**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីទាំងអស់ ជៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ**សម្ដេចតេជោ ណែនាំអាជ្ញាធរមូលដ្ឋានយកចិត្ត ទុក ដាក់ចំពោះសុខទុក្ខគ្រួសាររបស់កងទ័ពកំពុងឈរជើងការពារទឹកដី យុទ្ធជនពលី ព្រម ទាំងអតីតយុទ្ធជន**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ**សម្ដេចតេជោ មិនបានប្រកាសជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយប្រើប្រាស់កម្លាំងយោធា ដូចការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួននោះឡើយ**សម្ដេចធិបតី៖ ទំនាក់ទំនងរវាងយុវជន នៃប្រទេសទាំងពីរ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ទំនាក់ទំនងកម្ពុជា-វៀតណាម**វិចារណកថា៖ ការប្រែប្រួលអាកាសធាតុ និងជីកសិកម្ម៖ ការធានាសន្តិសុខស្បៀងសកល ដោយមិនបង្កការឡើងកម្តៅភពផែនដី**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចែកពូជស្រូវជូនប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ក្នុងភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក**បុរសបែកថ្នាំម្នាក់ អុកឡុក និងបង្កហិង្សាលើក្រុមគ្រួសារ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួន!**អង្គការសហប្រជាជាតិ​ កោត​សរសេីរកម្ពុជាចំពោះជំនាញ​បោសសម្អាត​មីន**តួកគីយ៉េ បេ្តជ្ញាបង្កើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា យ៉ាងសកម្មលើវិស័យជាច្រើន រួមទាំងវិស័យបរិស្ថាននិងការអភិវឌ្ឍ**ឧបនាយករដ្ឋមន្ត្រី ស សុខា៖ ប្រព័ន្ធ CBMS-2 នឹងឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីស្ថានភាពជាក់ស្តែងនៃការគ្រប់គ្រងច្រកទ្វារអន្តរជាតិ និងការចេញ-ចូលប្រទេស ជាពិសេសគឺការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា**សម្តេចតេជោ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តសៀមរាប និងឧត្តរមានជ័យ**អនុរដ្ឋមន្ត្រីការបរទេសអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា**កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា

លោក គីម ជុងអ៊ុន បានរៀបចំពិធីទទួលស្វាគមន៍យ៉ាងអធិកអធមជូនដល់ប្រធានាធិបតីបេឡារុស លោក អាឡិចសាន់ដឺ

បរទេស៖ នាថ្ងៃពុធ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានរៀបចំពិធីទទួលស្វាគមន៍យ៉ាងអធិកអធមជូនដល់ប្រធានាធិបតីបេឡារុស លោក អាឡិចសាន់ដឺ លូកាឆេនកូ (Alexander Lukashenko) នៅទីក្រុងព្យុងយ៉ាង ដែលរួមមានទាំងកងទ័ពសេះ និងការបាញ់កាំភ្លើងធំស្វាគមន៍ ២១គ្រាប់ ដើម្បីពង្រឹងចំណងមិត្តភាពរវាងសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុតទាំងពីររបស់លោក វ្ល៉ាឌីមៀ ពូទីន។

លោក គីម បានទទួលលោក លូកាឆេនកូ ដោយការឱបក្រសោបយ៉ាងកក់ក្តៅ បន្ទាប់ពីក្មេងៗកាន់ទង់ជាតិបានស្រែកហ៊ោស្វាគមន៍ការមកដល់របស់លោកនៅឯព្រលានយន្តហោះ។ យោងតាមរដ្ឋមន្ត្រីការបរទេសបេឡារុស លោក Maxim Ryzhenkov ដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃនេះ នឹងមានការចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ទោះបីជាទំហំពាណិជ្ជកម្មបច្ចុប្បន្ននៅមានកម្រិតតិចតួចក្តី ប៉ុន្តែភាគីទាំងពីរបានបង្ហាញពីឆន្ទៈក្នុងការជំរុញវិស័យចំណីអាហារ និងឱសថ។

គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលនេះ គឺជាការបង្ហាញពីភាពជិតស្និទ្ធរវាងមេដឹកនាំដែលកំពុងស្ថិតក្រោមការដាក់ទណ្ឌកម្មពីបស្ចិមលោក។ លោក គីម ជុងអ៊ុន បានផ្តល់គ្រាប់រំសេវរាប់លានគ្រាប់ និងកងទ័ពទៅជួយរុស្ស៊ីក្នុងសង្គ្រាមនៅអ៊ុយក្រែន ខណៈលោក លូកាឆេនកូ បានអនុញ្ញាតឱ្យរុស្ស៊ីប្រើប្រាស់ទឹកដីបេឡារុស ជាមូលដ្ឋានទ័ពសម្រាប់ការលុកលុយក្នុងឆ្នាំ២០២២ និងបានព្រមព្រៀងដាក់ពង្រាយក្បាលគ្រាប់នុយក្លេអ៊ែររបស់រុស្ស៊ីនៅលើទឹកដីរបស់ខ្លួន ដែលជាប់ព្រំដែនជាមួយប្រទេសណាតូ (NATO) ចំនួន៣។ ទោះជាយ៉ាងណា អ្នកវិភាគនយោបាយមួយចំនួនបានវាយតម្លៃថា កិច្ចប្រជុំនេះគ្រាន់តែជាការបង្ហាញពីសាមគ្គីភាពលើឆាកអន្តរជាតិប៉ុណ្ណោះ ព្រោះតាមពិតទៅ ប្រទេសទាំងពីរពុំមានទំនាក់ទំនងពាណិជ្ជកម្មដែលមានខ្លឹមសារអ្វីនោះឡើយ៕

អត្ថបទដែលជាប់ទាក់ទង