នគរបាលចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់ នៅបឹងទន្លេសាបក្នុងភូមិសាស្រ្តស្រុកឯកភ្នំ
ភ្នំពេញ៖ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយឯក ឡុង យោធាវីរៈ អធិការនគរបាលស្រុកឯកភ្នំ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ បានដឹកនាំឱ្យកម្លាំងនគរបាលប៉ុស្តិ៏រដ្ឋបាលកោះជីវាំង សហការជាមួយកម្លាំងចម្រុះនៅទីបញ្ជាការ ស្រាលថ្នាក់ខេត្តឈរជើង នៅចំណុចកំពង់ភ្លុក បង្រ្កាបបទល្មើសនេសាទខុសច្បាប់នៅបឹងទន្លេសាប ក្នុងភូមិព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំលើចំនួន២គោលដៅ។
គោលដៅទាំងពីនោះរួមមាន៖
គោលដៅទី១ នៅចំណុចកោះផ្ទោល អូរអំបិល ក្បាលស្រែក្នុងតំបន់អតីតឡូត៏នេសាទលេខ០៣ក្នុងខេត្តបាត់ដំបង។
ជាលទ្ធផលគឺបានកាប់បំផ្លាញកំទេចចោលសាច់មងប្រវែង១,៦០០ម៉ែត្រ ឡុកសំរាប់ត្រីចំនួន១០គ្រឿង បង្គោល២០០ដើម។
គោលដៅទី២ នៅចំណុចក្រ ឡុកអាសារ៉ាយ ព្រែកស្ពត តំបន់អភិរក្សអតីតឡូតិ៍នេសាទលេខ ០២ខេត្តបាត់ដំបង។
ជាលទ្ធិផលគឺ បានកាប់បំផ្លាញ់កំទេចចោលអ៊ុយលូស្បៃមុងចំនួន១៥មាត់សា ច់របាំងប្រវែង៧៥០ម៉ែត្រ, សាច់មងប្រវែង៦០០ម៉ែត្រ និងឡុកសំរាប់ត្រី៣គ្រឿងបង្កោល១៨០ដើម៕