ស៊ីម៉ាក់អំពាវនាវឱ្យពលរដ្ឋ កុំប៉ះពាល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដើម្បីចៀសវាងគ្រោះថ្នាក់

ភ្នំពេញ៖ ឯកឧត្ដម ហេង រតនា ប្រធានអង្គភាពស៊ីម៉ាក់ បានអំពាវនាវឱ្យពលរដ្ឋ កុំឱ្យប៉ះពាល់គ្រាប់ យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដើម្បីចៀសវាងគ្រោះថ្នាក់។
តាមរយៈបណ្ដាញសង្គមនៅថ្ងៃទី២៧ ខែមីនានេះ ឯកឧត្ដម ហេង រតនា បានលើកឡើងថា “ សូមមេត្តាកុំយល់ច្រឡុំថា គ្រាប់មិនទាន់ផ្ទុះចងព្យួរទាំងនេះ សម្រាប់ដាក់លក់រាយស្អីនោះ ដឹងថាខុសច្បាប់ដែរ តែចងព្យួរទុកជូនពូមីងខាងCMAC!! ។ នេះទង្វេីប្រកបដោយគ្រោះថ្នាក់ និងខុសឆ្គងទាំងស្រុង អង្គភាពCMACបានអប់រំផ្សព្វផ្សាយនិងតែងតែអំពាវនាវហេីយអំពាវនាវទៀត ថា “ហាមប៉ះពាល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ឃេីញនៅកន្លែងណាដាក់សញ្ញាសម្គាល់ និងរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន ឬមន្ត្រីប៉ូលីស ឬមន្ត្រីCMACដែលនៅជិតបំផុត ! ព្រោះថា ការលេីកដាក់ ដឹកជញ្ជូន វាយដំ វាអាចបណ្តាលឱ្យផ្ទុះគ្រោះថា្នក់បាត់បង់ជីវិតខ្លួនឯង និងអ្នកដទៃ”! “៕

