**និយ័តករធានារ៉ាប់រងកម្ពុជា ជំរុញការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យធានារ៉ាប់រង ឱ្យស្របតាមការរីកចម្រើននៃវិស័យនេះ ជាពិសេស កាត់បន្ថយការប្រើប្រាស់បុគ្គលិកបរទេស**ក្រុមគ្រួសារវីរៈកងទ័ពជួរមុខចំនួន ១១១គ្រួសារ រស់នៅក្នុងឃុំចំនួន៣ នៃស្រុកពញាឮ ខេត្តកណ្តាល ទទួលបានអំណោយរបស់ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្ដីនៃរដ្ឋសមាជិកអង្គការ ILO ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីពិភាក្សាលើប្រធានបទ បញ្ញាសិប្បនិម្មិត (AI)**កម្ពុជា-សិង្ហបុរី ពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើវិស័យសំណង់ បដិសណ្ឋារកិច្ច និងសេវាកម្ម**កម្ពុជា-ចក្រភពអង់គ្លេស ឯកភាពលើការធ្វើពិពិធកម្មនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីទាំងអស់ ជៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ**សម្ដេចតេជោ ណែនាំអាជ្ញាធរមូលដ្ឋានយកចិត្ត ទុក ដាក់ចំពោះសុខទុក្ខគ្រួសាររបស់កងទ័ពកំពុងឈរជើងការពារទឹកដី យុទ្ធជនពលី ព្រម ទាំងអតីតយុទ្ធជន**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ**សម្ដេចតេជោ មិនបានប្រកាសជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយប្រើប្រាស់កម្លាំងយោធា ដូចការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួននោះឡើយ**សម្ដេចធិបតី៖ ទំនាក់ទំនងរវាងយុវជន នៃប្រទេសទាំងពីរ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ទំនាក់ទំនងកម្ពុជា-វៀតណាម**វិចារណកថា៖ ការប្រែប្រួលអាកាសធាតុ និងជីកសិកម្ម៖ ការធានាសន្តិសុខស្បៀងសកល ដោយមិនបង្កការឡើងកម្តៅភពផែនដី**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចែកពូជស្រូវជូនប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ក្នុងភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក**បុរសបែកថ្នាំម្នាក់ អុកឡុក និងបង្កហិង្សាលើក្រុមគ្រួសារ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួន!**អង្គការសហប្រជាជាតិ​ កោត​សរសេីរកម្ពុជាចំពោះជំនាញ​បោសសម្អាត​មីន**តួកគីយ៉េ បេ្តជ្ញាបង្កើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា យ៉ាងសកម្មលើវិស័យជាច្រើន រួមទាំងវិស័យបរិស្ថាននិងការអភិវឌ្ឍ**ឧបនាយករដ្ឋមន្ត្រី ស សុខា៖ ប្រព័ន្ធ CBMS-2 នឹងឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីស្ថានភាពជាក់ស្តែងនៃការគ្រប់គ្រងច្រកទ្វារអន្តរជាតិ និងការចេញ-ចូលប្រទេស ជាពិសេសគឺការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា**សម្តេចតេជោ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តសៀមរាប និងឧត្តរមានជ័យ**អនុរដ្ឋមន្ត្រីការបរទេសអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា**កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម

ព្រះពុទ្ធបាទពីថ្មភក់ចំនួន១ និងពុទ្ធបដិមាសចំនួន៦ ដាក់តាំងបង្ហាញនៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ក្រោយពីជួសជុលរួច

សារមន្ទីរព្រះនរោត្តមសីហនុអង្គរ កំពុងដាក់តាំងពិព័រណ៍ពុទ្ធបដិមាបុរាណដែលកសាងឡើងអំពីឈើចំនួន៦ និងព្រះពុទ្ធបាទធ្វើពីថ្មភក់ចំនួន១ ដើម្បីបង្ហាញសាធារណជនឱ្យស្វែងយល់ពីវត្ថុសិល្បៈខ្មែរដ៏សម្បូរបែប បន្ទាប់ពីក្រុមអ្នកជំនាញបានជួសជុលវត្ថុបុរាណទាំងនោះឱ្យមានលក្ខណៈល្អស្អាតឡើងវិញ។

នាយកស្តីទីនៃសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ លោក ប៉ែន ចំរ៉ុងឱ្យដឹងថា កាលដើមឡើយពុទ្ធបដិមាចំនួន៦អង្គ និងព្រះពុទ្ធបាទធ្វើពីថ្មភក់ចំនួន១នេះ ត្រូវបានរក្សាទុក និងជួសជុលដោយក្រុមអភិរក្សអង្គរ។

