**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់

ការរាយការណ៍ព័ត៌មានដោយក្រមសីលធម៌និងការទទួលខុសត្រូវ រួមចំណែកក្នុងការការពារសិទ្ធិបុគ្គល និងលើកកម្ពស់តម្លៃសង្គម

ភ្នំពេញ៖ ការរៀបចំឱ្យមានគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មាន សំដៅតម្រង់ទិសដល់អ្នកសារព័ត៌មានឱ្យមានវិជ្ជាជីវៈខ្ពស់ ជាពិសេសការរាយការណ៍ព័ត៌មាន ឬការផលិតមាតិកាក្នុងសម័យឌីជីថល ដែលទាក់ទងនឹងសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី កុមារ និងជនងាយរងគ្រោះ។
នេះជាប្រសាសន៍របស់ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន ដែលបានថ្លែងយ៉ាងដូច្នេះក្នុងឱកាសឯកឧត្តមអញ្ជើញដឹកនាំកិច្ចប្រជុំមួយកាលពីរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងព័ត៌មាន ដើម្បីពិនិត្យវឌ្ឍនៈភាពនៃការរៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានសំដៅការពារសិទ្ធិស្ត្រី កុមារ និងជនងាយរងគ្រោះនៅកម្ពុជា។ កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំពាក់ព័ន្ធនៃក្រសួងព័ត៌មាន ថ្នាក់ដឹកនាំនិងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ ព្រមទាំងតំណាង និងអ្នកជំនាញមកពីអង្គការអន្តរជាតិដៃគូរួមមាន អង្គការ Plan International Cambodia, អង្គការ Save the Children Cambodia, អង្គការ World Vision International, អង្គការ UNICEF Cambodia និងអង្គការ Care ។
ឯកឧត្តមអនុរដ្ឋលេខាធិការបានមានប្រសាសន៍ថា ច្បាប់រដ្ឋធម្មនុញ្ញ ច្បាប់ស្តីពីរបបសារព័ត៌មាន ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន និងលិខិតបទដ្ឋានជាតិ-អន្តរជាតិពាក់ព័ន្ធ ត្រូវបានក្រុមការងារចម្រុះរវាងក្រសួងព័ត៌មាននិងអ្នកជំនាញធ្វើការក្នុងវិស័យស្ត្រី កុមារ និងជនងាយរងគ្រោះនៃអង្គការអន្តរជាតិដៃគូខាងលើ បានដាក់បញ្ចូលជាឯកសារមូលដ្ឋានគ្រឹះសម្រាប់ដំណើរការរៀបចំ និងការតាក់តែងគោលការណ៍ណែនាំនេះ។ សម្រាប់ការរៀបចំគោលការណ៍ណែនាំនេះ ក្រុមការងារចម្រុះរវាងក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូរ បានរៀបចំកិច្ចប្រជុំ និងការពិភាក្សាគ្នាជាបន្តបន្ទាប់។ ក្រុមការងារចម្រុះក៏បានប្រមូលធាតុចូលសំខាន់ៗជាច្រើន ដែលឆ្លើយតបទៅនឹងស្ថានភាព និងតម្រូវការជាក់ស្តែងសម្រាប់ការតាក់តែងគោលការណ៍ណែនាំមួយដែលការពារ និងលើកកម្ពស់សិទ្ធិកុមារ ស្ត្រី ជនងាយរងគ្រោះ នៅកម្ពុជា។
