**វាលស្មៅបៃតងក្រោមបន្ទះសូឡា៖ បទពិសោធគ្រប់គ្រងវាលខ្សាច់របស់ចិនជាកូនសោសម្រាប់ដោះស្រាយភាពជាប់គាំងខាងការប្រយុទ្ធប្រឆាំងរហោឋានកម្មសកល**រដ្ឋាភិបាលចិនចេញផ្សាយសៀវភៅសស្តីពីអភិបាលកិច្ចសកល**បទវិភាគ៖​ខណៈពេលដែលពិភពលោកទាំងមូល​ស្វែងរក​ភាព​ប្រាកដ​ប្រជា ​”ភាពប្រាកដប្រជា”នៃសេដ្ឋកិច្ចចិន​ទទួលបានការទទួលស្គាល់​យ៉ាងទូលំទូលាយ​ពី​សំណាក់​សហគមន៍​អន្តរជាតិ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា ដើម្បីត្រៀមប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេសវៀតណាម លើកទី២ នៅក្រុងហូជីមិញ**ការរៀបចំរចនាសម្ព័ន្ធក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់(ថ្មី) ឈានដល់កិច្ចពិភាក្សារៀបចំកម្រិតបច្ចេកទេសដំណាក់កាលចុងក្រោយ**អភិបាលខេត្តកំពង់ធំ អំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជន ចូលរួមថែរក្សាអនាម័យបរិស្ថានឱ្យបានល្អ ធ្វើជាគំរូល្អក្នុងសង្គម និងដាំដើមឈើឱ្យបានច្រើន**ក្រុមហេសបូឡា បង្ហាញជំនឿចិត្តថាអ៉ីរ៉ងនឹងមិនចុះកិច្ចព្រមព្រៀងចុងក្រោយមួយសម្រេចលើបញ្ហានុយក្លេអ៊ែររបស់ខ្លួន ជាមួយទីក្រុងវ៉ាស៉ីនតោននោះឡើយ លុះត្រាតែអ៉ីស្រាអែលដកថយចេញពីទឹកដីលីបង់**យោធាអាមេរិក វាយប្រហារមួយលើទូកមួយគ្រឿងនៅក្នុងតំបន់ប៉ាស៊ីហ្វិកភាគខាងកើត ដោយសម្លាប់មនុស្សម្នាក់ និង២នាក់ទៀតនៅមានជីវិត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ**សម្ដេចតេជោ៖ អង្គការហ្វ្រង់កូហ្វូនី គប្បីពិចារណាគាំទ្រ សមាជិករបស់ខ្លួននៅលើឆាកអន្តរជាតិ**តម្លៃប្រេងឆៅ បានធ្លាក់ចុះមកក្រោម ៨០ដុល្លារក្នុងមួយបារ៉ែល ដោយសារតែមានសុទិដ្ឋិយម ជុំវិញការបើកច្រកសមុទ្រ Hormuz**វិចិត្រកររុស្ស៉ីម្នាក់ ដែលតែងតែគូររូបត្លុករិះគន់ លោក ពូទីន ត្រូវបានគេបាញ់សម្លាប់**កប៉ាល់មួយចំនួនដែលដឹកប្រេងអ៉ីរ៉ង់ បានចាប់ផ្តើមចាកចេញពីតំបន់ដែលត្រូវបានបិទខ្ទប់ដោយយោធាអាមេរិក នៅច្រកសមុទ្រ Hormuz ហើយ**ឯកឧត្តម កើត រិទ្ធ និងឯកឧត្តម ឆៃ ស៊ីណារិទ្ធ ដឹកនាំប្រជុំពង្រឹងអនុវត្តច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**កិច្ចប្រជុំ ស្ដីពី «One Health & Beyond»  (First One Health & Beyond Coordination Meeting)**អភិបាលខេត្តរតនគិរី ចែកអំណោយជូនគ្រួសារជនភៀសសឹក គ្រួសារវីរកងទ័ព គ្រួសារវីរនគរបាល និងគ្រួសារអតីតយុទ្ធជន ក្នុងស្រុកអណ្តូងមាស**អភិបាលខេត្តកំពង់ស្ពឺ‎៖ កាកបាទក្រហមកម្ពុជា គឺតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ណែនាំប្រធានមណ្ឌលអប់រំកែប្រែ ពន្ធនាគាររាជធានី ខេត្ត ដើម្បីធ្វើជាមូលដ្ឋានក្នុងការរៀបចំកសាងផែនការ ការពារសន្តិសុខ**សិស្សវិទ្យាស្ថាន PPI របស់ក្រសួងការងារ​បង្កើតរ៉ូបូត ចងដែ​កដោយ​ស្វ័យប្រវត្តិ និងបាននាំយកស្នាដៃមក​តាំងបង្ហាញ​នៅក្នុង​កម្មវិធី​ទិវា​អប់រំ TVET Day លើកទី៩**រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំសន្និសីទជំរុញកិច្ចប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងវិនិយោគិនខេត្តមណ្ឌលគិរី និងវិនិយោគិនខេត្តដាក់ឡាក់ វៀតណាម