ក្រោយមក រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា លោកជំទាវ ភឿង សកុណា បានទៅទស្សនានៅអភិរក្សអង្គរ ឃើញថា ពុទ្ធបដិមាទាំង៦ និងព្រះពុទ្ធបាទនេះបានជួសជុលរួចរាល់ហើយ លោកជំទាវក៏បានណែនាំឱ្យយកវត្ថុទាំងនេះទៅដាក់តាំងបង្ហាញដល់សាធារណជនបានទស្សនា និងសិក្សាស្វែងយល់ពីវត្ថុសិល្បៈខ្មែរ ពិសេសពុទ្ធបដិមាសម័យក្រោយអង្គរ។


លោក ប៉ែន ចំរ៉ុង មានប្រសាសន៍ទៀតថា ដោយមានការយល់ស្របទៅតាមអនុសាសន៍របស់លោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សារមន្ទីរនរោត្តមសីហនុអង្គរ ក៏បានសហការជាមួយអភិរក្សអង្គរ ធ្វើការរៀបចំតាំងពិព័រណ៍ពុទ្ធបដិមាចំនួន៦អង្គ និងព្រះពុទ្ធបាទធ្វើពីថ្មភក់ចំនួន១នេះ ចាប់តាំងតែពីអំឡុងខែឧសភា ឆ្នាំ២០២២ រហូតមកដល់ពេលនេះ។

នេះជាលើកទី១ហើយដែលសារមន្ទីរព្រះនរោត្តមសីហនុអង្គរ ទទួលបានបដិមាពីអភិរក្សអង្គរមក ធ្វើការតាំងពិពរណ៍នៅសារមន្ទីរ។
បុគ្គលិកបច្ចេកទេស និងជាមគ្គុទ្ទេសក៍នៅក្នុងសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ លោក គុន ផល្លី ឱ្យដឹងនថ្ងៃទី៧ខែកក្កដានេះថា ពុទ្ធបដិមាចំនួន៦នេះ ធ្វើឡើងពីឈើគគីរ ក្នុងទម្រង់កាយវិការ អភ័យមុទ្រៈ មានលាបម្រ័ក្សណ៍ និងបិទមាស នៅព្រះហស្តមានដាំត្បូងរាងមូលដូចកងចក្រ ប្រស្រីភ្នែក និងថ្ងាសមានដាំសំបកគ្រុំធ្វើជាគ្រឿងលម្អជាដើម។ ពុទ្ធបដិមាទាំងអស់នេះ បានកសាងនៅសម័យក្រោយអង្គរ ចន្លោះពីសតវត្សរ៍ទី១៤ដល់ទី១៨នៃគ.ស ហើយពុទ្ធបដិមាភាគច្រើនមានលក្ខណៈស្រដៀងទៅនឹងរចនាបទបាយ័ន។

ដោយឡែក ព្រះពុទ្ធបាទចំនួន១ ជាព្រះពុទ្ធបាទខាងស្តាំ មានកម្ពស់១៣សង់ទីម៉ែត្រ បណ្តោយ២១០សង់ទីម៉ែត្រ ទទឹង១១៥ សង់ទីម៉ែត្រ នៅចំកណ្តាលពុទ្ធបាទ មានកងចក្រ និងឆ្លាក់ចម្លាក់ផ្សេងៗចំនួន១០៨ ដែលគេយល់ថាជាសិរីមង្គល និងមានលាបម្រ័ក្សណ៍ ព្រមទាំងទឹបទឹកមាសដែរ។ តាមរយៈរូបថតឯកសារចាស់ៗនៅឆ្នាំ១៩០៦ គេឃើញមានបដិមាទាំងនេះនៅលាយឡំជាមួយបដិមាផ្សេងៗទៀត រួមទាំងព្រះពុទ្ធបាទ នៅរួតព្រះពាន់នៃប្រាសាទអង្គរវត្ត ហើយក៏មិនទាន់មានឯកសារបញ្ជាក់កាលបរិច្ឆេទ យកចេញពីរួតព្រះពាន់ មករក្សាទុកនៅអភិរក្សដ្ឋានអង្គរតាំងពីពេលណានៅឡើយ។

លោក គុន ផល្លី បញ្ជាក់ថាសារមនី្ទរព្រះនរោត្តមសីហនុ-អង្គរ ជាសារមន្ទីរបុរាណវិទ្យា និងព្រះពុទ្ធសាសនាដំបូងគេនៅក្នុងខេត្តសៀមរាប ជាបណ្តុំចំណេះដឹងផ្នែកប្រវត្តិសាស្ត្រ ប្រវត្តិសិល្បៈ និងបម្រែបម្រួលនៃសាសនាខ្មែរនាអតីតកាល។ សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ លើកទឹកចិត្ត និងបើកទូលាយដល់សាធារណជន ភ្ញៀវទេសចរជាតិ អន្តរជាតិ អ្នកស្រាវជ្រាវ និងសិស្សានុសិស្ស អញ្ចើញមកទស្សនា និងសិក្សាឈ្វេងយល់ពីការតាំងពិពរណ៍នេះឱ្យបានកុះករ៕

អត្ថបទដែលជាប់ទាក់ទង