ឯកឧត្តមបានមានប្រសាសន៍រំលេចពីសារៈសំខាន់នៃកិច្ចខិតខំនេះ ថាគោលការណ៍ណែនាំនេះ ក្រោយពេលរៀបចំរួចហើយ នឹងក្លាយជាបទដ្ឋានជួយដល់អ្នកសារព័ត៌មានក្នុងការអនុវត្តការងារប្រចាំថ្ងៃ ដើម្បីធានាការផ្សាយព័ត៌មានបានសុក្រឹត ត្រឹមត្រូវ និងប្រកបដោយការទទួលខុសត្រូវ ពិសេសនៅពេលរាយការណ៍អំពីស្ត្រី កុមារ និងជនងាយរងគ្រោះ។
ការរៀបចំលិខិតបទដ្ឋានគតិយុត្ត គឺជាអាទិភាពចម្បងក្នុងផែនការយុទ្ធសាស្ត្រនីតិកាលទី៧ របស់ក្រសួងព័ត៌មាន ដើម្បីពង្រឹងសណ្តាប់ធ្នាប់ព័ត៌មាននៅកម្ពុជា។ ឯកឧត្តម ទេព អស្នារិទ្ធ បានបញ្ជាក់ថា ការបង្កើតគោលការណ៍ណែនាំនេះ ជាគំនិតផ្ដួចផ្ដើមមួយទៀតក្រោមការសម្របសម្រួលរបស់ក្រសួងព័ត៌មានក្នុងគោលបំណងពង្រឹងប្រសិទ្ធភាព នៃការអនុវត្តលិខិតបទដ្ឋានគតិយុត្ត។ កិច្ចខិតខំនេះបានបង្ហាញពីសារៈសំខាន់នៃការចូលរួមពីអ្នកពាក់ព័ន្ធទាំងក្នុងវិស័យព័ត៌មាន និងវិស័យជំនាញឯកទេស ក្នុងក្របខណ្ឌនៃយន្តការសហការរវាងក្រសួង និងអង្គការអន្តរជាតិដៃគូ ព្រមទាំងពីអ្នកពាក់ព័ន្ធក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ផ្សេងទៀតនៅក្នុងដំណើរការរៀបចំជាបន្តបន្ទាប់ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងាររបស់អ្នកសារព័ត៌មានក្នុងសម័យឌីជីថល។
ឯកឧត្តមបានបន្តទៀតថាវាគឺជាគ្រឹះដ៏សំខាន់មួយទៀតសម្រាប់លើកកម្ពស់តម្លៃនៃវិជ្ជាជីវៈសារព័ត៌មាន ពង្រឹងការប្រតិបត្តិក្រមសីលធម៌ឱ្យកាន់តែប្រសើរឡើង ក្នុងក្របខណ្ឌច្បាប់ និងស្របតាមធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជា ដើម្បីបង្កើនទំនុកចិត្តរបស់មហាជនមកលើប្រព័ន្ធផ្សព្វផ្សាយ និងការរាយការណ៍ព័ត៌មានដែលប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ។ ជាមួយគ្នានេះ ការអនុវត្តបានត្រឹមត្រូវតាមក្រមសីលធម៌វិជ្ជាជីវៈ នឹងផ្តល់ការការពារសុវត្ថិភាពគតិយុត្តិដល់អ្នកសារព័ត៌មាន និងអ្នករាយការណ៍ព័ត៌មានពីការចោទប្រកាន់ ឬការប្រឈមនឹងការប្តឹងផ្តល់ផ្លូវច្បាប់ធ្ងន់ធ្ងរ។
នាឱកាសនោះដែរ ឯកឧត្តមអ្នកនាំពាក្យ ក៏បានអំពាវនាវដល់អ្នកសារព័ត៌មាន អ្នកបង្កើតមាតិកាតាមមធ្យោបាយបែបថ្មី និងអ្នកប្រើប្រាស់បណ្ដាញសង្គមទាំងអស់ ត្រូវគោរពក្រមសីលធម៌ គោរពសិទ្ធិអ្នកដទៃ ដោយត្រូវផ្សព្វផ្សាយ រាយការណ៍ និងចែករំលែកព័ត៌មានដោយការទទួលខុសត្រូវ ដើម្បីចូលរួមលើកតម្កើងសេចក្តីថ្លៃថ្នូរ និងការអភិវឌ្ឍក្នុងសង្គម។ ឯកឧត្តមបានបន្តថាយើងចង់ឃើញអ្នកសារព័ត៌មាន អ្នករាយការណ៍ព័ត៌មាន ក្លាយជាអ្នកព័ត៌មានដែលចេះស្រលាញ់វិស័យព័ត៌មាននេះ ពោលគឺមិនត្រឹមតែចេះប្រើកាមេរ៉ា ការផលិត សរសេរ និងការប្រើស្មាតហ្វូនស្របតាមសម័យកាល ប៉ុណ្ណោះទេ តែត្រូវធ្វើការងារនេះប្រកបដោយបញ្ញា បេះដូង និងវិជ្ជាជីវៈពិតប្រាកដ ដើម្បីលើកកម្ពស់គុណភាពព័ត៌មានសម្រាប់ជាប្រយោជន៍សាធារណៈ៕

អត្ថបទដែលជាប់ទាក់ទង