ប្រកាសចូលកាន់មុខតំណែងលោក ខៃ សុដា ជាប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង ជំនួសលោក ឡុង ផលគុណ ដែលទទួលភារកិច្ចថ្មី

បាត់ដំបង៖ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ នេះ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង ក្រោមអធិបតីឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ដែលពិធីនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង។

សូមជម្រាបថា លោក ខៃ សុដា ត្រូវបានប្រកាសចូលកាន់មុខតំណែងជាប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង ជំនួសលោក ឡុង ផលគុណ ដែលទទួលភារកិច្ចថ្មី។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានថ្លែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទនៃមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបាត់ដំបងដែលកន្លងមកបានខិតខំបំពេញការងារអស់ពីសមត្ថភាពតាមជំនាញនីមួយៗ ព្រមទាំងបានបំពេញការងារជូនអង្គភាពរហូតសម្រេចបានលទ្ធផលគាប់ប្រសើរ ទោះបីនៅមានបញ្ហាប្រឈមមួយចំនួនដែលនៅសេសសល់ក៏ដោយក៏យើងនឹងរួមគ្នាដោះស្រាយបញ្ហាប្រឈមទាំង អស់នោះដើម្បីគ្រប់គ្រងវិស័យធនធានទឹក និងឧតុនិយមក្នុងខេត្ត សហការរៀបចំប្រព័ន្ធប្រឡាយទឹកតូចធំ គ្រប់គ្រងទឹកបានល្អ និងផ្គត់ផ្គង់ទឹកប្រើប្រាស់ និងបង្កបង្កើនផលបានតាមរដូវ ដែលស្របទៅតាមគោល នយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា។

ឯកឧត្តម សុខ លូ បានណែនាំលោកប្រធានមន្ទីរថ្មីព្រមទាំងមន្ត្រីរាជការនៃមន្ទីរធនធានទឹក និងឧតុនិយម ត្រូវបន្តក្ដាប់ឱ្យបាននូវគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធថ្មីបន្ថែម។ត្រូវអនុវត្តឱ្យបានត្រឹមត្រូវបំផុតនូវលិខិតបទដ្ឋានគតិយុត្ត គោលការណ៍ណែនាំរបស់ក្រសួង និងការចង្អុលបង្ហាញរបស់រដ្ឋបាលខេត្ត។ រក្សាឱ្យបាននូវសាមគ្គីផ្ទៃក្នុង ត្រូវដឹកនាំប្រកបដោយគណនេយ្យភាព និងព្រហ្មវិហារធម៌ប្រកាន់ខ្ជាប់នូវសច្ចភាព តម្កល់ផលប្រយោជន៍ស្ថាប័ន និងអង្គភាពជាធំ ចំពោះមន្ត្រីក្រោមឱវាទត្រូវគោរពវិន័យ និងបទបញ្ជាថ្នាក់លើប្រកបដោយភាពស្មោះត្រង់ និងគោរពប្រយោជន៍សមូហភាព។

លោក ខៃ សុដា បានធ្វើការប្តេជ្ញាចិត្តស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ គោរពតាមរដ្ឋធម្មនុញ្ញ គោរពនិងអនុវត្តតាមគោលការណ៍ច្បាប់ ព្រមទាំងរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធីនយោបាយរបស់រាជ រដ្ឋាភិបាលក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត លើការគ្រប់គ្រងនិងអភិវឌ្ឍន៍វិស័យធនធានទឹកប្រកបដោយសមធម៌ តម្លាភាព និងចីរភាព។យកចិត្តទុកដាក់ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ព្យាយាមប្រឹងប្រែងយកអស់ពីកម្លាំងកាយចិត្ត បញ្ញា ស្មារតី បន្តពង្រឹងវិន័យ និងរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ឱ្យកាន់តែមានភាពរឹងមាំជាធ្លុងមួយដើម្បីគុណតម្លៃ និងផលប្រយោជន៍រួម។ប្តេជ្ញាអនុវត្តតាមតួនាទីភារកិច្ច និងកិច្ចការដទៃទៀតដែលក្រសួងធនធានទឹក និងឧតុនិយម និងរដ្ឋបាលខេត្តប្រគល់ជូនព្រមទាំងធ្វើកិច្ចសហប្រតិបត្តិការជាមួយមន្ទីរ ស្ថាប័ន អង្គភាពនានា និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ក្នុងការពង្រឹងវិស័យធនធានទឹកឱ្យបានកាន់តែល្អប្រសើរ។ប្តេជ្ញាអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវតួនាទីភារកិច្ច របៀបរបបការងារ បែបបទ នីតិវិធី សមត្ថកិច្ច និងលក្ខខណ្ឌការងាររបស់មន្ត្រី បុគ្គលិក សំដៅលើកកម្ពស់ប្រសិទ្ធិភាពការងារ។គោរពវិន័យ និងការចាត់តាំងរបស់រាជរដ្ឋាភិបាលឱ្យបានខ្ជាប់ខ្ជួន និង បំពេញភារកិច្ចដែលរាជរដ្ឋាភិបាលក៏ដូចជាក្រសួង និងរដ្ឋបាលខេត្តប្រគល់ជូនឱ្យមានប្រសិទ្ធភាពនិងទទួលបានជោគជ័យ។

ឯកឧត្តម ថោ ជេដ្ឋា បានណែនាំដល់ប្រធានមន្ទីរថ្មីត្រូវយកចិត្តទុកដាក់លើការផ្ដល់ដំណឹងទុកជាមុនដល់ប្រជាពលរដ្ឋនូវព័ត៌មានពាក់ព័ន្ធស្ថានភាពអាកាសធាតុ និងឧតុនិយម ខណៈការទទួលបានព័ត៌មានជាមុនពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់ប្រជាពលរដ្ឋ ជាពិសេសកសិករ។

ឯកឧត្តម ស្នើប្រធានមន្ទីរទើបតែងតាំងថ្មីត្រូវបំពេញភារកិច្ចឱ្យកាន់តែប្រសើរឡើងដោយប្រកាន់ខ្ជាប់នូវគោលការណ៍សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ ព្រមទាំងពង្រឹងសាមគ្គីភាពផ្ទៃក្នុង ក្រមសីលធម៌វិជ្ជាជីៈ បង្កើនកិច្ចសហការជិតស្និទជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់និងដៃគូអភិវឌ្ឍន៍ដោយតម្កល់ផលប្រយោជន៍ជាតិនិងប្រជាជនជាធំ។

ឯកឧត្តមរដ្ឋមន្រ្តី សំណូមពរដល់មន្រ្តីរាជការ អាជ្ញាធរដែនដី និងបងប្អូនប្រជាពលរដ្ឋត្រូវចូលរួមទាំងអស់គ្នាក្នុងការថែរក្សាហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធធារាសាស្រ្តដើម្បីប្រើប្រាស់បានយូរអង្វែងសម្រាប់ជាប្រយោជន៍រួម៕

អត្ថបទដែលជាប់ទាក់ទង