌ ដែលបានឧបត្ថម្ភថវិកាចំនួន ២លានដុល្លារ សម្រាប់ចូលរួមក្នុងសកម្មភាពបោសសម្អាតមីននៅកម្ពុជាយើង។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនពីសមិទ្ធផលនៃសកម្មភាពរបស់ប្រតិបត្តិករសម្អាតមីន ដែលក្នុងរយៈពេល ជាង៣០ឆ្នាំនេះ បានធ្វើការបោសសម្អាតមីនជាង ២៦០០គីឡូម៉ែតការ៉េ នៅក្នុងប្រទេសកម្ពុជាយើង ហើយដែលកម្ពុជា គឺជាប្រទេសទី៣ ក្នុងចំណោមបណ្តាប្រទេសដែលទទួលរងគ្រោះថ្នាក់ច្រើនជាងគេដោយសារមីន បន្ទាប់ពីប្រទេសអីរ៉ាក់ និងប្រទេសអាហ្កានីស្ថាន។

ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពី នីតិវិធីទាំង ១១ចំណុច នៃការងារបោសសម្អាតមីន ស្របតាមស្តង់ដារសកម្មភាពកំចាត់មីននៅកម្ពុជា ក្នុងការអនុវត្តគម្រោងរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្រោមមូលបទ «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម» ផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង