**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស

បទពិសោធន៍កម្ពុជាបានបង្ហាញថា ការកសាងទំនាក់ទំនងវិជ្ជាជីវៈដ៏រឹងមាំមួយ គឺអាស្រ័យលើការប្តេជ្ញាចិត្ត ចូលរួមកិច្ចសន្ទនាសង្គមប្រកបដោយភាពស្មោះត្រង់ ពីគ្រប់ភាគីពាក់ព័ន្ធ

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាទំនាក់ទំនងវិជ្ជាជីវៈ សម្រាប់វិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ (GFT) នៅកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានគូសបញ្ជាក់ថា ផ្អែកតាមបទពិសោធន៍បានបង្ហាញថា ការកសាងទំនាក់ទំនងវិជ្ជាជីវៈដ៏រឹងមាំមួយគឺអាស្រ័យលើការប្តេជ្ញាចិត្តចូលរួមកិច្ចសន្ទនាសង្គមប្រកបដោយភាពស្មោះត្រង់ពីគ្រប់ភាគីពាក់ព័ន្ធជាពិសេស ភាគីនិយោជក និងបងប្អូនកម្មករនិយោជិតផ្ទាល់។

ក្នុងវេទិកាដែលធ្វើឡើងនៅសណ្ឋាគារ Hyatt Regency ភ្នំពេញ ឯកឧត្ដមរដ្ឋមន្រ្តី បានថ្លែងនូវអំណរគុណចំពោះឯកឧត្ដម Christian DesRoches ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា និងលោកស្រី Froukje Boele ប្រធានគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC) ដែលបានសហការរៀបចំវេទិកានាពេលនេះ ជាវេលាដ៏សមស្របមួយខណៈស្ថានភាពពិភពលោកកាន់តែមិនប្រាកដប្រជា និងជះផលអវិជ្ជមានជាច្រើនលើសេដ្ឋកិច្ច ដែលតម្រូវឱ្យយើងកាន់តែរួមគ្នាជម្នះរាល់ឧបសគ្គស្វែងរកដំណោះស្រាយ ដើម្បីអាចរក្សាបាននូវបរិយាកាសវិនិយោគ និងរក្សាបាននូវការងារជូនបងប្អូនកម្មករនិយោជិត ជាពិសសក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (GFT)។

ការពង្រឹងការស្វែងយល់ពីគ្នា ពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញការប្តេជ្ញាចិត្តរួមចំពោះការអនុវត្តប្រកបដោយនិរន្តរភាព និងសុខដុមរមនា គឺជាសសរស្តម្ភនៃទំនាក់ទំនងវិជ្ជាជីវៈ។ ភាពជាដៃគូនេះបានវិវត្តទៅជាគំរូដែលទទួលស្គាល់ជាសកល ដោយផ្តល់នូវការកែលម្អជាក់ស្តែងនៅក្នុងលក្ខខណ្ឌការងារ ការអនុលោមតាមច្បាប់ស្តីពីការងារ និងតម្លាភាពក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកល។

ឯកឧត្តមបញ្ជាក់ថា កម្ពុជាបន្តពង្រឹងយន្តការទ្វេរភាគី យន្តការត្រីភាគី យន្តការត្រីភាគីបូក ដើម្បីបង្កើតបាននូវវប្បធម៌កិច្ចសន្ទនាសង្គម ជាពិសេសនៅកម្រិតសហគ្រាស ក្រុមហ៊ុន រោងចក្រ ដើម្បីធានាបាននូវភាពសុខុដុមនីកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ។ ក្រសួងក៏ពង្រឹងប្រព័ន្ធអធិការកិច្ចការងារ ដើម្បីបង្កើនការអនុលោមតាមច្បាប់ស្តីពីការងារ និងលើកកម្ពស់លក្ខខណ្ឌការងារ, សុវត្ថិភាពនិងសុខភាពការងារ និងលើកកម្ពស់សេរីភាពអង្គការវិជ្ជាជីវៈ ស្របតាមបទដ្ឋានការងារអន្តរជាតិ ជាពិសេស អនុសញ្ញាលេខ ៨៧ និង ៩៨ ដោយគិតត្រឹមខែកុម្ភៈឆ្នាំ២០២៦ អង្គការវិជ្ជាជីវៈចំនួន ៦ ៨៩០បានចុះបញ្ជី។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍ឱ្យបន្តលើកទឹកចិត្តតួអង្គទាំងអស់ឱ្យចូលរួមប្រកបដោយន័យស្ថាបនាក្នុងយន្តការសន្ទនាសង្គមនៅគ្រប់កម្រិត, បន្តវិនិយោគលើការកសាងសមត្ថភាព ដើម្បីធានាថាទំនាក់ទំនងវិជ្ជាជីវៈប្រកបដោយវិជ្ជាជីវៈ តម្លាភាព និងសុចរិតភាព ,ម្ចាស់ម៉ាកល្បីៗ និងអ្នកបញ្ជាទិញ គួរដើរតួនាទីកាន់តែសំខាន់ក្នុងការរក្សាទំនាក់ទំនងវិជ្ជាជីវៈ និងពង្រឹងវប្បធម៌អនុលោមភាព ដើម្បីធានាថាកម្ពុជានៅតែធានាបានភាពប្រកួតប្រជែង និងជាប្រទេសដែលប្រភពទំនិញប្រកបដោយការទទួលខុសត្រូវសង្គម។

នាឱកាសនោះដែរ ឯកឧត្ដម Christian DesRoches ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា និងលោកស្រី Froukje Boele ប្រធានគម្រោង ILO-BFC បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃទំនាក់ទំនងវិជ្ជាជីវៈ ដែលកើតចេញពីការប្តេជ្ញាចិត្តរួមរបស់រដ្ឋាភិបាល និយោជក និងសហជីព ក្នុងការពង្រឹងវិស័យផលិតកម្ម និងលើកកម្ពស់សិទ្ធិកម្មករនិយោជិត តាមរយៈសន្ទនាសង្គម និងកិច្ចសហប្រតិបត្តិការ។ ពួកគាត់ប្តេជ្ញាគាំទ្រក្នុងការអភិវឌ្ឍប្រព័ន្ធទំនាក់ទំនងវិជ្ជាជីវៈដ៏រឹងមាំ ដែលជួយបង្កើនផលិតភាព និងស្ថិរភាពការងារ ព្រោះថាការចូលរួមរបស់ភាគីទាំងអស់ និងការប្រើប្រាស់បច្ចេកវិទ្យាថ្មី នឹងជួយបន្តលើកកម្ពស់វិស័យនេះឱ្យមានចីរភាព៕

អត្ថបទដែលជាប់ទាក់ទង